កំពូលផ្កាទាំង១០ ដែលមានតម្លៃខ្ពស់កប់ពពក ឯផ្កាខ្លះមានលុយទិញ ក៏ទិញមិនបានផង

//s9.kh1.co/57/57a9bed4547acacc34eb8d2bf27ee937d6d62182.jpg
យល់ដឹង

 ១០-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ផ្កាធម្មតាសោះ តែផ្កាខ្លះថ្លៃខ្លាំង សឹងតែមានលុយទិញមិនបានផង

យើងពិតជាដឹងហើយមែនទេថា ផ្កាភាគច្រើនគឺសុទ្ធតែមានសម្រស់ស្រស់ស្អាតណាស់ ដែលអាចយកមកតាំងលម្អ ធ្វើជាកាដូ ផ្តល់សោភណ្ឌភាព និងផ្តល់ក្លិនក្រអូប រួមទាំងភាពស្រស់ស្រាយ។ ជាធម្មតា ផ្កាដែលមានសម្រស់ស្រស់ស្អាត និងអាចយកមកលម្អបាន ក៏មិនមែនមានតម្លៃថោកណាស់ណានោះទេ ជាពិសេសគឺការរៀបជាបាច់​ ឬកន្ត្រក តែអ្នកប្រហែលជាមិនបានដឹងទេថា​ ផ្កាមួយចំនួនបែរជាមានតម្លៃថ្លៃខ្លាំងខ្ពស់កប់ពពក ព្រោះតែភាពកម្រពិបាករក គុណសម្បត្តិ និងដើមកំណើតរបស់វាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះ មកស្គាល់ផ្កាទាំង១០ប្រភេទ ដែលគេលើកឡើងថាជាផ្កាដែលមានតម្លៃថ្លៃជាងគេលើលោក ដោយផ្កាទី១ ទោះមានលុយក៏ទិញមិនបានដែរ ៖

១០. Lisianthus

ផ្កា​ Lisianthus ត្រូវបានគេហៅម្យ៉ាងទៀតថា​ The Eustoma grandiflorum គឺជាផ្កាដែលមានពណ៌ជាច្រើនខុសៗគ្នាដូចជាពណ៌ស្វាយស្លេក ពណ៌ស ពណ៌ផ្កាឡាវេនឌ័រ និងនិងពណ៌ខៀវ ដែលរីកជារៀងរាល់ឆ្នាំ និងមានដាំដុះនៅតំបន់ក្តៅនៃអាមេរិកខាងត្បូង​ ប្រទេសម៉ិកស៊ិកកូ​​​​ ការ៉ាបៀន និងអាមេរិកខាងជើងខាងជើង។

ផ្កាដ៏ស្រស់ស្អាតនេះមានតម្លៃប្រមាណជា ៣៥ ដុល្លារក្នុងមួយបាច់។

ផ្កា​ Lisianthus
ផ្កា​ Lisianthus

៩. LILY of the Valley

ផ្កា LILY of the Valley នេះ គឺជាផ្កាដែលមានសម្រស់ស្រស់ស្អាតខ្លាំងណាស់​ តែវាក៏មានជាតិពុលកម្រិតខ្លាំងផងដែរ ដោយផ្កានេះមានដើមកំណើតនៅតំបន់អឌ្ឍគោលខាងជើងដែលមានអាកាសធាតុត្រជាក់ខ្លាំង ទាំងនៅប្រទេសអាស៊ី និងអឺរ៉ុប។

ចំពោះតម្លៃផ្កានេះវិញ​ មួយបាច់គឺប្រមាណជា ១៤៣ដុល្លារ​ តែពេលខ្លះតម្លៃអាចនឹងហក់ឡើងប្រមាណជា​ ៣០០ដុល្លារក៏មាន។

ផ្កា LILY of the Valley
ផ្កា LILY of the Valley
ផ្កា LILY of the Valley
ផ្កា LILY of the Valley

៨. Hydrangea

Hydrangea គឺជាផ្កាដែលមាន ៧០-៧៥ ប្រភេទខុសៗគ្នា និងមានដើមកំណើតនៅអាស៊ីខាងត្បូង អាស៊ីខាងកើត និងអាមេរិក។ ផ្កានេះត្រូវគេដឹងថាមានច្រើនចម្រុះពណ៌រួមទាំងពណ៌ស​ តែមនុស្សភាគច្រើនស្គាល់តែផ្កាប្រភេទនេះ ដែលមាន ពណ៌ខៀវ ពណ៌ផ្កាឈូក ពណ៌ស្វាយស្រាល ឬពណ៌ ស្វាយដិតប៉ុណ្ណោះ ។

ចំពោះពូជផ្កា​ Hydrangea ពណ៌ខៀវសុទ្ធ មានតម្លៃប្រមាណជា ២ ដុល្លារទៅ ៤.៥០ ឬ ៧ ដុល្លារក្នុងមួយដើម។

ផ្កា​ Hydrangea
ផ្កា​ Hydrangea

៧. Gloriosa Lily

Gloriosa Lily គឺជាផ្កាដែលមានដាំដុះនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង និងអាស៊ីប៉ុណ្ណោះ ដោយផ្កានេះមានតម្លៃថ្លៃព្រោះតែវាជាផ្កាដែលកម្រ ពិសេសវាមានលក្ខណៈស្រស់ស្អាតឆើតឆាយពិសេសខុសពីគេឯងតែម្តង។

ចំពោះតម្លៃវិញ ផ្កានេះអាចលក់ចេញបានប្រមាណជា​ ៥ ទៅ ១០ ដុល្លារក្នុងមួយដើម។

ផ្កា Gloriosa Lily
ផ្កា Gloriosa Lily

៦. 17th century Tulip Bulb

ផ្កានេះក្រៅពីមានសម្រស់ស្រស់ស្អាតប្លែកហើយ វាថែមទាំងមើលទៅមានឈ្មោះចម្លែកផងដែរ ដោយតម្លៃបច្ចុប្បន្នជាទូទៅ ប្រមាណជា ៩ដុល្លារក្នុងមួយមួយដើម។

តែយ៉ាងណាមិញផ្កានេះ ត្រូវបានគេដឹងថាមានតម្លៃដល់ទៅ ៥៧០០ដុល្លារឯណោះ ដែលជាផ្កាមានភាពល្បីល្បាញខ្លាំងកាលពីយុគសម័យមាសសតវត្សទី ១៧ ដោយសារតែវាជាផ្កាមានតម្លៃថ្លៃជាងមាសនៅសម័យនោះ។

ផ្កាធូលីប  17century
ផ្កាធូលីប  17century

៥. Saffron Crocus

ផ្កា Saffron គឺជាផ្កាពណ៌ស្វាយ និងមានបណ្តូលខាងក្នុងពណ៌លឿង​ ដែលមានតម្លៃថ្លៃបំផុតមួយនៅលើលោក ព្រោះតែវិធីដាំដុះ និងការប្រមូលផលដ៏លំបាក ដែលអាចប្រើជាគ្រឿងទេសន៍ដ៏មានតម្លៃបំផុតក្នុងផ្នែកសុខភាពផងដែរ។

បណ្តូលផ្កា Saffron ពណ៌លឿងដែលយកហាល និងផលិតជាផលិតផលសម្រេចអាចប្រើប្រាស់បាននោះ បណ្តូល ១០ សរសៃអាចមានតម្លៃដល់ទៅ ៦ ដុល្លារ ឯតម្លៃក្នុង មួយផោន (ប្រមាណជាកន្លះគីឡូក្រាម)​ អាចមានតម្លៃរហូតល់ ១៥០០ ដុល្លារ។

ផ្កា Saffron 
ផ្កា Saffron 

៤. Gold of Kinabalu Orchid

Gold of Kinabalu Orchid  គឺជាផ្កាដែលមានសម្រស់ស្រស់ស្អាត និងមានដាំដុះនៅឧទ្យានជាតិគីណាបាលូលូ ក្នុងប្រទេសម៉ាឡេស៊ី តែមួយគត់។ ទោះជា ផ្កានេះជាផ្កាដែលមាននៅក្នុងឧទ្យានជាតិ តែយ៉ាងណាផ្កានេះក៏ធ្លាប់ត្រូវបានគេលួចយកទៅលក់នៅក្នុងទីផ្សារងងឹតដែរ ដោយផ្កាមួយដើម មានតម្លៃដល់ទៅ ៥០០០ ដុល្លារឯណោះ។

ផ្កាអរគីដេ Gold of Kinabalu Orchid
ផ្កាអរគីដេ Gold of Kinabalu Orchid

៣. Shenzhen Nongke Orchid

ផ្កា  Shenzhen Nongke Orchid ដ៏ស្រស់ស្អាតនេះ ត្រូវបានបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍សាជីវកម្មស្រាវជ្រាវកសិកម្មហ្សេនណុងឃីគ្រុប (Shenzhen Nongke Group ) ប្រទេសចិន ដោយត្រូវចំណាយពេលស្រាវជ្រាវ ៨ ឆ្នាំឯណោះដើម្បីធ្វើការលូតលាស់។

នៅក្នុងឆ្នាំ ២០០៥ ផ្កានេះស្រាប់តែត្រូវបានគេដាក់លក់ដេញថ្លៃក្នុងតម្លៃ ១,៦៨ លានយ័ន ឬប្រមាណជាជាង ២០ម៉ឺនដុល្លារ ដែលធ្វើឱ្យគេភ្ញាក់ផ្អើលមិននឹកស្មានថា គ្រាន់តែផ្កាស្រស់ស្អាតមួយសោះ បានក្លាយជាផ្កាថ្លៃបំផុតទៅវិញ។

ផ្កា  Shenzhen Nongke Orchid
ផ្កា Shenzhen Nongke Orchid

២. Juliet Rose

Juliet Rose បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ ២០០៦ នៅក្នុងកម្មវិធី Chelsea Flower Show ដែលវាមិនត្រឹមតែធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលព្រោះតែសម្រស់ដ៏ស្រស់ស្អាតឆើតឆាយរបស់វាប៉ុណ្ណោះទេ តែនោះក៏ព្រោះតែវាជាផ្កាដែលមានតម្លៃថ្លៃកប់ពពកខ្លាំងតែម្តង។

ផ្កាមួយនេះត្រូវបានគេផ្តល់នាមឱ្យម្យ៉ាងទៀតឈ្មោះថាជាផ្កា “ £3 million rose ឬផ្កាកុលាប៣លានផោន ” ដោយតម្លៃពិតគឺហក់ដល់ប្រមាណជា ១៥,៨ លានដុល្លារឯណោះ។

ផ្កាកុលាប Juliet Rose
ផ្កាកុលាប Juliet Rose
ផ្កាកុលាប Juliet Rose
ផ្កាកុលាប Juliet Rose

១. Kadupul flower

Kadupul flower​គឺជាផ្កាដែលមានសម្រស់ស្រស់ស្អាតខ្លាំង និងមានភាពកម្រដោយសារតែវារីកតែម្តងគត់នៅក្នុងមួយឆ្នាំ​ ជាពិសេសវាជាផ្កាដែលរីកនៅយប់ងងឹត ហើយពេលព្រឹកថ្ងៃរះវានឹងក្រៀមស្វិតយ៉ាងឆាប់រហ័ស។

ដូច្នេះហើយបានជាផ្កានេះជាប់ថាជាផ្កាដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ពោលគឺគ្មាននរណាម្នាក់ដែលអាចទិញវាយកមកបានទេ ទោះមានលុយរាប់លានក៏ដោយ៕

ផ្កា Kadupul flowe
ផ្កា Kadupul flowe
Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T