មកស្គាល់ពូជដាយណូស័រ ដែលហ៊ានហែលឆ្លងមហាសមុទ្រ ដើម្បីចំណាកស្រុក

//s11.kh1.co/c9/c9386778c9cc616f565b300b95d40b366a4efa65.jpg
បច្ចេកវិទ្យា

 ០៩-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ពូជដាយណូស័រ duckbill ត្រូវបានវិវឌ្ឍន៍នៅអាមេរិកខាងជើង ហើយក្រោយមកត្រូវបានសាយភាយទៅដល់អាមេរិកខាងត្បូង អាស៊ី និងអឺរ៉ុប។

បរទេស៖ ផូស៊ីលនៃពូជដាយណូស័រ duckbill ត្រូវបានគេរកឃើញនៅក្នុងទ្វីបអាហ្វ្រិក ដែលនាំឲ្យអ្នកជំនាញជឿជាក់ថា សត្វប្រភេទនេះធ្លាប់បានធ្វើដំណើររាប់រយគីឡូម៉ែត្រ ឆ្លងកាត់មហាសមុទ្រ ដើម្បីមកកាន់ទ្វីបមួយនេះ។ ដាយណូស័រថ្មីឈ្មោះ Ajnabia odysseus គឺជាសមាជិកនៃអំបូរស៊ីរុក្ខជាតិជាអាហារ duckbill ដែលត្រូវបានគេរកឃើញផូស៊ីលនៅក្នុងថ្ម នៃអណ្ដូងរ៉ែមួយ នៅក្នុងប្រទេសម៉ារ៉ុក ដែលមានអាយុកាល៦៦លានឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជា ដាយណូស័រ duckbill ខ្លះអាចមានប្រវែងដល់ទៅ១៥ម៉ែត្រក៏ដោយ ក៏ក្រុមអ្នកជំនាញបាននិយាយថា ដាយណូស័រ Ajnabia មានទំហំតូច បើប្រៀបធៀបទៅនឹងទំហំរបស់សត្វសេះ ដែលមានប្រវែង៣ម៉ែត្រ។ ពូជដាយណូស័រ duckbill ត្រូវបានវិវឌ្ឍន៍នៅអាមេរិកខាងជើង ហើយក្រោយមកត្រូវបានសាយភាយទៅដល់អាមេរិកខាងត្បូង អាស៊ី និងអឺរ៉ុប។

គំនូរតំណាងពូជដាយណូស័រ duckbill
គំនូរតំណាងពូជដាយណូស័រ duckbill

ក្រុមអ្នកជំនាញជឿថា ពូជ duckbill ជាច្រើនមានកន្ទុយធំនិងជើងដ៏រឹងមាំ បានឆ្លងកាត់សមុទ្រដ៏ធំល្វឹងល្វើយៗរាប់រយគីឡូម៉ែត្រ ដើម្បីទៅដល់ទ្វីបទាំងនេះ ដោយជិះលើកំទេចបំណែកផ្សេងៗ បណ្ដែតខ្លួន ឬហែលទឹក។

ការសិក្សាក៏បានបង្ហាញថា ថនិកសត្វរួមទាំងសត្វស្វានិងពពួកសត្វកកេរបានឆ្លងកាត់សមុទ្រដ៏វែងឆ្ងាយ ពីទ្វីបមួយទៅទ្វីបមួយទៀត កាលពីមុន។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយក្រុមមកពីសាកលវិទ្យាល័យ University of Bath រួមជាមួយអ្នកស្រាវជ្រាវមកពីប្រទេសអេស្ប៉ាញ សហរដ្ឋអាមេរិក បារាំង និងម៉ារ៉ុក ជឿជាក់ថា នេះជាលើកទីមួយហើយដែលការឆ្លងកាត់មហាសមុទ្រត្រូវបានគេរកឃើញ នៅលើពូជដាយណូស័រ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T