មើលទៅកក់ក្តៅណាស់! សិទ្ធី នីកា សរសើរស្វាមីពេញៗមាត់ ក្នុងថ្ងៃកំណើតឆ្នាំនេះ

//s9.kh1.co/3c/3c58b8a7709f2468749525e36cbd9046655d7068.jpg
តារា & កម្សាន្ដ

 ១១-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

តារាសម្ដែងស្រី សិទ្ធ្ធី នីកា ក្រោយពីបានសាងជីវិតគ្រួសារ ជាមួយស្វាមីជាទីស្រលាញ់ជាយូរមកនេះ ពេលនេះនាងក៏បានទទួលបានកូនប្រុសម្នាក់ និងរស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខផងដែរ។

ភ្នំពេញ៖ ជាការពិតណាស់ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព សិទ្ធ្ធី នីកា ចាប់តាំងពីបានសាងជីវិតគ្រួសារជាមួយស្វាមីដែលជាសែរាជវង្សមក ឃើញថាបច្ចុប្បន្ន តារាស្រីរូបនេះបានរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ និងតែងតែបានបង្ហាញនូវភាព​ផ្អែមល្ហែមជាញឹកញាប់នៅលើបណ្ដាញសង្គមរបស់នាង ធ្វើឲ្យហ្វេនៗឃើញហើយលួចច្រណែនគ្រប់គ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិសេសថ្មីៗនេះដែរ តារាស្រីរូបនេះ ទើបតែបានបង្ហាញអារម្មណ៍ និងពាក្យជូនពរទៅកាន់ស្វាមីរបស់នាង ក្នុងថ្ងៃខួបកំណើត ដោយក្នុងនោះក្រៅពីពាក្យជូនពរយ៉ាងផ្អែមល្ហែមហើយ នាងថែមទាំងពោលពាក្យសរសើរអំពីស្វាមីយ៉ាងវែងអន្លាយថា៖ 

បងសម្លាញ់! អ្នកធ្វើឲ្យខ្ញុំមានអារម្មណ៍ថាកក់ក្តៅណាស់។ អ្នកស្រលាញ់ ការពារ និងមើលថែខ្ញុំបានយ៉ាងល្អ។ អរគុណណាស់ ដែលចូលមកក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំពិតជាមានសំណាងណាស់ដែលមានអ្នកជាប្តី។ អ្នកធ្វើឲ្យខ្ញុំក្លាយជាមនុស្សល្អ នៅថ្ងៃកំណើតរបស់អ្នក ខ្ញុំសូមជូនពរឲ្យអ្នកទទួលបានជោគជ័យជាមួយនឹងការងាររបស់អ្នក សុខភាពល្អ មានសុភមង្គល និងត្រូវចងចាំថា ភរិយានិងកូនប្រុសរបស់យើង ស្រឡាញ់អ្នកជានិច្ច។ រីករាយថ្ងៃកំណើតប៉ាប៉ា រីករាយថ្ងៃកំណើតរបស់អ្នក។

បកប្រែពីសារដែល  សិទ្ធ្ធី នីកា បង្ហោះជាភាសាអង់គ្លេស

យ៉ាងណាមិញ ក្រោយពីឃើញពាក្យពេចន៍ដ៏សែនមានន័យរបស់តារាស្រីរូបនេះ និយាយទៅកាន់ស្វាមីក្នុងថ្ងៃកំណើត ឃើញថាមានអ្នកនិយមលេងបណ្ដាញសង្គមជាច្រើន បាននាំគ្នាចូលមកខមិនសរសើរ និងផ្ញើពាក្យជូនពរជាច្រើនផងដែរ៕

ទស្សនារូបភាពខាងកល្រោម៖

សិទ្ធ្ធី នីកា 
សិទ្ធ្ធី នីកា 
សិទ្ធ្ធី នីកា និងស្វាមី 
សិទ្ធ្ធី នីកា និងស្វាមី 
សិទ្ធ្ធី នីកា និងស្វាមី 
សិទ្ធ្ធី នីកា និងស្វាមី 
សិទ្ធ្ធី នីកា និងស្វាមី 
សិទ្ធ្ធី នីកា និងស្វាមី 
រូបភាពរួមនិងការរៀបរាប់ដែល សិទ្ធ្ធី នីកា បានបង្ហោះ
រូបភាពរួមនិងការរៀបរាប់ដែល សិទ្ធ្ធី នីកា បានបង្ហោះ
សិទ្ធី នីកា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T