ទើបតែ៨ខែសោះ កូនស្រី នី រតនា កាន់តែឃ្យូត ឡើងដូចកូនតុក្កតា

//s11.kh1.co/d7/d7fda4406a92f21eb93c9c9474fc6b7676d1870e.jpg
តារា & កម្សាន្ដ

 ០៩-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រោយរៀបការកសាងជីវិតគ្រួសារ តារាចម្រៀងប្រុសលោក នី រតនា ពេលនេះ មានកូនស្រីម្នាក់អាយុ ៨ខែ តែមុខមាត់កាន់តែគួរឲ្យក្នាញ់តែម្ដង។

ភ្នំពេញ៖​ តារាចម្រៀងសម្លេងពីរោះលោក នី រតនា ក្រោយសម្រេចចិត្តរៀបការបង្កើតគ្រួសាររួចមក ពេលនេះលោកក៏មានកូនស្រីម្នាក់គួរឲ្យក្នាញ់ផងដែរ។ បើទោះបី តារាប្រុសរូបនេះ ទើបតែឈានជើងចូលវិស័យសិល្បៈមិនបានប៉ុន្មានឆ្នាំ តែតារារូបនេះ បានរៀបការបង្កើតកូន មិនខ្លាចបាត់បង់ប្រជាប្រិយភាពនោះទេ។ តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះ ក្រោយមានប្រពន្ធ និងកូន គេសង្កេតឃើញតារារូបនេះ កាន់តែមានឈ្មោះល្បីល្បាញ ហើយមានការគាំទ្រច្រើនដដែល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើងាកមកមើលជីវិតរស់នៅក្នុងគ្រួសារ លោក នី រតនា វិញ បន្ទាប់ពីមានកូន រូបលោក និងភរិយា តែងតែថតរូបបង្ហោះជុំគ្រួសារ បង្ហាញពីសុភមង្គល និងស្នាមញញឹមនៅបណ្ដាញសង្គមជានិច្ច។ ជាពិសេស គ្រប់រូបភាពដែលតារារូបនេះផុសម្ដងៗ តែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើន លួចច្រណែន និងប្រាថ្នាចង់បានជីវិតគ្រួសារដូចលោកគ្រប់គ្នាតែម្ដង។

ទន្ទឹមនឹងមានសុភមង្គលមកដល់ពេលនេះ កូនស្រីតារារូបនេះ ក៏ជាចំណែកមួយដ៏ធំសម្រាប់ជីវិតប្ដីប្រពន្ធ តារាចម្រៀងរូបនេះផងដែរ។ បើក្រឡេកមកមើល មុខមាត់ និងការតុបតែងខ្លួនរបស់កូនស្រីតារារូបនេះវិញ​ ឃើញថា កូនស្រី លោក នី រតនា កាន់តែមានមុខមាត់ឃ្យូតគួរឲ្យស្រលាញ់ខ្លាំង។

មិនតែប៉ុណ្ណោះ គ្រប់ឈុតដែលកុមារីរូបនេះស្លៀក ពិតជាស្រស់ស្អាត ហើយលេចធ្លោតែម្ដង ដោយគ្រប់ពេល ដែលកូនស្រីតារារូបនេះ ស្លៀកពាក់ម្ដងៗ មើលទៅស្រស់ស្អាតដូចកូនក្រមុំតុក្កតាយ៉ាងអីញ្ចឹង ទោះបីទើបតែមានអាយុ ៨ខែ៕

សូមទស្សនារូបភាពខាងក្រោម៖ 

លោក នី រតនា និងកូនស្រី​
លោក នី រតនា និងកូនស្រី​
កូនស្រី លោក នីរតនា
កូនស្រី លោក នីរតនា
កូនស្រី លោក នីរតនា
កូនស្រី លោក នីរតនា
កូនស្រី លោក នីរតនា
កូនស្រី លោក នីរតនា
កូនស្រី លោក នីរតនា
កូនស្រី លោក នីរតនា
កូនស្រី លោក នីរតនា
កូនស្រី លោក នីរតនា
កូនស្រី លោក នីរតនា
កូនស្រី លោក នីរតនា
កូនស្រី លោក នីរតនា
កូនស្រី លោក នីរតនា
កូនស្រី លោក នីរតនា
កូនស្រី លោក នីរតនា
កូនស្រី លោក នីរតនា
កូនស្រី លោក នីរតនា
កូនស្រី លោក នីរតនា
កូនស្រី លោក នីរតនា
កូនស្រី លោក នីរតនា
កូនស្រី លោក នីរតនា
កូនស្រី លោក នីរតនា
កូនស្រី លោក នីរតនា
កូនស្រី លោក នីរតនា
កូនស្រី លោក នីរតនា
នី រតនា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T