ធនាគារ ហ្វីលីព រៀបចំកម្មវិធីសប្បុរសធម៌ ជួយដល់មណ្ឌលសុខភាព ក្នុងរដូវកាល កូវីដ-១៩

//s9.kh1.co/78/785d9a46bd773644c79e9afb2bc23c0d4c9c9eac.jpg
សង្គម

 ១១-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជមួយ មានសាខាច្រើនជាងគេនៅកម្ពុជា បានរួមគ្នាជាមួយបុគ្គលិករបស់ខ្លួន ក្នុងការរៀបចំកម្មវិធីសប្បុរសធម៌មួយមានឈ្មោះថា “យុទ្ធនាការ ១+២ ជួយដល់មណ្ឌលសុខភាពក្នុងរដូវកាលកូវីដ-១៩” ដើម្បីរួមចំណែកការពារសុខុមាលភាពប្រជាពលរដ្ឋក្នុងសហគមន៍ ក្នុងភូមិភាគប្រតិបត្តិការចំនួន១០ របស់ធនាគារនៅក្នុងប្រទេសកម្ពុជា ។

ភ្នំពេញ៖ ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជមួយ មានសាខាច្រើនជាងគេនៅកម្ពុជា បានរួមគ្នាជាមួយបុគ្គលិករបស់ខ្លួន ក្នុងការរៀបចំកម្មវិធីសប្បុរសធម៌មួយមានឈ្មោះថា “យុទ្ធនាការ ១+២ ជួយដល់មណ្ឌលសុខភាពក្នុងរដូវកាលកូវីដ-១៩” ដើម្បីរួមចំណែកការពារសុខុមាលភាពប្រជាពលរដ្ឋក្នុងសហគមន៍ ក្នុងភូមិភាគប្រតិបត្តិការចំនួន១០ របស់ធនាគារនៅក្នុងប្រទេសកម្ពុជា ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធីប្រគល់សម្ភារៈសប្បុរសធម៌នេះ ក៏មានការប្រារព្ធឡើងព្រមៗគ្នានៅថ្ងៃតែមួយ គឺថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ តាមមណ្ឌលសុខភាពទាំង១០ ដែលបានជ្រើសរើស ហើយមានអតិថិជន និងប្រជាពលរដ្ឋក្នុងសហគមន៍ដែលទទួលបានសេវាកម្មពីមណ្ឌលទាំងនោះ ចូលរួមជាតំណាងទទួលយកជំនួយសប្បុរសធម៌នេះ។  សម្ភារៈដែលបរិច្ចាគដល់មណ្ឌលសុខភាពទាំង១០រួមមាន ម៉ាសការពារ ចំនួន៥០០ ប្រអប់ សាប៊ូលាងដៃចំណុះ៥០០មីលីលីត្រ ចំនួន១៦៨០ ដប និង ជែលលាងដៃចំណុះ៥០០មីលីលីត្រចំនួន ១៨០០ ដប។

“យុទ្ធនាការ ១+២ ជួយដល់មណ្ឌលសុខភាពក្នុងរដូវកាលកូវីដ-១៩” របស់ធនាគារ ហ្វីលីព
“យុទ្ធនាការ ១+២ ជួយដល់មណ្ឌលសុខភាពក្នុងរដូវកាលកូវីដ-១៩” របស់ធនាគារ ហ្វីលីព

លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព មានប្រសាសន៍ថា៖

« ការផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ ជាចំនុចចម្បងមួយក្នុងចក្ខុវិស័យរបស់ធនាគារ ហ្វីលីព។ យើងមិនអាចព្រងើយកន្តើយបានឡើយ នៅពេលដែលសហគមន៍របស់យើងជួបការលំបាក។ យើងសង្ឃឹមថា ជំនួយនេះនឹងអាចជួយដល់សហគមន៍ក្នុងតំបន់ប្រតិបត្តិរបស់ធនាគារ ការពារបានមួយកម្រិតពីការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងសហគមន៍របស់យើង»។

ប្រសាសន៍លោក​ ចាន់ ម៉ាច

លោកបានបន្តទៀតថា៖

« សម្ភារៈដែលបានបរិច្ចាគនេះ គឺបានមកពីសាច់ប្រាក់ដែលបានបរិច្ចាគដោយបុគ្គលិករបស់ក្រុមហ៊ុនទាំង៣ របស់ក្រុមហ៊ុន PhillipCapital (រួមមាន ធនាគារ ហ្វីលីព ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វីលីព និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វីលីព) និងដាក់បន្ថែម២ដង ដោយធនាគារ ហ្វីលីពលើសាច់ប្រាក់ដែលបានបរិច្ចាគ។ កិច្ចការសប្បុធម៌នេះ មិនត្រឹមតែជាកិច្ចការទំនួលខុសត្រូវសង្គមរបស់ធនាគារ ហ្វីលីព ប៉ុណ្ណោះទេ ប៉ុន្តែជាការលើកទឹកចិត្តដល់ការរួមចំណែកក្នុងការជួយដល់សង្គមក្នុងនាមជាពលរដ្ឋម្នាក់ៗ»។

  ប្រសាសន៍លោក​ ចាន់ ម៉ាច
 របស់ធនាគារ ហ្វីលីព
 របស់ធនាគារ ហ្វីលីព

មណ្ឌលសុខភាពចំនួន១០ ត្រូវបានជ្រើសរើសជាទីកន្លែងបរិច្ចាគ ក្នុងចំណោមខេត្តក្រុងទាំង២០ក្នុងតំបន់ប្រតិបត្តិរបស់ធនាគារ ហ្វីលីព រួមមាន មណ្ឌលសុខភាពស្វាយប្រទាលក្នុងខេត្តកណ្តាល មណ្ឌលសុខភាពវិហារលួងក្នុងខេត្តត្បូងឃ្មុំ មណ្ឌលសុខភាពត្រាង និងមណ្ឌលសុខភាពស្វាយប៉ោក្នុងខេត្តបាត់ដំបង មណ្ឌលសុខភាពមណ្ឌល១ក្នុងខេត្តសៀមរាប មណ្ឌលសុខភាពភ្នំដិនក្នុងខេត្តតាកែវ មណ្ឌលសុខភាពព្រៃខ្មែរក្នុងខេត្តកំពង់ឆ្នាំង មណ្ឌលសុខភាពបឹងកុកក្នុងខេត្តកំពង់ចាម មណ្ឌលសុខភាពអូរឫស្សី១ក្នុងខេត្តក្រចេះ មណ្ឌលសុខភាពបាវិតក្នុងខេត្តស្វាយរៀង៕​

 របស់ធនាគារ ហ្វីលីព
 របស់ធនាគារ ហ្វីលីព

អំពីធនាគារ ហ្វីលីព ភីអិលស៊ី

ធនាគារ ហ្វីលីព ភីអិលស៊ី ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៩ ក្រោមអាជ្ញាប័ណ្ណ ហ័ង ឌីប៊ីអេស និងបានប្រែក្លាយជាឈ្មោះ ធនាគារ ហ្វីលីព កាលពីឆ្នាំ ២០១៤ ពេលដែលក្រុមហ៊ុន PhillipCapital ទិញយកទាំងស្រុង។ ធនាគារ ហ្វីលីព ផ្តល់ជូនសេវាកម្ម និងផលិតផលហិរញ្ញវត្ថុយ៉ាងសំបូរបែបសម្រាប់អតិថិជនគ្រប់លំដាប់ ចាប់ពី សាជីវកម្មធំៗ សហគ្រាសខ្នាតតូច និងមធ្យម អាជីវកម្មខ្នាតតូច និង បុគ្គល។ ធនាគារជាសមាជិករបស់ ក្រុមហ៊ុន PhillipCapital ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៧៥ និង មានស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី ។ រហូតដល់បច្ចុប្បន្ន ក្រុមហ៊ុន​ PhillipCapital បានបម្រើជូនសេវាកម្មហិរញ្ញវត្ថុដែលពេញលេញ និងទំនើបដល់អតិថិជនគ្រប់លំដាប់ចាប់ពីឯកត្តជន សាជីវកម្ម និង គ្រឹះស្ថាននានា នៅជាង១៥ប្រទេស។

ធនាគារ ហ្វីលីព បានគួបបញ្ចូលគ្នាជាមួយ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ក្រេឌីតកាលពីដើមឆ្នាំ ២០២០នេះ។ ធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជ ដែលមានសាខាច្រើនជាងគេក្នុងប្រទេសកម្ពុជា។ ធនាគារ ហ្វីលីព បាននិងកំពុងផ្តល់ជូនផលិតផល និងសេវាកម្មធនាគារបែបឌីជីផល និងតម្រង់ទិសទៅរកស្តង់ដារអន្តរជាតិនៃសេវាកម្មធនាគារជូនដល់អតិថិជន។

ធនាគារ ហ្វីលីព ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វីលីព និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វីលីព សុទ្ធសឹងជាសមាជិករបស់ក្រុមហ៊ុន PhillipCapital។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T