អ្នក​​ការ​​ទូត​​ខ្មែរ​ ២​រូប និង​បុគ្គ​លិក ២​រូប​នៅ​ស្ថាន​ទូត​​ខ្មែរ​​ប្រចាំ​​ប្រទេស​​បា​​រាំង​ មាន​​កូ​វីដ​​១៩​

//s11.kh1.co/96/96e836210ab43432c89b630b32699ba0287f05e4.jpg
សង្គម

 ០៩-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

អ្នកការទូតកម្ពុជា ២នាក់ និងបុគ្គលិកក្នុងស្រុកចំនួន ២នាក់របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង មាន​ជំងឺកូវីដ-១៩

អ្នកការទូតកម្ពុជា ២នាក់ និងបុគ្គលិកក្នុងស្រុកចំនួន ២នាក់របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង មានជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីប្រកាសបានបញ្ជាក់ថា អ្នកទាំង៤កំពុងសម្រាកព្យាបាលនៅផ្ទះរៀងៗខ្លួន ហើយក្រៅពីនេះស្ថានទូត​ដែល​ស្ថិតនៅក្រុងប៉ារីស កំពុងរង់ចាំលទ្ធផលតេស្តបុគ្គលិកក្នុងស្រុកម្នាក់ទៀត។

ស្ថានទូតខ្មែរអះអាងថា ស្ថាប័ននៅតែបន្តការងារជាប្រក្រតីតាមប្រព័ន្ធព័ត៌មានវិទ្យា។

ជាការកត់សម្គាល់ នៅកម្ពុជាវិញ គិតត្រឹមព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រកឃើញករណីវិជ្ជមានថ្មី ០២នាក់​ទៀត ជាជនជាតិខ្មែរមកពីប្រទេសជប៉ុន។ ដូចនេះចំនួនអ្នកឆ្លងសរុបមាន ២៩៧នាក់ ហើយចំនួន​អ្នកជាសះស្បើយ ២៨៨នាក់៕

សេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T