ហេតុអ្វី ​គេ​ចាត់​ទុក​ថ្ងៃនេះ ១១ ខែ​១១ ជា​ថ្ងៃដែលល្អ​បំផុត​ប្រចាំ​ឆ្នាំ?​

//s9.kh1.co/30/30da89c6d58de5ea95bcc10f837b052c5ee3d641.jpg
យល់ដឹង

 ១១-វិច្ឆិកា-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

តាម​ទម្លាប់​នៃ​ប្រជា​ជន​បែក​អឺរ៉ុប​ជា​ច្រើន​តែង​ជឿជាក់​ថា​ថ្ងៃទី​១១ ខែ​១១ ជា​ថ្ងៃ​ដែលល្អ​ដោយ​សារជា​ថ្ងៃ​នៃការ​បញ្ចប់​សង្គ្រាម​លោក និង​ជា​ថ្ងៃ​ដែល​មាន​លេខ​ស្ទួនគ្នា​ផងដែរ​។

យល់ដឹង​៖ ហេតុអ្វី​គេ​ចាត់​ទុក​ ថ្ងៃ១១ ខែ​វិច្ឆិកា ជា​ថ្ងៃដែលល្អ​បំផុត​ប្រចាំ​ឆ្នាំ​? ព្រោះ​ថ្ងៃនេះ គឺជា​ថ្ងៃ ​ទិវា​នៃ​ការ​ចងចាំ ​ទូទាំង​សាកល​លោក​ ដែល​ត្រូវ​បាន​គេ​ប្រារព្ធធ្វើឡើង នៅក្នុងថ្ងៃទី១១ ខែ​វិច្ឆិកានេះ​ ជា​រៀង​រាល់​ឆ្នាំ និង​ជា​ថ្ងៃ​នៃ ​ការ​បញ្ចប់​សង្រ្គាម​លោកលើកទីមួយ កាលពីឆ្នាំ​១៩១៨ ​ផងដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
​ថ្ងៃ​នៃការ​ចង់​ចាំ បន្ទាប់​ពី​​ការផ្តួល​រលំ​ សង្រ្គាម​លោកទី១ និង​ទី២។ ថ្ងៃទី១១
​ថ្ងៃ​នៃការ​ចង់​ចាំ បន្ទាប់​ពី​​ការផ្តួល​រលំ​ សង្រ្គាម​លោកទី១ និង​ទី២។ ថ្ងៃទី១១

ហើយ​ចេតនា​ ពិត​ប្រាកដ​នៃ ថ្ងៃនេះគឺ​ជា ​ថ្ងៃ​នៃការ​ចង់​ចាំ បន្ទាប់​ពី​​ការផ្តួល​រលំ​ សង្រ្គាម​លោកទី១ និង​ទី២។ ថ្ងៃទី១១ ខែ​វិច្ឆិកា គឺត្រូវ​បាន​គេចាត់​ទុក​ថា ​ជា​ថ្ងៃ​នាំ​សំណាង​ និង​ជាថ្ងៃ​ដ៏ល្អ​មួយ​ ដែល​មាន​ប្រវត្តិ ដ៏​យូរលង់​​ ​ដោយវាបាន​ផ្សារភ្ជាប់ សង្គ្រាម​និង​សន្តិភាព​។ នៅក្នុង​ប្រតិទិនគ្រឹស្ត វា​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​ថ្ងៃ«Martinmas» ឬក៏St. Martin’s Day

St. Martin’s Day នៅក្នុង​ប្រទេសអាល្លឺម៉ង់
St. Martin’s Day នៅក្នុង​ប្រទេសអាល្លឺម៉ង់

ក៏ប៉ុន្តែក្នុង​បរិបទថ្មី ​ការ​ឈប់​សម្រាក ​ក្នុង​ថ្ងៃទី​១១ ខែ​វិច្ឆិកានេះ ​សម្រាប់​ប្រទេស​មួយ​ចំនួន​គឺ​ ជា​ថ្ងៃនៃ ការ​ចុះហត្ថលេខា​ លើកិច្ចព្រម​ព្រៀងឈប់​បាញ់ ​(ការយល់​ព្រម​ទទួល​យក​សន្តិភាព) រវាង​សម្ព័ន្ធ​មិត្ត​ និង​ប្រទេស​អាល្លឺម៉ង​ នៅ​ក្នុងតំបន់Compiègne នៃ​ភាគ​ខាង​ជើង​ នៃ​ប្រទេស​បារាំង​។

កិច្ចព្រមព្រៀង​ឈប់​បាញ់នេះ
កិច្ចព្រមព្រៀង​ឈប់​បាញ់នេះ

ជាក់​ស្តែង ​ការ​ចុះ​ហត្ថលេខា លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ នៅវេលា​ម៉ោង​១១ ព្រឹក​ ពោល​គឺ ​ម៉ោង១១ព្រឹក ថ្ងៃ​ទី១១ ខែ១១ នេះតែ​ម្តង​។ ក៏ប៉ុន្តែ​ ទិវា​នៃការ​ចងចាំ​​នេះ​ ក៏ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង ​នៅតាម​បណ្តាប្រទេស​ផ្សេងៗ ទៅ​តាម​ថ្ងៃ​ខុស​ៗ​គ្នា​ផងដែរ មិនមែន ​ក្នុង​ថ្ងៃ​ទី១១ ខែវិច្ឆិកា​នេះ ​ទាំងអស់​នោះទេ​។ ឧទាហរណ៍៖ ​ប្រទេសកម្ពុជា កំណត់​​ថ្ងៃទី​៧ ខែ​មករា​ ប្រារព្ធ​ទិវា​នៃ ​ការ​ចងចាំ គឺទិវា​ជ័យ​ជំនះ ​លើ​របប​ប្រល័យ​ពូជសាសន៍​ ជា​រៀង​រាល់​ឆ្នាំ​ផងដែរ។

ទទួលបាន​ការបញ្ចុះ​តម្លៃ​តាម​ហាង​ជាច្រើន
ទទួលបាន​ការបញ្ចុះ​តម្លៃ​តាម​ហាង​ជាច្រើន

ហើយ​អ្វី​ដែលរឹត​តែ ​ពិសេស​ទៀត​នោះគឺ ​នៅ​តាម​បណ្តា​ហាង​ទំនិញ ​ជា​ច្រើន​ក៏​បាន​ បង្កើតនៅកម្ម​វិធី​បញ្ចុះ​តម្លៃ ​ដើម្បី​បង្ហាញ​ពី​ ការ​អបអរសាទរ ក្នុង​ថ្ងៃនៃការ​ចងចាំមួយ​នេះ​​ ដែលជា​ថ្ងៃ​ដែល ​អ្នកគ្រប់​គ្នា​​ចាត់​ទុក​ថា ​ជា​ថ្ងៃល្អ​មួយ​ ប្រចាំ​ឆ្នាំ​ផងដែរ៕

ប្រភព៖ officeholidayjagranjosh

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T