បង្កក់កូនស្រី សួស វីហ្សា យប់មិញ លេចមុខតារាល្បីៗជាច្រើនចូលរួម

//s9.kh1.co/8a/8a6473ee9cd2bf4afede007c3cf5d8df31fee646.jpg
តារា & កម្សាន្ដ

 ១០-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀង អ្នកនាង សួស វីហ្សា កាលពីយប់មិញនេះ ទើបតែបានរៀបចំ ធ្វើកម្មវិធីបង្កក់កូនស្រី យ៉ាងអធិកអម និងបានអញ្ជើញភ្ញៀវចូលរួមជាច្រើន ក្នុងនោះក៏មានលេចមុខ មិត្តអ្នកសិល្បៈមួយចំនួន មកចូលរួមអបអរក្នុងកម្មវិធីផងដែរ។

ភ្នំពេញ៖ កាលពីយប់មិញនេះ តារាចម្រៀងស្រី អ្នកនាង សួស វីហ្សា រួមនិងស្វាមី ទើបតែបានប្រារព្ធធ្វើពិធីបង្កក់សេរីឲ្យកូនស្រី ដែលទើបនឹងកើតបានមួយខែ ដោយក្នុងកម្មវិធីនោះទាំងមូល ឃើញថាពិតជាបានរៀបចំយ៉ាងអ៊ូអរ និងអធិកអធមខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស នៅពេលដែលបញ្ចប់ពិធីសូត្រមន្តកាលពីព្រឹករួចរាល់ហើយ នៅពេលល្ងាចឡើង ប្ដីប្រពន្ធមួយគូនេះ ក៏បានធ្វើកម្មវិធីម្ដងទៀត ដើម្បីទទួលភ្ញៀវពេលល្ងាចបន្ថែមទៀតផងដែរ។ 

ទន្ទឹមនឹងនេះ យើងឃើញថាមានភ្ញៀវកិត្តិយសច្រើនបានមកចូលរួម ពិសេសក៏មានតារាល្បីៗ ដែលជាមិត្តរួមអាជីពមួយចំនួន ដូចជា តារាចម្រៀង សុគន្ធ និសា លោក ហ្សូណូ ផន ស្រីខួច ប៉ាច គីមមួយ ឈីន រតនៈ ចាន់ កែវនីមល ចំរើន សុភ័ក្រ រួមនឹងអ្នកសិល្បៈជាច្រើនទៀត ក៏បានមកចូលរួម អបអរសាទរយ៉ាងសប្បាយរីករាយក្នុងកម្មវិធីនេះផងដែរ។

យ៉ាងណាមិញ ក្នុងឪកាសដ៏ពិសេសរបស់តារាចម្រៀង សួស វីហ្សា នេះទៀតសោត ពេលដែលហ្វេនៗនៅក្នុងបណ្ដាញសង្គមជាច្រើនបានឃើញហើយ គេក៏បាននាំគ្នា ពោលពាក្យជូនពរពីចម្ងាយទៅកាន់ តារាស្រីរូបនេះរួមនិងគ្រួសារ ជាមួយពាក្យពេចន៍ល្អៗជាហូរហែផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

 សួស វីហ្សា និងគ្រួសារ 
 សួស វីហ្សា និងគ្រួសារ 
ក្នុងកម្មវិធីបង្កក់កូន សួស វីហ្សា
ក្នុងកម្មវិធីបង្កក់កូន សួស វីហ្សា
ក្នុងកម្មវិធីបង្កក់កូន សួស វីហ្សា
ក្នុងកម្មវិធីបង្កក់កូន សួស វីហ្សា
ប៉ាច គីមមួយ ចូលរួមក្នុងកម្មវិធី សួស វីហ្សា
ប៉ាច គីមមួយ ចូលរួមក្នុងកម្មវិធី សួស វីហ្សា
ចំរើន សុភ័ក្រ ចូលរួមក្នុងកម្មវិធី សួស វីហ្សា
ចំរើន សុភ័ក្រ ចូលរួមក្នុងកម្មវិធី សួស វីហ្សា
តារាៗ ចូលរួមក្នុងកម្មវិធី សួស វីហ្សា
តារាៗ ចូលរួមក្នុងកម្មវិធី សួស វីហ្សា
តារាៗ ចូលរួមក្នុងកម្មវិធី សួស វីហ្សា
តារាៗ ចូលរួមក្នុងកម្មវិធី សួស វីហ្សា
តារាៗ ចូលរួមក្នុងកម្មវិធី សួស វីហ្សា
តារាៗ ចូលរួមក្នុងកម្មវិធី សួស វីហ្សា
សុគន្ធ និសា ចូលរួមក្នុងកម្មវិធី សួស វីហ្សា
សុគន្ធ និសា ចូលរួមក្នុងកម្មវិធី សួស វីហ្សា
តារាៗចូលរួមក្នុងកម្មវិធី សួស វីហ្សា
តារាៗចូលរួមក្នុងកម្មវិធី សួស វីហ្សា
សួស វីហ្សា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T