គ្រាន់តែសិស្សសាលាជក់បារីនោះ វាខុសឆ្គងធ្ងន់ណាស់ទៅហើយ ចុះទំរាំតែពួកគេយកលុយមក ដុតដើម្បីអុជបារីទៀតនោះ វាប្រាកដជាក្លាយទៅជាការមើលងាយកំលាំងញើសឈាម ឪពុកម្តាយដែល ខិតខំរកប្រាក់មកចិញ្ចឹម ផ្គត់ផ្គង់អោយពួកគេមក ក្រេបយកចំនេះដឹងនៅសាលាបាត់ទៅហើយ។ រូបភាពទាំងនេះត្រូវបានគេ ចែកចាញពាសពេញបណ្តាញអ៊ិនធើណិតនៅ​ឯ ប្រទេស ចិន។ តាមសម្តីរបស់ អ្នកលេងអិនធើណិតម្នាក់ដែលបាន ឃើញរូបទាំងនេះ បាននិយាយថា គាត់ពិតជាស្តាយប្រាក់ដែល ពួកគេយកមកដុតបំផ្លាញជាមួយនឹងបារី ដែលពួកគេបានជក់នេះ​ខ្លាំងណាស់។ តើពួកគេដែលបានគិតថា មានប្រជាជនជាច្រើនដែលត្រូវការប្រាក់ ខ្លាំងណាស់ ពួកគេខំតស៊ូនូវជីវិតដ៏កំសត់ដើម្បីរកប្រាក់បាន ប៉ុន្តែសិស្សសាលា ទាំងនេះបែរជាយកមកដុតបំផ្លាញទៅវិញ។ តើគេបានប្រាក់ទាំងនោះមកពីណាទៅ តាមមើលអាយុរបស់ពួកគេ គឺពិតណាស់ មិនអាចរកប្រាក់ដោយខ្លួនឯងបានទេ គេប្រាកដជានៅសុំប្រាក់អាណាព្យាបាលចាយនៅឡើយទេ។ គាត់ពិតជាអស់សង្ឃឹមនឹង ក្មេងជំនាន់ក្រោយខ្លាំងណាស់។

ដោយ​ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះទង្វើរបែបនេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]