ថ្ងៃនេះ កម្ពុជា​រក​ឃើញ អ្នកឆ្លងកូវីដ១៩​ ៣នាក់​បន្ថែម

//s9.kh1.co/a8/a85cc73126a3e3b9b3e687f16ced0a096c448e1a.jpg
សង្គម

 ១០-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ករណី​ឆ្លង​ថ្មី​នៃ​​វីរុស​កូវីដ-១៩​ នៅ​កម្ពុជា​គឺទាម​ទារ​ឲ្យ​ប្រជា​ពល​រដ្ឋបង្កើតនៅការ​ប្រុងប្រយ័ត្ន​បន្ថែម​ចៀស​វាងការ​រីករាល​ដាលឆ្លងកាន់​តែ​ធ្ងន់​ធ្ងរ។

ភ្នំពេញ​៖ យោងតាម​សេចក្តី​ប្រកាសជា​ផ្លូវការដោយ ​ក្រសួង​សុខាភិបាលកម្ពុជា ​ដែល​ចេញ​នៅព្រឹកនេះ ​បាន​ឲ្យដឹងថា​ កម្ពុជា​បាន​រក​ឃើញ​ ករណី​​វិជ្ជាមាន ​វីរុស​កូវីដ-១៩​ ថ្មីចំនួន០៣នាក់​បន្ថែម និង​មិនមាន​ករណី​ជា សះស្បើយ​ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាម​លទ្ធផល ធ្វើ​តេស្ត​វត្ថុសំណាកសម្រាប់ ​អ្នក​ដែល​មិនពាក់​ព័ន្ធនឹង ព្រឹត្តិការណ៍​ថ្ងៃទី០៣ ខែវិច្ឆិកា ចំនួន​សរុប​១១៦៦នាក់(ទាំងតេស្ត​លើកទី១ និង​ទី២) ដែលទទួល​បា​ន​លទ្ធផល​ពី វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា​គឺមាន ​អ្នក​វិជ្ជមាន​វីរុស​កូវីដ-១៩ មាន​ចំនួន​០៣នាក់កំពុង​សម្រាក​ព្យាបាល​ នៅក្នុងមន្ទីរពេទ្យមិត្តភាព​ខ្មែរ​-សូវៀត ដែល​ក្រសួង​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ​រួចមកហើយ​កាលពី​ល្ងាច ​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។ អ្នក​អវិជ្ជមាន​​វីរុស​កូវីដ-១៩ មាន​ចំនួន១១៤០នាក់​ សល់​វត្ថុសំណាក ចំនួន​២៣នាក់ទៀត​ ដែល​នឹង​ត្រូវ​វិភាគ​បន្ត​ដោយ ​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា នៅ​ថ្ងៃទី១០ ខែវិច្ឆិកា​ ឆ្នាំ២០២០​ នេះផងដែរ។

គួរ​បញ្ជាក់​ផងដែរ​ថា ​បើ​គិតទាំង​បុរស​ជា ​អង្គរក្សផ្ទាល់​ គណប្រតិភូហុងគ្រី​ ដែល​រកឃើញ​ថា ​វិជ្ជមាន​​វីរុស​កូវីដ-១៩ កាលពីថ្ងៃទី០៧ ខែ​វិច្ឆិកា ឆ្នាំ២០២០ នោះចំនួន​សរុប ​អ្នកវិជ្ជមាន​​វីរុស​កូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ ​ថ្ងៃទី០៣ ខែវិច្ឆិកា គឺមានសរុប​ចំនួន០៤នាក់

 ​សេចក្តី​ប្រកាស ជា​ផ្លូវការដោយ ​ក្រសួង​សុខាភិបាលកម្ពុជា
 ​សេចក្តី​ប្រកាស ជា​ផ្លូវការដោយ ​ក្រសួង​សុខាភិបាលកម្ពុជា
 ​សេចក្តី​ប្រកាស ជា​ផ្លូវការដោយ ​ក្រសួង​សុខាភិបាលកម្ពុជា
 ​សេចក្តី​ប្រកាស ជា​ផ្លូវការដោយ ​ក្រសួង​សុខាភិបាលកម្ពុជា
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T