ម៉េចចឹងអាយដល? ធ្លាប់ជាប្រុសស្អាត ពេលនេះ Nicholas Tse តែងខ្លួនដូចតាចាស់ អង្គុយញ៉ាំអាហារតាមផ្លូវ

//s9.kh1.co/d3/d3ae6e0e70df6e15a19aea1bd53c1768fd146b04.jpg
តារា & កម្សាន្ដ

 ១០-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ធ្លាប់តែឃើញតែងខ្លួនសង្ហាៗគ្រប់ពេល តែម្ដងនេះ តារាសម្ដែងប្រុស លោក Nicholas Tse ស្រាប់តែទទួលរងនូវការរិះគន់ពីមហាជនមួយចំនួន ក្នុងពេលដែលតែងខ្លួនសាមញ្ញ ធ្វើឲ្យមើលឃើញពីសម្រស់ចាស់ជាងមុន

ចិន៖ ថ្មីៗនេះ នៅលើបណ្ដាញសង្គម ស្រាប់តែមានការចែករំលែក ពីរូបភាព តារាសម្ដែងហុងកុង លោក Nicholas Tse ដែលកំពុងតែញ៉ាំអាហារតែម្នាក់ឯង ហើយមិនយូរប៉ុន្មានរូបភាពរបស់តារាប្រុសរូបនេះ ក៏ទទួលបាននូវការចាប់អារម្មណ៍ពីការបង្ហាញរូបសម្រស់ និងស្ទាយ៍តែងខ្លួន ដែលមិនគួរឲ្យជឿ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ មានមហាជនមួយចំនួន បានធ្វើការរិះគន់ចំពោះរូបលោក ជាមួយនឹងការតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់ និងស្បែកជើងសាមញ្ញ ដែលមិនមានភាពទាក់ទាញអ្វីបន្តិចសោះ ជាពិសេស​ ថែមទាំងធ្វើឲ្យសម្រស់របស់លោក កាន់តែមានភាពអន់ថយ និងចាស់ជាងមុន ទៀតផង។

យ៉ាងណាមិញ ទន្ទឹមនឹងការរិះគន់នេះ ក៏មានការលើកឡើងពីអ្នកគាំទ្រជាច្រើនទៀត ដែលបានបង្ហាញពីការយល់ស្របថា ចំពោះការបង្ហាញខ្លួនដ៏នឹកស្មានមិនដល់ របស់តារាសម្ដែងប្រុសរូបនេះ ក៏គ្មានអ្វីប្លែកនោះដែរ ក្នុងពេលដែល បច្ចុប្បន្ននេះ លោកមានវ័យ ៤០ ឆ្នាំ ទៅហើយ ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Nicholas Tse 
Nicholas Tse 
Nicholas Tse 
Nicholas Tse 
រូបភាព របស់ Nicholas Tse 
រូបភាព របស់ Nicholas Tse 
រូបភាព របស់ Nicholas Tse 
រូបភាព របស់ Nicholas Tse 
រូបភាព របស់ Nicholas Tse 
រូបភាព របស់ Nicholas Tse 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T