ស្នេហា៖ ការផិត​​ក្បត់ ​មិនមែន​ជា​រឿង​ចម្លែក​ទៀត​​ទេ ​ព្រោះ​ជាក់​ស្តែង ​ក្នុង​ពេល​បច្ចុប្បន្ន​រឿង​ផិតក្បត់​នេះ ​បាន​កើត​ឡើង​ជារឿយៗ ​សម្រាប់​គូស្នេហ៍ ​ភាគច្រើន​ទៅហើយ​ បើ​ទោះបីជា ​ពួកគេ​ទាំង​ពី​រ​ស្រលាញ់​គ្នា ​អស់​ពេល​ជា​យូរ​ មក​ហើយ​យ៉ាង​ណា ក៏​ដោយ​ក៏​ពួកគេ​នៅ​តែ​ រក​វិធី​ក្បត់​ដៃ​គូ ដោយ​វិធី​ផ្សេងៗ​ដដែរ។

រូបតំណាង

ក៏ប៉ុន្តែ ​​បើ​ទោះ​បីជា រឿង​ផិត​ក្បត់នេះ ​យើ​ងតែង​បាន​លឺ ជាញឹក​ញាប់ថា កើត​ឡើង​​ចំពោះ ​គូរស្នេហ៍​ភាគ​ច្រើន ​ទៅហើយ​ក៏ពិតមែន​ តែ​ជាក់​ស្តែង​ វា​នៅ​តែ​ជា​អារម្មណ៍​ដ៏ឈឺចាប់ តក់​ស្លុត​​នឹង​ សាហាវ​មួយដដែរ ​នៅពេល​ដែល​មាន ភាគីម្ខាង​ណា​ធ្លាក់​ចូល ក្នុង​សកម្មភាព​បែបនេះ​។ សាក​ស្រមៃ​មើល​ថា ​ប្រសិន​បើ​អ្នកកំពុងតែ ​ស្រលាញ់​ដៃគូ​អ្នក​យ៉ាង​ខ្លាំង តែ​សុខៗអ្នក​ក៏​ស្រាប់​តែ ​ទទួល​ដំណឹង​​ថា ​ដៃ​គូ​អ្នកកំពុង​លួច​ទាក់​ទង​ នឹង​ជន​ទីបី​ តើ​អ្នក​នឹង​មាន​អារម្មណ៍​បែបណា?

រូបតំណាង

តែ​ផ្ទុយពីនេះ ​ក៏​មាន​មនុស្ស​មួយ​ចំនួន ​មិនជឿ​លើ​ រឿង​ផិត​ក្បត់​នេះដែរ ដោយពួកគេ​យល់​ថា ​ចិត្ត​ស្មោះ​សនិង ​ក្តី​ស្រលាញ់​របស់​ពួកគេ​គឺ​ ធំធេង​ខ្លាំង​ជាង​នឹង​អាច​ធ្វើ​ឲ្យ ​ដៃ​គូ​ម្ខាង​ទៀត ​រំភើប​នឹងមិន​អាច​ដក​ចិត្ត​ ទៅ​ក្បត់​មាន ​អ្នកថ្មីផ្សេង​ទៀតបាន​​។ ទ្រឹស្តី​នេះ​អាច​ប្រើ​បាន ​សម្រាប់​ដៃគូដែល ​ស្មោះ​ត្រង់តែប៉ុណ្ណោះ ​តែ​វា​មិន​មាន ​ប្រសិទ្ធភាព​​សម្រាប់ ​មនុស្ស​សាវា​នោះទេ កុំ​ថា​ឡើយ ​​អ្នក​ស្មោះ​ចំពោះ​គេ​ ទោះ​បី​អ្នក​ស្អាត ​ពូកែ ឆ្លាត​ ​លើសមនុស្ស​ដទៃ ​យ៉ាង​ណា​ក៏​ដោយ ​បើ​គេ​ចង់​ក្បត់​គេ​នៅ​តែ ​អាច​ក្បត់​បាន​អញ្ចឹង​។

រូបតំណាង

ហេតុ​នេះ ប្រសិនបើ​អ្នកជួប​ មនុស្ស​ដែល​គេក្បត់​អ្នក តើ​​អ្នក​គួរ​តែធ្វើ​បែបណា​? គុំ​គួន ខឹង​​ ឈឺចាប់ ​និង​ធ្វើ​បាបខ្លួន​ឯង ដើម្បី​គេមែន​ទេ? ចម្លើយ​ អ្នក​មិនគួរ​ខឹង​ ស្អប់​សង្សារ​ចាស់​ដែល ​ក្បត់​អ្នកនោះទេ​​ តែ​អ្នក​គួរតែ​ អរគុណ​គេ​ទៅ​វិញ​ទៅ ដែល​បាន​ក្បត់​អ្នក​។ ត្បិត​ថា​ពេល​ដំបូង ​អ្នក​អាច​នឹង​ពិបាក​ទទួល​យក​ ហើយក៏ឈឺចាប់​ខ្លាំង​បន្តិចមែន​ក៏​ដោយ​ តែ​ត្រូវ​រៀន​ទទួល​យក​ការ​ពិត​។

រូបតំណាង

រឹត​តែ​មិនអាច បន្ទោស​ខ្លួន​ឯង ព្រោះ​គេ​ក្បត់​អ្នក ​ព្រោះ​មនុស្ស​ម្នាក់​នោះ ​គ្មាន​តម្លៃគ្រប់​គ្រាន់​នឹង ​ធ្វើ​ឲ្យ​អ្នក​បោះ​បង់ខ្លួនឯង ធ្វើ​បាន​ខ្លួនឯង ឬរិះគន់​បង្អាប់​ខ្លួន​ឯង ព្រោះ​តែ​រូប​គេ​នោះទេ។ ត្រូវ​ចាំ​ថា​ មនុស្ស​ម្នាក់ៗ​មាន​តម្លៃ និង​ភាព​ស្រស់ស្អាតរៀងៗខ្លួន ព្រោះ​គេ​មិន​យល់​ពី​តម្លៃ​អ្នក ​ទើប​បាន​ជា​គេ​ធ្វើ​បែប​នេះ ​ហេតុ​នេះ​ឲ្យ​គេ​ទៅចុះ​ កុំ​នៅ​សោកស្តាយ ​មនុស្ស​បែប​នេះ​ធ្វើ​អ្វី​។

រូបតំណាង

លុប​ចោល ​​ការ​ឈឺចាប់​ទាំង​នោះ​ហើយ ​ត្រូវ​ចេះ​ក្រោកឈរជា​ថ្មី ធ្វើ​ខ្លួន​ឲ្យ​រឹង​ប៉ឹង​ ព្រោះ​ប្រសិន​បើ​អ្នក មិន​ផ្តល់​តម្លៃ ក្តី​ស្រលាញ់ ​ឲ្យ​ខ្លួន​ឯងជាមុន​ទេ អ្នក​ដទៃ​គេ​ក៏រឹត​តែ ​​មិន​អាច​ទៀត។ កុំ​បណ្តោយ​ខ្លួន ​ឲ្យ​ទន់​ជ្រាយ​ទៅ​តាម ​ការ​ឈឺចាប់​នឹង ​ពេល​វេលា ព្រោះ​​អ្នកមិន​អាច​ធ្វើ​ឲ្យ​ គេអាណិត​អ្នក​នោះទេ ​បាន​ត្រឹម​តែធ្វើ​​ឲ្យ​គេ ​មើល​ងាយ​មកលើ​ អ្នក​បន្ថែម​​តែប៉ុណ្ណោះ។

រូបតំណាង

ជា​ការ​ល្អ​ប្រសិន​បើ ​អ្នក​អាច​ទម្លាក់ ​កា​រឈឺចាប់​ទុក​មួយ​ឡែក ហើយ​​​រៀន​ចំណាយពេល​បន្តិច ដើម្បី​ទៅស្វែង​យល់​ពីវា ហើយ​នៅពេល​ដែល ​អ្នក​យល់​ហើយ​ អ្នក​នឹង​អរគុណ​ ទៅ​កាន់​សង្សារ​ចាស់ ​របស់​អ្នក​ដែល​បាន​ក្បត់​អ្នក​។ ព្រោះ​ថា​ដោយ​សារតែ​ បទពិសោធន៍​ដែល​គេ​ បាន​ផ្តល់​ឲ្យ​អ្នក​នេះ​ហើយ ​ទើប​អ្នក​អាចទទួល​បាន ​មេរៀន​ជីវិត​ដ៏មាន​តម្លៃ​មួយនេះ។

រូបតំណាង

ក៏ដូចគ្នាព្រោះ​តែ ​ការក្បត់​របស់​គេនេះហើយ ​ទើប​អាច​ធ្វើ​ឲ្យ​អ្នក​ ​ធំ​លូតលាស់​ប្រែក្លាយ ជា​មនុស្សដែល ​កាន់​តែ​រឹង​មាំ មានភាព​ជឿជាក់​ជា​ថ្មី ហ៊ាន​មាន​ក្តីស្រមៃ​​ធំធេង ​​​រៀន​ចេះ ​ប្រឈម​មុខ ​ជាមួយនឹង​បញ្ហា​ មិន​គេ​ចវេស​នឹង​ ពិភពលោក​​ដូចពេល​នេះ។ ​ជា​ពិសេស​នោះ ​ព្រោះ​តែ​ការក្បត់ ​របស់​គេ​នេះហើយ ​ទើប​អាច​ធ្វើ​ឲ្យ ​អ្នក​បាន​ជួប​មនុស្ស​ថ្មី​ ដែល​ល្អ ស្រលាញ់​អ្នក​ និង​យល់​ពី​តម្លៃ​អ្នក​បែបនេះ​៕

ប្រភព៖ Relrules, Thoughtcatalog

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]