ប្ដី សាន់ឆាយ មិនខ្វល់ពីប្រពន្ធ ដើរបណ្ដើរស្រីធ្វើមិនដឹង

//s9.kh1.co/06/06c9272df370848e5b6e5adc57f69e99b7bdaa54.jpg
តារា & កម្សាន្ដ

 ១០-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ស្វាមីរបស់ តារាស្រីល្បីឈ្មោះ Barbie Hsu រងការរិះគន់យ៉ាងខ្លាំង ក្នុងមានភាពសប្បាយរីករាយមិនខ្វល់ពីប្រពន្ធកូន ថែមទាំងបង្ហាញភាពស្និទ្ធស្នាលជាមួយនឹងនារីប្លែកមុខ​ទៀត

ចិន៖ កាលពីថ្មីៗនេះ យោងតាមសារព័ត៌មាន បានរាយការណ៍ថា ស្វាមីរបស់ តារាស្រីល្បីឈ្មោះ Barbie Hsu ហៅ សាន់ឆាយ លោក Xiaofei Wang បានបង្ហាញខ្លួន នៅហាងខារ៉ាអូខេមួយកន្លែង ជាមួយនឹងភាពរីករាយ ក្នុងពេលដែលបានជប់លៀងជាមួយនឹងមិត្តភក្តិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ បន្ទាប់ពីបញ្ចប់ភាពសប្បាយរីករាយនេះ ខណៈនៅតាមផ្លូវទៅឡាន លោក​ Xiaofei Wang ត្រូវគេចាប់បានរូបភាព នៅពេលដែលបានទះដៃនារីវ័យក្មេងម្នាក់ ម្តងហើយម្តងទៀត។ នេះបើ យោងតាមវីដេអូ ដែលបានថតដោយអ្នកប្រមាញ់រូប បានឲ្យដឹងថា អ្នកទាំងពីរ ថែមទាំងត្រូវបានគេឃើញ អង្គុយជាមួយគ្នានៅកៅអីខាងក្រោយ ទៀតផង។ 

ទន្ទឹមនឹងហេតុការណ៍បែបនេះ បានធ្វើឲ្យមហាជនជាច្រើន ចោទជាសំណួរពីទំនាក់ទំនងរវាងគូស្វាមីភរិយា របស់តារាស្រី Barbie Hsu និង ស្វាមី រួមទាំងនារីប្លែកមុខម្នាក់នោះ ដែលមិនទាន់មានការបកស្រាយយ៉ាងច្បាស់លាស់នៅឡើយ ជាពិសេស វាក៏បានក្លាយទៅជាប្រធានបទ ដែលត្រូវបានគេលើកឡើងពេញបណ្ដាញសង្គម ខណៈលោក Xiaofei Wang ក៏ត្រូវបានគេរិះគន់ថា ក្នុងពេលដែលមានភាពសប្បាយរីករាយ ដោយគ្មានប្រពន្ធកូននៅជាមួយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu
Barbie Hsu
Barbie Hsu និង ស្វាមី  
Barbie Hsu និង ស្វាមី  
Barbie Hsu និង ស្វាមី  
Barbie Hsu និង ស្វាមី  
Barbie Hsu និង ស្វាមី  
Barbie Hsu និង ស្វាមី  
រូបភាពដែលស្វាមី របស់ Barbie Hsu បង្ហាញភាពស្និទ្ធស្នាលជាមួយនឹងនារីប្លែកមុខ 
រូបភាពដែលស្វាមី របស់ Barbie Hsu បង្ហាញភាពស្និទ្ធស្នាលជាមួយនឹងនារីប្លែកមុខ 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T