មិន​​ស្មាន​​សោះ​​ថា ខ្ទង់​មួយ​​ឆ្នាំ​​កន្លង​​នេះ​ ​កូវីដ​១៩ បាន​ឆក់​យក​ជីវិត​មនុស្ស​​ជាង​ ១​លាន​នាក់​ពីពិភពលោក

//s9.kh1.co/3d/3d2723c474cf2d18b628d9513af78c25e94efb9d.jpeg
សង្គម

 ១១-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

គិតត្រឹមព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ បានបង្ហាញថា ចំនួនឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកបានកើនឡើងដល់ ៥១,៧៨៧,៧៣៨​ករណី ហើយក្នុងនោះមនុស្សសរុប ១,២៧៨,៤២២នាក់ស្លាប់

អ្នកឆ្លងកូវីដ១៩ទូទាំងពិភពលោក កើនជាង ៥១.៧ លាននាក់ ខណៈត្រឹមតែ២៤ម៉ោង មានអ្នកឆ្លងថ្មីជាង ៥៣ម៉ឺនករណី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ពីគេទំព័រអន្តរជាតិ Worldometer គិតត្រឹមព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ បានបង្ហាញថា ចំនួនឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកបានកើនឡើងដល់ ៥១,៧៨៧,៧៣៨ករណី ហើយក្នុងនោះមនុស្សសរុប ១,២៧៨,៤២២នាក់ស្លាប់ និងជាង ៣៦លាននាក់ បានជាសះស្បើយឡើងវិញ។

ជាការកត់សម្គាល់ ត្រឹមរយៈពេល ២៤ម៉ោង ដោយគិតត្រឹមព្រឹកថ្ងៃទី១០ ខែវិច្ឆិកា មកដល់ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៥៣៣,០៨៣ករណី និងជាង ៩ពាន់នាក់ស្លាប់។

ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង ៥១លាននាក់ខាងលើ គេឃើញសហរដ្ឋអាមេរិក មានអត្រាអ្នកឆ្លង​រាលដាល​ខ្លាំងជាងគេ ដែលគិតមកទល់ពេលនេះ អាមេរិកមានអ្នកឆ្លងសរុបដល់ជាង ១០.៥លានករណី ដោយក្នុងនោះ​អ្នក​ស្លាប់សរុបកើនដល់ ២៤៥,៧៧១នាក់។ គ្រាន់តែ​ព្រឹកនេះគេរកឃើញករណីឆ្លងថ្មីជាង ១៣ម៉ឺនករណី និង ១,៣១៦​នាក់ស្លាប់នៅប្រទេសមួយនេះ។

សូមបញ្ជាក់ថា តាមតួរលេខចេញពី Worldometer បានបង្ហើបថា រហូតមកដល់បច្ចុប្បន្ន កូវីដ១៩បាន​ឆ្លង​រាតត្បាត​ចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕

Worldometer
Worldometer
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · មួយម៉ោងមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៦ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T