កុំចេះតែហ៊ាន! យុវជនឥណ្ឌូណេស៊ី២នាក់ ត្រូវប៉ូលិសចាប់កោររោមចិញ្ចើម បន្ទាប់ពីធ្វើរឿងបែបនេះដាក់ភ្ញៀវទេសចរ

//s11.kh1.co/6c/6c91fb866ded72d47a6a035946e8cc573be3c3c6.jpg
សង្គម

 ០៩-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ប៉ូលិសឥណ្ឌូណេស៊ីបានដាក់ពិន័យ ដោយកោររោមចិញ្ចើមយុវជន២នាក់ បន្ទាប់ពីពួកគេបានព្យាយាមជំរិតទារប្រាក់ពីភ្ញៀវទេសចរ ដែលចតរថយន្ដនៅខាងមុខឆ្នេរ Losari ស្ថិតក្នុងខេត្ដ Sulawesi ភាគខាងត្បូងប្រទេសឥណ្ឌូណេស៊ី។

ឥណ្ឌូណេស៊ី៖ កាលពីថ្ងៃទី៣១ ខែតុលាកន្លងទៅនេះ ប៉ូលិសឥណ្ឌូណេស៊ីបានដាក់ពិន័យ ដោយកោររោមចិញ្ចើមរបស់យុវជន២នាក់ បន្ទាប់ពីពួកគេបានព្យាយាមជំរិតទារប្រាក់ពីភ្ញៀវទេសចរ ដែលចតរថយន្ដនៅខាងមុខឆ្នេរ Losari ស្ថិតក្នុងខេត្ដ Sulawesi ភាគខាងត្បូងប្រទេសឥណ្ឌូណេស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការដាក់ពិន័យដ៏ចម្លែកនេះ បានកើតឡើងនៅពេលភ្ញៀវទេសចរម្នាក់ បានចតរថយន្ដរបស់គាត់នៅមុខឆ្នេរ ហើយត្រូវយុវជនទាំងពីរនាក់នោះគំរាម បន្ទាប់ពីបដិសេធមិនព្រមបង់ប្រាក់ឲ្យពួកគេ។ ដូច្នេះ គាត់ក៏បានទូរសព្ទទៅប៉ូលិស ឲ្យជួយដោះស្រាយផងដែរ។

ក្រោយមក ប៉ូលិសបានធ្វើការឃាត់ខ្លួនក្មេងជំទង់ទាំងពីរ និងសាកសួរចម្លើយពួកគេនៅចំពោះមុខភ្ញៀវទេសចរ ហើយពួកគេបានសារភាពថា ខ្លួនពិតជាបានធ្វើខុសមែន និងសុំការអភ័យទោសផងដែរ។ តែទោះជាយ៉ាងណា ដើម្បីជំនួសការនាំខ្លួនទៅកាន់ប៉ុស្ដិ៍ប៉ូលិស មន្ដ្រីប៉ូលិសក៏សម្រេចចិត្ដទិញឡាម ហើយចាប់ផ្ដើមកោររោមចិញ្ចើមរបស់ពួកគេយកតែម្ដង។

ជុំវិញករណីនេះ លោក Iman Hud ប្រធានសណ្ដាប់ធ្នាប់សាធារណៈទីក្រុង Makassar បាននិយាយថា ការដាក់ទណ្ឌកម្មនេះ ក៏ព្រោះមិនចង់ឲ្យយុវជនធ្វើវាម្ដងទៀត។ លោកបានបញ្ជាក់ដែរថា សម្រាប់ភ្ញៀវទេសចរដែលចតរថយន្ដនៅតាមឆ្នេរ មិនត្រូវបានគិតថ្លៃ ចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះ ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍។

ដោយឡែក ចំពោះយុវជនទាំងពីរ ត្រូវបានគេព្រមានមិនឲ្យប្រព្រឹត្ដទង្វើបែបនេះដាក់ភ្ញៀវទេសចរម្ដងទៀតឡើយ ហើយទីបំផុត ពួកគេក៏ទទួលបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះរៀងៗខ្លួនវិញផងដែរ៕

ប៉ូលិសកោររោមចិញ្ចើមរបស់យុវជន
ប៉ូលិសកោររោមចិញ្ចើមរបស់យុវជន
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T