លោក​ដូណាល់​ត្រាំ​ថា ​​លោក​នឹង​បន្ត​ការ​តវ៉ា​លើ​លទ្ធ​ផល​បោះ​ឆ្នោត​​

//s9.kh1.co/f7/f77dee74a10e20b8cb208f760a7719cc89ca404d.jpg
សង្គម

 ១១-វិច្ឆិកា-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

ប្រធានាធិបតី ដូណាល់ត្រាំ បានបញ្ជាក់កាលពីថ្ងៃអង្គារថា លោកនឹងបន្តការតវ៉ាលើលទ្ធផលបោះឆ្នោតយ៉ាងហោចណាស់​មួយ​សប្តាហ៍ទៀត

ប្រធានាធិបតី ដូណាល់ត្រាំ បានបញ្ជាក់កាលពីថ្ងៃអង្គារថា លោកនឹងបន្តការតវ៉ាលើលទ្ធផលបោះឆ្នោត​យ៉ាងហោច​ណាស់​​មួយសប្តាហ៍ទៀត ដែលបានរារាំងដល់ដំណើរការនៃការផ្ទេរតំណែងដល់រដ្ឋាភិបាល​ប្រធានាធិបតីទើបជាប់​ឆ្នោតថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការអះអាងរបស់លោកត្រាំយ៉ាងដូច្នេះធ្វើឡើងស្របពេលបណ្តាមេដឹកនាំ ដែលមានសម្ព័ន្ធដ៏ជិតស្និទ្ធជាមួយអាមេរិក កាលពីថ្ងៃអង្គារដដែលនេះបានទូរស័ព្ទទៅប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ហើយបានសន្យាថា​នឹងបន្ត​សហការណ៍​ជាមួយគ្នា។ ប៉ុន្តែអ្នកការទូតកំពូលរបស់អាមេរិកលោក Mike Pompeo បានទទូចថា លោកដូណាល់ត្រាំ​នឹងនៅតែកាន់អំណាចដដែល។

គួររំឭកថា កន្លងទៅលោក Trump ធ្លាប់បានប្រតិកម្មនឹងសន្លឹកឆ្នោតដែលកំពុងរាប់បណ្តើរៗ ដោយលោក​ចោទ​ប្រកាន់ថា មានការបន្លំសន្លឹកឆ្នោតក្រោមរូបភាពពីរគឺ៖ មានការបន្លំពេលរាប់សន្លឹកឆ្នោតបោះតាមសំបុត្រ និងសន្លឹក​ឆ្នោតបោះតាមសំបុត្រហួសពេលកំណត់ តែត្រូវបានយកមករាប់ខុសនីតិវិធីច្បាប់។​ បើទោះបែបនេះក្តី ក្រោយមក​លទ្ធផលផ្លូវការបង្ហាញថា លោក Joe Biden ទទួលបានសំឡេងគាំទ្រ ២៩០ ទល់នឹង​ ២១៤ ពោលគឺវ៉ាដាច់លោក Trump តែម្តង៕

https://s9.kh1.co/__image/w=650,h=366,q=100/c7/c7e6394e4abf965dca324014aae430ecbe6ab8bb.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T