កូនស្រី សួស វីហ្សា ទទួលបានចំណងដៃ៥ម៉ឺនដុល្លារ នៅក្នុងថ្ងៃបង្កក់ខែ

//s9.kh1.co/b5/b5d5210d1ade06d9435655e5e9928304da9df035.jpg
នារី

 ១០-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

កូនស្រី សួស វីហ្សា ទទួលបានចំណងដៃ៥ម៉ឺនដុល្លារ នៅក្នុងថ្ងៃបង្កក់ខែ

ភ្នំពេញ៖ តារាចម្រៀង អ្នកនាង សួស វីហ្សា និងស្វាមី បានរៀបចំកម្មវិធីបង្កក់ខែដល់កូនស្រីដំបូងរបស់ខ្លួន គឺនាងតូច ថង សាម៉ូលីណា ហៅ ជេនី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយបានអញ្ជើញភ្ញៀវកិត្តិយសចំនួន៣០តុ។ កម្មវិធីខាងលើ បានធ្វើឡើងយ៉ាងអធិកអធម ព្រមទាំងមានការរៀបចំដេគ័រនៅក្នុងកម្មវិធីមានផ្កាស្រស់ មើលទៅស្រស់ស្អាត ប្រណីតតែម្ដង។ មុនដល់ពេលវេលាទទួលភ្ញៀវ តារាចម្រៀងស្រីរូបនេះ រូមជាមួយនឹងស្វាមី បានរៀបចំពិធីសូត្រមន្តបង្កក់សិរីដល់កូនស្រី ដោយមានការចូលរួមពីសំណាក់ឪពុកម្តាយ និង ក្រុមគ្រួសាររបស់តារាទាំងពីរផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលកាន់តែពិសេសជានេះទៅទៀតនោះ នៅកម្មវិធីនាងតូច ថង សាម៉ូលីណា បានទទួលចំណងដៃបង្កក់សិរីចេញខែដំបូងដល់ទៅ៥ម៉ឺនដុល្លារ។

គួរជម្រាបផងដែរថា ចំណងដៃ៥ម៉ឺនដុល្លារនោះ គឺមានការចងដោយអ្នកនាង សួស វីហ្សា ចំនួន ៩៩០០ ដុល្លារ និង ស្វាមីចំនួន ៩៩០០ រយដុល្លារ ចំណែក ចំនួនផ្សេងទៀតគឺពីលោកតា លោកយាយ អ៊ំ ពូ មីង របស់នាងតូច ថង សាម៉ូលីណា ផងដែរ នេះបើតាមវីដេអូ Live លើផេកផ្លូវការរបស់ អ្នកនាង សួស វីហ្សា៕  

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាងសួស វីហ្សា និងលោកថម មី  
អ្នកនាងសួស វីហ្សា និងលោកថម មី  
អ្នកនាងសួស វីហ្សា និងលោកថម មី  
អ្នកនាងសួស វីហ្សា និងលោកថម មី  
  នាងតូច ថង សាម៉ូលីណា
  នាងតូច ថង សាម៉ូលីណា
  នាងតូច ថង សាម៉ូលីណា
  នាងតូច ថង សាម៉ូលីណា
សួស វីហ្សាថមមី
Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T