ពិព័រណ៍ផលិតផលជប៉ុនឆ្នាំ២០២០ Japan Fair ធ្វើឡើងនៅផ្សារទំនើបអ៊ីអនភ្នំពេញ និងអ៊ីអនសែនសុខ

//s9.kh1.co/cd/cd5c0ea925f2a71cb640d56ad3abc2593d206ea1.jpg
សង្គម

 ១០-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ថ្មីៗអង្គការ JETRO ភ្នំពេញបានសហការជាមួយក្រុមហ៊ុនអ៊ីអនខេមបូឌា បានរៀបចំពិព័រណ៌ផលិតផលជប៉ុនជាច្រើនជាង៤០០មុខ ដែលសុទ្ធសឹងជាម៉ាកផលិតផលរបស់ជប៉ុន និងមកពីប្រទេសជប៉ុន

ភ្នំពេញ៖ ថ្មីៗអង្គការ JETRO ភ្នំពេញបានសហការជាមួយក្រុមហ៊ុនអ៊ីអនខេមបូឌា បានរៀបចំពិព័រណ៍ផលិតផលជប៉ុនជាច្រើនជាង៤០០មុខ ដែលសុទ្ធសឹងជាម៉ាកផលិតផលរបស់ជប៉ុន និងមកពីប្រទេសជប៉ុន ព្រមទាំងសកម្មភាពសប្បាយៗជាច្រើនដែលពុំធ្លាប់មាន និងការផ្តល់ជូនពិសេសៗជាច្រើន ដែលធ្វើទ្បើង ចាប់ពីថ្ងៃទី ០៣ ដល់ ៣០ វិច្ឆិកា ឆ្នាំ២០២០ នៅផ្សារទំនើប អ៊ីអនភ្នំពេញ និងសែនសុខ ស៊ីធី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=488,q=100/32/32abcf1d40491808002a4ebf8abdff439da60b90.jpg

យោងតាមសម្ដីរបស់លោក MIYAO បានមានប្រសាសន៍ដូចខាងក្រោម៖ 

ខ្ញុំបាទឈ្មោះMIYAO នៃអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន(JETRO) ប្រចាំនៅការិយាល័យរាជធានីភ្នំពេញ។ JETROភ្នំពេញ បានសហការរួមគ្នាជាមួយក្រុមហ៊ុនអ៊ីអនខេមបូឌាក្នុងការរៀបចំពិព័រណ៍ផលិតផលជប៉ុន (Japan Fair) ក្នុងឆ្នាំ២០២០នេះ។ ពិព័រណ៌ផលិតផលជប៉ុនឆ្នាំ២០២០នេះ នឹងប្រព្រឹត្តិទៅពេញមួយខែវិច្ឆិកានេះ ដើម្បីណែនាំផលិតផលល្អៗនៃប្រទេសជប៉ុន ដល់ប្រជាជនកម្ពុជា។ ផលិតផលល្អៗរបស់ជប៉ុនទាំងនោះ គឺមានដូចជាត្រី សាច់ស្រស់ៗ, បន្លែ, ផ្លែឈើ, នំ, ស្រា, ភេសជ្ជៈ ក៏ដូចជា អាហារជប៉ុនជាដើម។ លោកអ្នកប្រហែលជាអាចជាវបាននូវផលិតផលល្អៗ ដែលអ្នកមិនអាចរកបានទោះបីនៅប្រទេសថៃ ឬ ប្រទេសវៀតណាមក៏ដោយ ។ លោកអ្នកក៏អាចបានឃើញនូវផលិតផលល្អៗប្រចាំប្រទេសជប៉ុន, ផលិតផលដែលផលិតដោយក្រុមហ៊ុនល្បីៗនៃប្រទេសជប៉ុន ក៏ដូចជាផលិតផលដែលអ្នកមិនធ្លាប់បានឃើញពីមុនសោះផងដែរ។ ដោយសារបញ្ហាកូវីដ១៩ បច្ចុប្បន្ននេះលោកអ្នកមិនអាចទៅប្រទេសជប៉ុនក៏ពិតមែន តែលោកអ្នកក៏អាចមើលឃើញនូវពិភពនៃផលិតផលជប៉ុនរបស់អ្នក នៅផ្សារទំនើបអ៊ីអនភ្នំពេញ និងផ្សារទំនើបអ៊ីអនសែនសុខស៊ីធីផងដែរ។ យើងខ្ញុំនឹងរង់ចាំអ្នកទាំងអស់គ្នានៅផ្សារទំនើបអ៊ីអនដោយក្ដីរីករាយ។ សូមអរគុណច្រើន

លោក MIYAO

ងាកមកពិព័រណ៍ផលិតផលជប៉ុន Japan Fair  អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ ការសម្ដែងពិសេសៗដូចជា៖ ការធ្វើនំបាយដំណើបតាមបែបប្រពៃណីជប៉ុន Mochitsuki , ការកាត់ត្រីធូណា Tuna​ Cutting Show, ព្រមទាំងវត្តមានកញ្ញាមីណា ជាតារាកិត្តិយសចូលរួមសំដែងក្នុងពិព័រណ៍នេះផងដែរ សូមកុំភ្លេចអញ្ជើញគាំទ្រនិងរង់ចាំទស្សនាទាំងអស់គ្នាណា នៅថ្ងៃទី ១០ ដល់ ១៥ នៅ South Court ផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី និង ថ្ងៃទី ១៦ ដល់ ២២ នៅ Lively Plaza ផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ៕

ពិសេសជាងនេះទៀត អ្នកទាំងអស់គ្នាក៏អាចធ្វើការបញ្ជាទិញទំនិញទាំងអស់ក្នុងការតាំងពិព័រណ៍នេះតាមរយៈអ៊ីអន អនទ្បាញផងដែរ ៖

https://aeononlineshopping.com/JAPAN-FOOD-FAIR

https://gms2.aeononlineshopping.com/JAPAN-FOOD-FAIR  

កុំឲ្យឱកាសដ៏អស្ចារ្យនេះកន្លងផុតទៅណា!

ទីតាំង៖

- ផ្សារទំនើបអ៊ីអនភ្នំពេញ: https://goo.gl/maps/Uh7ZUbyHEsgRHZiNA

- ផ្សារទំនើបអ៊ីអនសែនសុខ ស៊ីធី: https://goo.gl/maps/SeoT2pia9xqhRPvd7

Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s9.kh1.co/41/41153287b1d397e8a232566be20ed5fd5e69f485.jpeg

មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញ(The Japan Foundation)ក្នុងកិច្ចសហការជាមួយ ផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី បានរៀបចំ“ពិព័រណ៍ម៉ានហ្កាជប៉ុន ឆ្នាំ2022”

 ១៥-មករា-២០២២ 
 ៨ព្រឹក · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T