ថ្មីៗនេះ វ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណា បានបង្ហាញប្រសិទ្ធភាពការពារ ដល់ទៅ៩០ភាគរយ

//s9.kh1.co/3a/3a8620e8ad559578e74a997414186ffb2b4da8a0.jpg
បច្ចេកវិទ្យា

 ១០-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

មិនទាន់មានវ៉ាក់សាំងណាមួយស្ថិតនៅក្នុងបញ្ជី ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងរយៈពេលដ៏ខ្លីបែបនេះទេ។

បរទេស៖ ការវិភាគបឋមបង្ហាញថា វ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណាអាចជួយការពារមនុស្សជាង៩០ភាគរយ ពីការឆ្លងជំងឺកូវីដ-១៩។ ក្រុមអ្នកអភិវឌ្ឍន៍ ក្រុមហ៊ុន Pfizer និង BioNTech បានរៀបរាប់ថា វាជាថ្ងៃដ៏អស្ចារ្យសម្រាប់វិទ្យាសាស្ត្រនិងមនុស្សជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វ៉ាក់សាំងរបស់ពួកគេត្រូវបានធ្វើតេស្ដលើមនុស្សចំនួន ៤៣,៥០០នាក់ នៅក្នុងប្រទេសចំនួន៦ ហើយមិនមានការព្រួយបារម្ភអំពីសុវត្ថិភាពនោះឡើយ។ ក្រុមហ៊ុនទាំងពីរនេះគ្រោងនឹងដាក់ពាក្យសុំការយល់ព្រមជាបន្ទាន់ ដើម្បីប្រើប្រាស់វ៉ាក់សាំងនេះនៅចុងខែនេះ។ មិនទាន់មានវ៉ាក់សាំងណាមួយស្ថិតនៅក្នុងបញ្ជី ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងរយៈពេលដ៏ខ្លីបែបនេះទេ។

នៅមានបញ្ហាប្រឈមធំៗជាច្រើននៅពេលខាងមុខ ប៉ុន្តែការប្រកាសនេះត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅ ជាមួយក្រុមអ្នកវិទ្យាសាស្ត្រដែលសង្ឃឹមថា ជីវិតអាចនឹងវិលត្រឡប់ទៅរកភាពប្រក្រតីវិញ នៅពេលខាងមុខនេះ។

ការសាកល្បងចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណា
ការសាកល្បងចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណា

ទិន្នន័យបង្ហាញថា អ្នកចូលរួមត្រូវការបីសប្ដាហ៍ដើម្បីទទួលបានវ៉ាក់សាំងពីរដូស។ ការសាកល្បងនៅសហរដ្ឋអាមេរិក អាល្លឺម៉ង់ ប្រេស៊ីល អាហ្សង់ទីន អាហ្វ្រិកខាងត្បូង និងតួកគី បង្ហាញការការពារ៩០ភាគរយ ដែលមើលឃើញលទ្ធផលក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងជាលើកទីពីរ។

ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យដែលបានបង្ហាញ មិនមែនជាការវិភាគចុងក្រោយទេ ពីព្រោះវាផ្អែកទៅលើចំនួនអ្នកស្ម័គ្រចិត្ត៩៤នាក់ដំបូងប៉ុណ្ណោះ ដើម្បីអភិវឌ្ឍវ៉ាក់សាំងកូវីដ ដូច្នេះប្រសិទ្ធភាពច្បាស់លាស់នៃវ៉ាក់សាំងអាចផ្លាស់ប្ដូរ នៅពេលលទ្ធផលពេញលេញត្រូវបានគេវិភាគ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T