Kang Daniel និង Jihyo បានបញ្ចប់ទំនាក់ទំនងស្នេហារបស់ពួកគេ បន្ទាប់ពីស្រលាញ់គ្នាជាង ១ឆ្នាំ

//s9.kh1.co/4c/4c62adfde7c574c23fc528f84a9a95c96656af40.jpg
នារី

 ១០-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

Kang Daniel និង Jihyo បានបញ្ចប់ទំនាក់ទំនងស្នេហារបស់ពួកគេ បន្ទាប់ពីស្រលាញ់គ្នាជាង ១ឆ្នាំ

កូរ៉េខាងត្បូង៖ គូស្នេហ៍គួរឱ្យស្រឡាញ់មួយគូនេះត្រូវបានគេរាយការណ៍ថា បានបញ្ចប់ទំនាក់ទំនងស្នេហារបស់ពួកគេហើយ ដោយសារតែមានការមមាញឹកនឹងការងារខ្លាំងពេក បន្ទាប់ពីបានទាក់ទងគ្នាអស់រយៈពេល១ឆ្នាំ៣ខែមក។ តារាទាំងពីរមាន ពេលជួបគ្នាកាន់តែតិចទៅៗ ហើយក្រោយមកក៏កាន់តែមមាញឹកនឹងការត្រៀមចេញអាល់ប៊ុមថ្មីទៀត ទើបឃ្លាតឆ្ងាយពីគ្នាដោយមិនដឹងខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកផ្តល់ព័ត៌មានផ្ទៃក្នុងម្នាក់បាននិយាយថា «តារាទាំងពីរមានគោលដៅមួយយ៉ាងច្បាស់ ពេលដែលពួកគេផ្តោតសំខាន់លើការត្រៀមចេញអាល់ប៊ុម ពួកគេបានជួបគ្នាតិចខ្លាំងណាស់ ហើយមើលទៅពួកគេបានគិត ថាការងារគឺសំខាន់ជាងនៅពេលនេះ»។

គួរបញ្ជាក់ផងដែរថា Kang Daniel និង Jihyo បានទាក់ទងគ្នាជាសាធារណៈកាលពីខែ សីហា ឆ្នាំ ២០១៩ ហើយ ក្រុមហ៊ុនទាំងសងខាងក៏បានបញ្ជាក់ថាជាការពិតផងដែរ។ បន្ទាប់ពីមានការបង្ហោះព័ត៌មានមួយនេះ ក្រុមហ៊ុន JYP និង KONNECT Entertainment បានចេញមកមុខបញ្ជាក់ថាពួកគេពិតជាបានបែកគ្នាពិតមែន៕

សូមទស្សនារូបភាពខាងក្រោម៖

Kang Daniel និង Jihyo
Kang Daniel និង Jihyo
Kang Daniel និង Jihyo
Kang Daniel និង Jihyo

ប្រភព

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T