Kathy Chow ដាក់មួយម៉ាត់យ៉ាងខ្លី ទៅកាន់សំណួរ វ័យ៥០ឆ្នាំប្លាយហើយមិនព្រមរៀបការ

//s9.kh1.co/9f/9fb8d1be17bf07bad640036154079e0d3f5ed584.jpg
តារា & កម្សាន្ដ

 ១១-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ទោះជាមានអាយុ ៥៤ ឆ្នាំហើយ តែសម្រស់របស់ តារាស្រី ហុងកុង Kathy Chow នៅតែស្រស់ស្អាតវ័យក្មេង ក្នុងពេលដែលហ្វេនៗចាប់ផ្ដើមសង្ស័យពីរឿងមួយនេះ

ហុងកុង៖ ថ្មីៗនេះ តារាស្រីហុងកុង Kathy Chow ស្រាប់តែបានបង្ហាញខ្លួន នៅការ Live ជួបជាមួយនឹងបណ្ដាអ្នកគាំទ្រជាច្រើន ដែលនៅក្នុងនោះ នាងក៏ទទួលបានចំណាប់អារម្មណ៍ និងការយកចិត្តទុកដាក់ ក្រោយពេលដែលហ្វេនៗទាំងនោះបានឃើញពីសម្រស់ដ៏មិនគួរឲ្យជឿ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បើទោះបីជា តារាស្រីរូបនេះ មានវ័យ ៥៤ ឆ្នាំ ទៅហើយ ប៉ុន្តែរូបសម្រស់ ក៏ដូចជាមុខមាត់របស់នាង មិនបានមានភាពចាស់ទៅតាមអាយុនោះឡើយ ដោយនៅតែមានស្រស់ស្អាត វ័យក្មេង និងមានភាពទាក់ទាញកាន់តែខ្លាំង។ 

យ៉ាងណាមិញ​ ទន្ទឹមនឹងសម្រស់ស្រស់សោភានេះ ក៏មានមនុស្សមួយចំនួន ចាប់ផ្ដើមងឿងឆ្ងល់យ៉ាងខ្លាំង ថាតើហេតុអ្វី តារាស្រីរូបនេះ តែងតែធ្វើការបដិសេធទៅលើការរៀបការ ក្នុងពេលនោះ នាងក៏បានឆ្លើយតបយ៉ាងខ្លីថា៖

ខ្ញុំមានអាយុ ៥៤ឆ្នាំ ហើយមិនទាន់រៀបការ? ខ្ញុំមិនអាចរស់នៅបានមែនទេ? តែ ខ្ញុំពិតជាមានភាពរីករាយជាទីបំផុត។ 

Kathy Chow

យ៉ាងណាមិញ ការបង្ហាញពីប្រតិកម្មរបស់ តារាស្រី Kathy Chow ចំពោះសំណួរនេះ ពិតជាធ្វើឲ្យហ្វេនៗមួយចំនួនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ម៉្យាងវិញទៀត នេះមិនមែនជាលើកដំបូងដែល នាងត្រូវបានគេសាកសួរពីរឿងរៀបការនោះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T