ក្រោយសម្រាលកូនទី២រួច ផន សុផារី ទម្លាយអារម្មណ៍ពិត ចាក់ដោតអ្នកម្តាយគ្រប់រូប

//s11.kh1.co/c5/c5e41b8f44d06656061d3bfa242b536343d45dec.jpg
តារា & កម្សាន្ដ

 ០៩-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ពិតណាស់ កាលពីពេលថ្មីៗនេះ អ្នកនាង ផន សុផារី សម្រាលបានកូនស្រីទី ២ដោយជោគជ័យ តែមុននេះបន្តិចស្រាប់តែនាងបានសរសេរសារបង្ហោះពីការឆ្លងទន្លេយ៉ាងដូច្នេះ។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អតីតតារាកំប្លែងស្រីដ៏មានសមត្ថភាព អ្នកនាង ផន សុផារី សម្រាលបានកូនស្រីទី២ បានដោយជោគជ័យ ព្រមទាំងមានសុភាពល្អ ហើយមានមុខមាត់គួរឲ្យក្នាញ់ថែមទៀតផង។ ក្នុងនោះដែរ បន្ទាប់ពីបានឃើញមុខកូនស្រីទី២រួចមក តារាស្រីរូបនេះ និងស្វាមីបានបង្ហាញនៅស្នាមញញឹមយ៉ាងមានក្ដីសុខតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ បើទោះបី តារារូបនេះទើបតែសម្រាលកូនហើយថ្មីៗ តែនាងតែងតែបង្ហោះជាហូរហែនៅលើបណ្ដាញសង្គមជាមួយស្វាមី និងកូន បង្ហាញពីសុភមង្គលក្នុងគ្រួសារជានិច្ច។ តែក្រោយសម្រាលកូនមិនបានប៉ុន្មានផង ស្រាប់តែមុននេះបន្តិច អ្នកនាង ផន សុផារី បានសរសេរសារបង្ហោះពីអារម្មណ៍នៃការឆ្លងទន្លេរបស់ខ្លួនយ៉ាងដូច្នេះថា៖ 

ពាក្យថាឆ្លងទន្លេ ទោះបីវះកាត់ រឺធម្មជាតិ សុទ្ធសឹងតែជាការលះបង់ប្តូរជីវិតប្រឈមមុខនិងមច្ជុរាជគ្រប់ពេល។ ខ្ញុំខ្លាចណាស់ម្ចុល ខ្លាចណាស់ស្នាមកាំបិទ ខ្លាចណាស់ការឈឺ ខ្លាចណាស់ថ្នាំពេទ្យ ប៉ុន្តែ ទោះបីជាខ្ញុំត្រូវឈឺប៉ុនណា ស្នាមម្ចុលសុះសាច់ប៉ុនណា ស្នាមមុខរបួសមួយជិវិតយ៉ាងណា ទោះបីខ្ញុំខ្លាចពេទ្យយ៉ាងណា ក៏នៅតែពេលមួយ ដែលខ្ញុំត្រូវក្លាហាន ហ៊ានលះបង់សូម្បីជិវិត គឺជាពេលដែលខ្ញុំមានឈ្មោះជាម្តាយ គ្រប់យ៉ាងគឺដើម្បីកូន។ ចាំណាបងៗបុរសៗ ជាស្វាមីគ្រប់រូប បងកើតមកជាប្រុសគឺសំណាងណាស់ទៅហើយ ព្រោះមិនចាំបាច់មករដូវ មិនចាំបាច់ពរពោះ ចាញ់កូន ឬស្គាល់ការឆ្លងទន្លេដូចមនុស្សស្រីទេ ដូច្នេះសូមបងៗ ឃើញពីការលះបង់មួយនេះរបស់ភរិយាដែលខំបង្កើតកូនឲ្យបងផង។ កុំទុកប្រពន្ធចោល ទោះបីមានមនុស្សនៅជុំវិញខ្លួនប៉ុន្មាននាក់ក៏មិនសំខាន់ស្មើនឹងងវត្តន៍មានរបស់ស្វាមីដែរ។ ការយកចិត្តទុកដាក់ មើលថែ របស់បងៗជាកម្លាំងចិត្តតែមួយគត់ដែលភរិយាត្រូវការបំផុតនៅពេលនេះ។

សម្ដី អ្នកនាង ផន សុផារី 

គួរបញ្ជាក់ផងដែរថា ការសម្រាលកូនទី២របស់អតីតតារាស្រីរូបនេះ នាងសម្រាលដោយការវះកាត់ តែទោះបីជាយ៉ាងណា ក៏ពេលនេះ តារារូបនេះ វះកាត់បង្កើតកូនបានដោយសុវត្ថិភាព មិនតែប៉ុណ្ណោះ នាង និងកូនក៏មានសុភាពល្អ ហើយមានកម្លាំងរឹងមាំទៀតផង។ លើសពីនេះទៅទៀត បន្ទាប់ពីសម្រាលកូនរួច តារាស្រីរូបនេះ ក៏មានស្វាមីតែងតែនៅក្បែរ ហើយមើលថែ និងផ្ដល់កម្លាំងចិត្តគ្រប់ពេល គួរឲ្យសរសើរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ផន សុផារី 
  អ្នកនាង ផន សុផារី 
  អ្នកនាង ផន សុផារី  និងស្វាមី​ 
  អ្នកនាង ផន សុផារី  និងស្វាមី​ 
  អ្នកនាង ផន សុផារី 
  អ្នកនាង ផន សុផារី 
  អ្នកនាង ផន សុផារី  និងគ្រួសារ
  អ្នកនាង ផន សុផារី និងគ្រួសារ
  អ្នកនាង ផន សុផារី និងគ្រួសារ
  អ្នកនាង ផន សុផារី និងគ្រួសារ
  អ្នកនាង ផន សុផារី និងគ្រួសារ
  អ្នកនាង ផន សុផារី និងគ្រួសារ
  អ្នកនាង ផន សុផារី 
  អ្នកនាង ផន សុផារី 
 កូនស្រីទី២  អ្នកនាង ផន សុផារី 
 កូនស្រីទី២  អ្នកនាង ផន សុផារី 
ផន សុផារី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T