ប៉ូលិសថៃ បាញ់ទឹកដាក់ក្រុមបាតុកររាប់ពាន់នាក់ ដែលដើរក្បួនទៅកាន់ព្រះបរមរាជវាំង

//s11.kh1.co/68/68316ea2cf4e7b82922878823a9faebde95542f3.jpg
សង្គម

 ០៩-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ប៉ូលិសថៃបានប្រើកាណុងបាញ់ទឹកប្រឆាំងនឹងក្រុមបាតុកររាប់ពាន់នាក់ ដែលដើរក្បួនឆ្លងកាត់ទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ។

បាងកក៖ យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា ប៉ូលិសថៃបានប្រើកាណុងបាញ់ទឹកប្រឆាំងនឹងក្រុមបាតុកររាប់ពាន់នាក់ ដែលដើរក្បួនឆ្លងកាត់ទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមបាតុករ ត្រូវគេប៉ាន់ស្មានថាមានគ្នារហូតដល់ទៅ ១ម៉ឺននាក់ឯណោះ ដែលកំពុងដើរក្បួនឆ្ពោះទៅកាន់ព្រះបរមរាជវាំង ដើម្បីប្រគល់លិខិតទាមទាររបស់ពួកគេទៅកាន់ព្រះមហាក្សត្រថៃ ម៉ាហា វ៉ាជីរ៉ាឡុងកន

គួរបញ្ជាក់ថា ក្រុមអាជ្ញាធរថៃបានបាញ់ទឹកទប់ទល់នឹងក្រុមបាតុករជាលើកទីពីរហើយ ចាប់តាំងពីមានការតវ៉ាអស់រយៈពេលជាច្រើនខែមកនេះ។ ពួកគេបានទាមទារឲ្យមានកំណែទម្រង់រដ្ឋាភិបាលចាប់តាំងពីខែកក្កដា និងទាមទារឲ្យនាយករដ្ឋមន្ដ្រី លោក ប្រាយុទ្ធ ចាន់អូចា ដែលឡើងកាន់អំណាចបន្ទាប់ពីធ្វើរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ឆ្នាំ២០១៤ លាលែងពីតំណែង ក៏ដូចជាផ្លាស់ប្ដូររដ្ឋធម្មនុញ្ញ និងបញ្ឈប់ការរិះគន់រដ្ឋជាដើម។

ជុំវិញករណីខាងលើ អ្នកនាំពាក្យប៉ូលិសបាននិយាយថា ក្រុមអាជ្ញាធរក៏បានបាញ់កាំភ្លើងឡើងទៅលើមេឃផងដែរ ប៉ុន្ដែពុំមានចេតនាធ្វើបាប ឬបង្កឲ្យនរណាម្នាក់រងរបួសនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពនៃក្រុមបាតុករ
ទិដ្ឋភាពនៃក្រុមបាតុករ
ទិដ្ឋភាពនៃក្រុមបាតុករ
ទិដ្ឋភាពនៃក្រុមបាតុករ
ទិដ្ឋភាពនៃក្រុមបាតុករ
ទិដ្ឋភាពនៃក្រុមបាតុករ
ទិដ្ឋភាពនៃក្រុមបាតុករ
ទិដ្ឋភាពនៃក្រុមបាតុករ
ទិដ្ឋភាពនៃក្រុមបាតុករ
ទិដ្ឋភាពនៃក្រុមបាតុករ
ទិដ្ឋភាពនៃក្រុមបាតុករ
ទិដ្ឋភាពនៃក្រុមបាតុករ
ទិដ្ឋភាពនៃក្រុមបាតុករ
ទិដ្ឋភាពនៃក្រុមបាតុករ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T