អាមេរិកព្រមព្រៀងលក់អាវុធទំនើបឱ្យអារ៉ាប់រួម ក្នុងទំហំទឹកប្រាក់សរុប ២៣.៣៧ពាន់លានដុល្លារ

//s9.kh1.co/89/897dffc6d2341361e38739dcc6c3660b9d3ae969.jpg
សង្គម

 ១១-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) បានប្រកាសកាលពីថ្ងៃអង្គារថា ក្រសួងការបរទេសអាមេរិក​ បានយល់ព្រមលើកិច្ចព្រមព្រៀងលក់អាវុធទំនើបៗចំនួន ៣ប្រភេទ ទៅឱ្យប្រទេស​​អេមីរ៉ាតអារ៉ាប់រួម

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) បានប្រកាសកាលពីថ្ងៃអង្គារថា ក្រសួងការបរទេសអាមេរិក​ បានយល់ព្រមលើកិច្ចព្រមព្រៀងលក់អាវុធទំនើបៗចំនួន ៣ប្រភេទ ទៅឱ្យប្រទេស​​អេមីរ៉ាតអារ៉ាប់រួម ដែលគិតជាចំនួនទឹកប្រាក់សរុប ២៣.៣៧ពាន់លានដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារ DSCA បាន​ចេញសេចក្តីប្រកាសចំនួន ៣ កាលពីថ្ងៃអង្គារ ទាក់ទងទៅនឹងកិច្ចព្រមព្រៀងដែលបានស្នើ ដោយក្នុងនោះរួមមាន ថវិកា ១០.៤ពាន់លានដុល្លារ សម្រាប់ទិញយន្តហោះចម្បាំងប្រភេទ F-35A ចំនួន ៥០គ្រឿង រួមជាមួយឧបករណ៍ជំនួយដល់ការហោះហើរនិងចុះចត។ ថវិកា ១០ពាន់លានដុល្លារ សម្រាប់ទិញមីស៊ីលចំងាយ​មធ្យម AIM-120C8 (AMRAAM) ចំនួន ៨០គ្រាប់ សម្រាប់បំពាក់លើយន្តហោះចម្បាំង។ ចំណែកថវិកា ២.៩៧ពាន់លានដុល្លារ ​គឺសម្រាប់ទិញយន្តហោះគ្មានមនុស្សបើកបំពាក់អាវុធទំនើប​ ប្រភេទ MQ-9B ចំនួន ១៨គ្រឿង។

គួរជម្រាបថា កាលពីចុងខែតុលាកន្លងទៅនេះ សេតវិមានបានជូនដំណឹងក្រៅផ្លូវការមួយ ដល់សភាស្តីអំពីសំណើលក់យន្តហោះ F-35 ចំនួន ​៥០គ្រឿង ដល់ប្រទេសអារ៉ាប់រួម ក្នុងចំនួនទឹកប្រាក់ ១០.៤ពាន់លានដុល្លារ​ ដែលនឹងធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសទី២ នៅមជ្ឈឹមបូព៌ា បន្ទាប់ពីប្រទេសអ៊ីស្រាអែល ​​ដែលក្លាយជាម្ចាស់យន្តហោះអាមេរិកប្រភេទនេះ៕

យន្តហោះចម្បាំង F-35
យន្តហោះចម្បាំង F-35
មីស៊ីលចំងាយ​មធ្យម AIM-120C8
មីស៊ីលចំងាយ​មធ្យម AIM-120C8
យន្តហោះគ្មានមនុស្សបើក (ដ្រូន) MQ-9B
យន្តហោះគ្មានមនុស្សបើក (ដ្រូន) MQ-9B
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T