កប់ស៊េរី ថតនៅជនបទទេ តែម្ដងនេះ មាន សូនីតា ព្រលែងល្វែងក្រោយមួយទំហឹង

//s9.kh1.co/0a/0a4b7320f0bf64813db8dce130a1b0827feca409.jpg
តារា & កម្សាន្ដ

 ១០-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ចាប់តាំងពីឈានដល់វ័យ៣០ឆ្នាំមក តារាសម្ដែងស្រីកញ្ញា មាន សូនីតា កាន់តែបង្ហាញភាពស៊ិចស៊ីតាមរយៈរូបភាពបែប Fashion និងសម្លៀកបំពាក់ម៉ូតថ្មីៗជានិច្ច។

ភ្នំពេញ៖ តារាសម្ដែងស្រីវ័យ ៣០ឆ្នាំ កញ្ញា មាន សូនីតា បច្ចុប្បន្ន នាងកំពុងធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍លើរូបភាពស្អាតៗ អមនឹងសម្លៀកបំពាក់ស៊ីវិល័យ មានភាពស៊ិចស៊ីផងនោះ។ ដោយមួយរយៈចុងក្រោយនេះ គេតែងតែតែឃើញតារាស្រីរូបនេះ និយមដើរកម្សាន្ត ថតរូបបង្អួតសម្រស់ដ៏ទាក់ទាញ បង្ហោះលើបណ្ដាញសង្គមផងដែរ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីវ័យកាន់តែទៅមុខ តែរូបសម្ផស្សតារារូបនេះ នៅតែក្មេងខ្ចីស្រស់ស្អាតផូរផង់មិនចាញ់ក្មេងជំនាន់ក្រោយប៉ុន្មានឡើយ។ បើនិយាយពីការតុបតែងខ្លួនតារារូបនេះវិញ គ្រប់ពេលនាងតែងតែបង្ហាញពីភាពលេចធ្លោ និងសម្រស់ដ៏ស្រស់សោភាស្ទើរតែគ្រប់ពេល ម្យ៉ាងវិញ គ្រប់សម្លៀកបំពាក់ដែលកញ្ញា មាន សូនីតា ស្លៀកសុទ្ធសឹងតែសាកសមជាមួយដងខ្លួន និងរូបរាងដ៏ស្រឡូននាងតែម្ដង។

មិនតែប៉ុណ្ណោះ តារារូបនេះតែងតែផ្លាស់ប្ដូរការស្លៀកពាក់ទៅតាមកាលៈទេសៈ និងទីកន្លែងផងដែរ ដោយមុននេះ នាងបានបង្ហោះរូបភាពថ្មីនៅជនបទ ព្រមទាំងបង្ហាញអារម្មណ៍យ៉ាងស្រស់ស្រាយ ខណៈនៅតាមខេត្ត ហើយរូបភាពទាំងនោះ គេចាប់អារម្មណ៍ឃើញនាងពាក់អាវយ៉ាងស៊ិចស៊ី បញ្ចេញល្វែងក្រោយមួយទំហឹង ក្រោមពន្លឺថ្ងៃ មិនខ្លាចខ្មៅអ្វីសូម្បីបន្តិច។ ក្នុងនោះដែរ បើមើលតាមរូបភាពនោះ បញ្ជាក់ឲ្យឃើញថា រូបរាងតារាស្រីរូបនេះ ពិតជាស្រស់ស្អាត មានចង្កេះតូចច្រឡឹងគួរឲ្យទាក់ចាប់អារម្មណ៍ខ្លាំង​៕

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
មាន សូនីតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T