វ័យជ្រេបន្តិចមែន តែលើកនេះ ខាត់ សុឃីម ធ្វើខ្លួនបញ្ចេញសាច់ខ្នងឡើងខ្ញង់

//s9.kh1.co/2d/2d0bd0c110b836cc9d6570ec702e6d0be8441a34.jpg
តារា & កម្សាន្ដ

 ១០-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

តារាស្រីជើងចាស់អ្នកនាង ខាត់ សុឃីម ទោះបីមានវ័យកាន់តែច្រើន តែរូបសម្ផស្សនៅតែក្មេង ហើយស្រស់ស្អាតដដែលគ្រប់ពេលនាងតុបតែងខ្លួនម្ដងៗ។

ភ្នំពេញ៖ តារាស្រីជើងចាស់ពហុជំនាញ អ្នកនាង ខាត់ សុឃីម ក្រៅពីមានសមត្ថភាពច្រើនផ្នែកក្នុងវិស័យសិល្បៈ តារារូបនេះ ក៏នៅមានមុខរបរផ្ទាល់ខ្លួនជាច្រើនបន្ថែមទៀតផង។ ម្យ៉ាងវិញទៀត ទោះបីរវល់នឹងការងារច្រើនយ៉ាងណាក្ដី ក៏តារារូបនេះ នៅមានរូបសម្ផស្សស្រស់ស្អាត ក្មេងជាងវ័យមិនចេះចាស់ទាល់តែសោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ដូចហ្វេនតារាស្រីរូបនេះ បានដឹងស្រាប់ហើយថា អ្នកនាង ខាត់ សុឃីម ជាសិល្បៈការិនីមួយរូប អាចបទបែនតាមកាលៈទេសៈបានគ្រប់យ៉ាង មិនថាបែបបុរាណ ឬសម័យនោះទេ។ បើនិយាយពីការតុបតែងខ្លួនរបស់នាងវិញក៏មិនណយប៉ុន្មានឡើយ ដោយគ្រប់ពេល តែងតែធ្វើខ្លួនយ៉ាងស្រស់ឆើតឆាយ មើលទៅលេចធ្លោតែម្ដង មិនថាស្លៀកសម្លៀកបំពាក់បុរាណបែបខ្មែរ ឬស្ទាយ៍យុវវ័យសម័យថ្មី។ 

ជាក់ស្ដែងថ្មីៗនេះ អ្នកនាង ខាត់ សុឃីម បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ សរសើរពីរូបសម្ផស្សក្មេងខ្ចីរបស់នាងគ្រប់គ្នា បន្ទាប់ពីតែងខ្លួន ស្លៀកនៅឈុតវែង បញ្ចេញសាច់ខ្នង និងរូបរាងស្លីមយ៉ាងទាក់ទាញដូច្នេះ ហើយរូបភាពថ្មីប៉ុន្មានសន្លឹកនេះ មើលទៅ តារាស្រីរូបនេះ ពិតជាស្រស់ស្អាតក្មេងជាងវ័យតែម្ដង។ 

ក្រោយបង្ហោះរូបភាពបង្ហាញល្វែងក្រោយនេះរួច ត្រូវបានទស្សនិកជន និងហ្វេនជាច្រើន ពោលពាក្យសរសើរពីរូបសម្រស់តារាស្រីរូបនេះគ្រប់គ្នា ខណៈមានវ័យកាន់តែជ្រេទៅហើយ តែសម្រស់នៅតែស្រស់សោភាគួរឲ្យចាប់អារម្មណ៍ដដែល៕

សូមទស្សនារូបភាពខាងក្រោម៖ 

   អ្នកនាង ខាត់ សុឃីម
   អ្នកនាង ខាត់ សុឃីម
   អ្នកនាង ខាត់ សុឃីម
   អ្នកនាង ខាត់ សុឃីម
   អ្នកនាង ខាត់ សុឃីម
   អ្នកនាង ខាត់ សុឃីម
   អ្នកនាង ខាត់ សុឃីម
   អ្នកនាង ខាត់ សុឃីម
   អ្នកនាង ខាត់ សុឃីម
   អ្នកនាង ខាត់ សុឃីម
   អ្នកនាង ខាត់ សុឃីម
   អ្នកនាង ខាត់ សុឃីម
   អ្នកនាង ខាត់ សុឃីម
   អ្នកនាង ខាត់ សុឃីម
   អ្នកនាង ខាត់ សុឃីម
   អ្នកនាង ខាត់ សុឃីម
   អ្នកនាង ខាត់ សុឃីម
   អ្នកនាង ខាត់ សុឃីម
ខាត់ សុឃីម
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T