ចង់នៅស្ងប់ស្ងាត់ម្នាក់ឯង? តែទីកន្លែងទាំង១០នេះ ជាប់ឈ្មោះថាជាកន្លែងដ៏ស្ងប់ស្ងាត់បំផុតនៅលើផែនដី រហូតទ្រាំរស់នៅមិនបាន

//s9.kh1.co/75/75bcba073c74aff1b193e9ff0e3967466d848027.jpg
យល់ដឹង

 ១០-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ចង់រស់នៅស្ងប់ស្ងាត់?តែកន្លែងខ្លះស្ងាត់ពេករហូតទ្រាំរស់នៅមិនបាន

ស្ថានភាពអ៊ូអរនៅក្នុងសង្គមសព្វថ្ងៃ​ ប្រហែលជាធ្វើឱ្យអារម្មណ៍អ្នកខ្លះស្ត្រេស​ ធុញថប់​​ និងមានបំណង់ចង់រត់គេចឱ្យឆ្ងាយនៅកន្លែងស្ងប់ស្ងាត់​ ឆ្ងាយពីគេឯងដើម្បីរំងាប់អារម្មណ៍​ និងសម្រាកលំហែអារម្មណ៍បង្កើតជាសន្តិភាពផ្លូវចិត្ត។ តែយ៉ាងណាអ្នកប្រហែលមិនទាន់ដឹងទេថា​ នៅលើពិភពលោកនេះ​ មានកន្លែង ​និងតំបន់ខ្លះ​​ ជាប់ឈ្មោះថាជាទីកន្លែងដ៏ស្ងប់ស្ងាត់បំផុតនៅលើផែនដីរហូតអ្នកប្រហែលជាមិនអាចទ្រាំទ្រនឹងបរិយាកាសបែបរហោស្ថានទាំងនេះបានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះ!​ មកតាមដានកន្លែងទាំង​ ១០​ ដែលជាប់ចំណាត់ថ្នាក់ថាជាកន្លែងដ៏ស្ងប់ស្ងាត់បំផុតនៅលើផែនដី​​ ៖

១. Building 87

ក្រុមហ៊ុ​ន​ ​Microsoft បានបង្កើតបន្ទប់ Building 87 ដែល​ Design ជាលក្ខណៈស្រូបរលកសំឡេងនេះឡើង​​ ដែលជាបន្ទប់ មានលក្ខណៈស្ងប់ស្ងាត់​បំផុត​ស្ថិតនៅទីក្រុង​​​​ Redmond​ រដ្ឋវ៉ាស៊ីនតោនសហរដ្ឋអាមេរិច។​​ បន្ទប់នេះត្រូវបានបុគ្គលិកក្រុម Audio Lab របស់ Microsoft ប្រើប្រាស់ដើម្បីតេស្តសាកល្បងឧបករណ៍ ថេប្លេត Surface ដែលបានផលិតបាន។

បន្ទប់ Building 87
បន្ទប់ Building 87

២.​ Orfield Laboratories

បន្ទប់ពិសោធន៍ Orfield Laboratories ដែលមានលក្ខណៈទប់​​ និងស្រូបសំឡេងនេះ​មានទីតាំងស្ថិតនៅរដ្ឋ​​ Minnesota​​​ សហរដ្ឋអាមេរិច​ ដែលជាបន្ទប់សាងសង់ដោយជញ្ជាំងបេតុង​ ​និងដែកថែបក្រាស់ៗ។​​ បន្ទប់នេះមានលក្ខណៈស្ងប់ស្ងាត់ខ្លាំងណាស់ដោយរលកសំឡេងបានធ្លាក់ចុះដល់កម្រិត​ដក៩​ ហើយអ្នកដែលស្ថិតនៅក្នុងបន្ទប់នេះ​ មិនអាចទ្រាំទ្រនឹងភាពស្ងប់ស្ងាត់ហឹងត្រចៀកនេះបានលើសពី២០នាទីឡើយ។​ បន្ទប់នេះផងដែរ​ត្រូវបានគេប្រើប្រាស់សម្រាប់ការធ្វើតេស្តឧបករណ៍អេឡិចត្រូនិចរបស់ក្រុមហ៊ុនផ្សេងៗ។

បន្ទប់ពិសោធន៍ Orfield Laboratories
បន្ទប់ពិសោធន៍ Orfield Laboratories

៣.​ Kelso Dunes

ខ្សាច់​ Aeolian គឺមានទីតាំងស្ថិតនៅក្នុងតំបន់ខ្សាច់​ Mojave សហរដ្ឋអាមេរិច​​ ដែលត្រូវបានគេដាក់ឈ្មោះថាវាល​​​ Kelso Dunes​​ ផងដែរ។​​​​ វាល​​​ Kelso Dunes​ ជាប់ឈ្មោះថាជាកន្លែងដ៏ស្ងប់ស្ងាត់បំផុតមួយនៅលើផែនដី​​ ដោយទីនោះគ្មានឡាន​ គ្មានម៉ូតូ គ្មានមនុស្ស​​ សត្វ​​មានជីវិត​​ និងរុក្ខជាតិសូម្បីតែមួយដើម​​​​ ដោយសារតែអាកាសធាតុ​ និងបរិយាកាសដ៏អាក្រក់នៅទីនោះតែម្តង។

វាល​​​ Kelso Dunes​​
វាល​​​ Kelso Dunes​​

៤.​ Olympic National park

Olympic National park ឬឧទ្យានជាតិអូឡាំពិច​​ នេះ​ត្រូវគេស្គាល់ថាជាសួនឧទ្យានជាតិរហោស្ថាន​ ដែលមានភាពស្ងប់ស្ងាត់បំផុតមួយនៅលើផែនដី ស្ថិតនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិច។​ សួនឧទ្យានជាតិនេះ​ មានទំហំធំធេង​ និងមានដើមឈើធំៗក្រាស់ៗ​​​ ដែលវាក៏ជាតំបន់ព្រៃដ៏ធំមួយនៅក្នុងពិភពលោកផងដែរ​​ រហូតវាបានជាប់ឈ្មោះថាជាកន្លែងស្ងប់ស្ងាត់បំផុត​​ និងកម្រមានអ្នកទៅទស្សនា។

Olympic National park
Olympic National park

៥.​ Kielder Mires

Kielder Mires គឺជាតំបន់ដែលជាប់ឈ្មោះថាមានភាពស្ងប់ស្ងាត់បំផុតមួយ​មានទីតាំងក្នុងប្រទេសអង់គ្លេស។​ តំបន់នេះមានភាពស្ងប់ស្ងាត់​​ និងមិនសូវមានអ្នកទៅដល់ដោយសារតែទីនេះគឺជាទីវាលដីភក់ល្បាប់ដែលពិបាកនឹងធ្វើដំណើរបំផុត។

Kielder Mires 
Kielder Mires 

៦.​ទីក្រុង​ Zurich

Zurich​ គឺជាទីក្រុងដ៏ល្បីមួយស្ថិតនៅក្នុងប្រទេសស្វីស​​ ដោយប្រទេសនេះត្រូវបានកំណត់ត្រាពិភពលោកដាក់ឈ្មោះថាជាទីក្រុងដែលមានភាពស្ងប់ស្ងាត់បំផុតមួយដោយសារតែកម្រិតនៃការបំពុលសំឡេងនៅបរិយាកាសទូទៅមានភាពទាបខ្លាំងបំផុត​តែម្តង។

ទីក្រុង Zurich​
ទីក្រុង Zurich​

៧.​ Landmannalaugar

ភាគខាងជើងនៃតំបន់​ភ្នំ​ Laugavegur​ ប្រទេស​ Iceland មានឈ្មោះ​ Landmannalaugar ​ត្រូវបានគេឱ្យឈ្មោះថា​​​ជាតំបន់ដ៏ស្ងប់ស្ងាត់មួយនៅផែនដីផងដែរ។​ ដោយតំបន់នោះមិនត្រឹមស្ងប់ស្ងាត់សម្រាប់អ្នកដែលមិនចូលចិត្តភាពអ៊ូអរប៉ុណ្ណោះទេ​ តែវាក៏ជាកន្លែងដែលមានភាពល្បីល្បាញដោយសារតែទេសភាពស្រស់ស្អាតបែបធម្មជាតិ​ សម្រាប់ការធ្វើដំណើរកម្សាន្តទៀតផង។

Landmannalaugar
Landmannalaugar

៨.​ Makgadikgadi Pans

Makgadikgadi Pans គឺជាតំបន់មួយដែលមាន ទីតាំងស្ថិតនៅកណ្តាលវាលខ្សាច់ស្ងួត​​ នៃភាគខាងជើងប្រទេស Botswana ។ តំបន់នេះគឺជាតំបន់ដែលជាប្រភពអំបិល ធំបំផុតមួយនៅលើពិភពលោកដែលមានទំហំ ៣.៩០០ គីឡូម៉ែត្រក្រឡា។ សម្រាប់រដូវប្រាំង​តំបន់នេះមានសភាពហួតហែង​ ហើយមានសត្វព្រៃតិចតួចណាស់​ ដែលជាហេតុធ្វើឱ្យកន្លែងនេះត្រូវបានបញ្ចូលក្នុងបញ្ជីតំបន់ដែលមានភាពស្ងប់ស្ងាត់មួយនៅលើផែនដី​ តែយ៉ាងណាសម្រាប់រដូវវស្សាវិញ​ តំបន់នេះមានសត្វព្រៃ​​ និងរុក្ខជាតិខ្លះៗ​​ ដែលជាហេតុធ្វើឱ្យមានវត្តមាននៃសកម្មភាពមនុស្សខ្លះៗនៅក្នុងតំបន់នេះផងដែរ។

Makgadikgadi Pans
Makgadikgadi Pans

៩. Antarctica​ ​​(អង់តាក់ទិក)

តំបន់អង់តាក់ទិក​ ត្រូវគេដឹងថាគឺជាវាលរហោស្ថាន​សុទ្ធតែទឹកកក និងមានអាកាសធាតុត្រជាក់ខ្លាំង ដែលគ្មានមនុស្សរស់នៅ​ និងគ្មានសំឡេងណាមួយរំខានឡើយ​ ក្រៅពីសំឡេងធម្មជាតិដែលកើតឡើងដោយឯកឯងនៅជុំវិញ។​ ដូច្នេះហើយបានជាទីនោះ​ បានជាប់ឈ្មោះថាជាតំបន់ដ៏ស្ងប់ស្ងាត់មួយបំផុតលើផែនដីផងដែរ។

 Antartica
 Antartica

១០.​ Tak Be Ha Cenote

Tak Be Ha Cenote​ គឺជាតំបន់ទេសចរណ៍ដ៏ល្បីមួយស្ថិតនៅក្នុងប្រទេសម៉ិចស៊ិចកូ​ ដែលមានទឹកពណ៌ខៀវស្រងាត់ថ្លាឆ្វេងមានជម្រៅដ៏ជ្រៅនៅក្នុងរូងភ្នំំមួយបង្កើតជាទេសភាពស្រស់ស្អាតទាក់ទាញ។​ តំបន់នេះក្រៅពីមានភាពស្រស់ស្អាត វាក៏ជាប់ជាតំបន់ទេសចរណ៍ដែលមានលក្ខណៈស្ងប់ស្ងាត់បែបធម្មជាតិមួយផងដែរ​ នៅលើផែនដីនេះ៕​

Tak Be Ha Cenote
Tak Be Ha Cenote
Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T