គ្រាន់តែឃើញក៏ចង់ទៅលេងដែរ! ការរៀបចំកែលម្អនៅបរិវេណមុខប្រាសាទអង្គរវត្ដ ពិតជាស្រស់ស្អាតខ្លាំង

//s9.kh1.co/60/60a33554d67efed850d6f81b95a17d4650d9fecb.jpg
សង្គម

 ១១-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ប្រជាពលរដ្ឋដែលពឹងអាស្រ័យផល ក៏ដូចជាទេសចរមកទស្សនានៅតំបន់អង្គរ បានបង្ហាញអារម្មណ៍រីករាយ ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់នៅបរិវេណមុខប្រាសាទអង្គរវត្ត។

សៀមរាប៖ កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋដែលពឹងអាស្រ័យផល ក៏ដូចជាទេសចរមកទស្សនានៅតំបន់អង្គរ បានបង្ហាញអារម្មណ៍រីករាយ ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់នៅបរិវេណមុខប្រាសាទអង្គរវត្ត។ ហើយការអភិវឌ្ឍទាំងនោះរួមមាន ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និងចំណតជាដើម។ល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ លោក ស៊ាន សុខៈ មគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ យល់ថាការរៀបចំកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត ជាការល្អ និងមានប្រយោជន៍សម្រាប់វិស័យទេសចរណ៍។ លោកបានធៀបនឹងពេលមុន ថាមានភាពខុសគ្នាឆ្ងាយ ត្បិតបច្ចុប្បន្នមានរៀបចំជាសួនបៃតង ដាំដើមឈើកម្រៗដូចជាធ្នង់ បេង ជាដើម ដែលជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាឱ្យពួកគេស្គាល់ពូជឈើទាំងនោះ។

ជាក់ស្ដែង ភ្ញៀវទេសចរដែលមកទស្សានា ពិតជាចាប់អារម្មណ៍ជាមួយនឹងសម្រស់សួនច្បារបៃតង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅមុខប្រាសាទអង្គរវត្ដនោះ​​​​​​​​​​​​​​​​ជាខ្លាំង និងបានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។  

គួរបញ្ជាក់ថា ក្នុងបំណងដើម្បីកែប្រែសោភ័ណភាពនៅបរិវេណមុខប្រាសាទអង្គរវត្តឱ្យស័ក្ដសមជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមគម្រោងកែលម្អនេះចាប់ពីចុងឆ្នាំ២០១៩មក ដោយក្នុងនោះមានការរៀបចំសួនច្បារ ទីលានបដិសណ្ឋារកិច្ចថ្មី ដោយរើសំណង់តូបលក់ដូរទាំងអស់ចេញពីបរិវេណខាងមុខអង្គរវត្ត ការបញ្ឈប់មិនឱ្យមានការលក់រញ៉េរញ៉ៃ និងចំណតយានយន្តគ្មានសណ្ដាប់ធ្នាប់ជាដើម។ល៕

ប្រពភ៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

ដើម្បីជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

បរិវេណមុខប្រាសាទអង្គរវត្ដ បច្ចុប្បន្ន
បរិវេណមុខប្រាសាទអង្គរវត្ដ បច្ចុប្បន្ន
បរិវេណមុខប្រាសាទអង្គរវត្ដ បច្ចុប្បន្ន
បរិវេណមុខប្រាសាទអង្គរវត្ដ បច្ចុប្បន្ន
បរិវេណមុខប្រាសាទអង្គរវត្ដ បច្ចុប្បន្ន
បរិវេណមុខប្រាសាទអង្គរវត្ដ បច្ចុប្បន្ន
បរិវេណមុខប្រាសាទអង្គរវត្ដ បច្ចុប្បន្ន
បរិវេណមុខប្រាសាទអង្គរវត្ដ បច្ចុប្បន្ន
បរិវេណប្រាសាទអង្គរវត្ដ បច្ចុប្បន្ន
បរិវេណប្រាសាទអង្គរវត្ដ បច្ចុប្បន្ន
បរិវេណប្រាសាទអង្គរវត្ដ បច្ចុប្បន្ន
បរិវេណប្រាសាទអង្គរវត្ដ បច្ចុប្បន្ន
បរិវេណប្រាសាទអង្គរវត្ដ បច្ចុប្បន្ន
បរិវេណប្រាសាទអង្គរវត្ដ បច្ចុប្បន្ន
បរិវេណប្រាសាទអង្គរវត្ដ បច្ចុប្បន្ន
បរិវេណប្រាសាទអង្គរវត្ដ បច្ចុប្បន្ន
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T