បង្ហាញសាធារណៈមិនបានប៉ុន្មាន ពេលនេះ ណាខុន និងគូស្នេហ៍ កាន់តែស្វីតខ្លាំង

//s9.kh1.co/87/87c1590b09dc2576fa78dd994761d13aeaa9024a.jpg
តារា & កម្សាន្ដ

 ១០-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ក្រោយបង្ហាញមុខគូស្នេហ៍ជាសាធារណៈរួចមក តារាសម្ដែង លោក ណា ខុន កាន់តែមានភាពផ្អែមល្ហែមជាមួយគូស្នេហ៍ខ្លាំងឡើងៗ។

ភ្នំពេញ៖ បច្ចុប្បន្ន តារាសម្ដែងប្រុសរូបសង្ហាលោក ណា ខុន កំពុងសាងស្នេហាជាមួយនារីម្នាក់ក្រៅរង្វង់សិល្បៈ ហើយពេលនេះអ្នកទាំងពីរក៏កាន់តែយល់ចិត្ត្តគ្នាផងដែរ។ ម្យ៉ាងវិញទៀត មួយរយៈចុងក្រោយនេះ គេតែងតែឃើញគូស្នេហ៍មួយគូនេះ ដឹកដៃគ្នាទៅដើរកម្សាន្ត បង្ហាញពីទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួតតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចាប់តាំងពីតារាប្រុសរូបនេះ បង្ហាញថាខ្លួនមានគូស្នេហ៍មកស្អំបេះដូងរួចមក លោកតែងតែបង្ហាញនូវចំណងស្នេហារវាងខ្លួន និងគូស្នេហ៍ ព្រមទាំងបង្ហោះរូបគូស្វីតៗជាញឹកញាប់ផងដែរ។ មិនតែប៉ុណ្ណោះ គ្រប់រូបភាពដែលតារារូបនេះបង្ហោះម្ដងៗ មើលទៅទឹកមុខអ្នកទាំងពីរ តែងតែបង្ហាញនូវស្នាមញញឹម ចំពោះគ្នាយ៉ាងមានក្ដីសុខតែម្ដង។ 

ទន្ទឹមនឹងរូបភាពស្វីតៗ ថ្មីៗនេះ លោក ណា ខុន បានបង្ហោះរូបភាពថ្មី ដោយលោកបានផ្ដល់នូវស្នាមថើបទៅកាន់គូស្នេហ៍ ធ្វើឲ្យហ្វេនៗលួចច្រណែននឹងជីវិតគូតារារូបនេះគ្រប់គ្នាតែម្ដង។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបង្ហាញមុខគូស្នេហ៍ជាសាធារណៈកន្លងមក នេះជាលើកទីមួយហើយ ដែលតារាសម្ដែងប្រុសល្បីឈ្មោះរូបនេះ បង្ហោះរូបភាពថើបទៅកាន់គូសង្សារខ្លួននៅលើបណ្ដាញសង្គមយ៉ាងដូច្នេះ។

ជាក់ស្ដែង ក្រោយទស្សនិកជន និងហ្វេនបានឃើញរូបភាពស្វីតៗរបស់តារារូបនេះថើបទៅកាន់គូស្នេហ៍រួចមក ពួកគេបានបង្ហាញអារម្មណ៍រំភើប និងជូនពរស្នេហាតារារូបនេះ ឲ្យសុភមង្គល​ ស្រលាញ់គ្នាដល់ចាស់កោងខ្នងគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖ 

 លោក ណា ខុន 
 លោក ណា ខុន 
 លោក ណា ខុន និងគូស្នេហ៍
 លោក ណា ខុន និងគូស្នេហ៍
 លោក ណា ខុន និងគូស្នេហ៍
 លោក ណា ខុន និងគូស្នេហ៍
 លោក ណា ខុន និងគូស្នេហ៍
 លោក ណា ខុន និងគូស្នេហ៍
 លោក ណា ខុន និងគូស្នេហ៍
 លោក ណា ខុន និងគូស្នេហ៍
 លោក ណា ខុន និងគូស្នេហ៍
 លោក ណា ខុន និងគូស្នេហ៍
 លោក ណា ខុន និងគូស្នេហ៍
 លោក ណា ខុន និងគូស្នេហ៍
 លោក ណា ខុន និងគូស្នេហ៍
 លោក ណា ខុន និងគូស្នេហ៍
 លោក ណា ខុន និងគូស្នេហ៍
 លោក ណា ខុន និងគូស្នេហ៍
ណាខុន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T