លោក រ៉ូហានី លើកឡើងថា រដ្ឋបាលអាមេរិកបន្ទាប់នេះ គួរតែ​ប៉ះប៉ូវចំពោះកំហុសលោក ត្រាំ ដែលបានធ្វើមកលើអ៊ីរ៉ង់

//s11.kh1.co/49/49cd5cef6f831ec61e67f04ea01e03925c27146b.jpg
សង្គម

 ០៩-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

​ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស់សាន រ៉ូហានី បាន​លើកឡើងកាលពីថ្ងៃអាទិត្យថា រដ្ឋបាលសហរដ្ឋអាមេរិកបន្ទាប់ គួរតែប្រើឱកាសនេះ ដើម្បី​ធ្វើការប៉ះប៉ូវ ចំពោះការខុសឆ្គងរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ

តេហេរ៉ង់៖ ​ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស់សាន រ៉ូហានី បាន​លើកឡើងកាលពីថ្ងៃអាទិត្យថា រដ្ឋបាលសហរដ្ឋអាមេរិកបន្ទាប់ គួរតែប្រើឱកាសនេះ ដើម្បី​ធ្វើការប៉ះប៉ូវ ចំពោះការខុសឆ្គងរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បន្ទាប់ពីលោក ​ចូ បៃឌិន ឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ បានកើនឡើងចាប់តាំងពីឆ្នាំ២០១៨ គឺនៅពេលដែលលោក ​ត្រាំ បានសម្រេចចិត្តដកខ្លួនចេញកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាង​រដ្ឋធានីតេហេរ៉ង់ និងមហាអំណាចពិភពលោក ហើយបន្ទាប់មកបានដាក់ទណ្ឌកម្មឡើងវិញ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអ៊ីរ៉ង់​យ៉ាងខ្លាំង។

លោក ហាស់សាន រ៉ូហានី បានគូសបញ្ជាក់ដូចច្នេះថា៖

គោលនយោបាយបំផ្លិចបំផ្លាញរបស់លោក ត្រាំ ធ្លាប់​រងការជំទាស់​ពីសំណាក់ប្រជាជនអាមេរិក។ ដូច្នេះ រដ្ឋបាលសហរដ្ឋអាមេរិកបន្ទាប់នេះ គួរតែចេះប្រើឱកាស ដើម្បីកែខៃកំហុសកន្លងមក។

ហាស់សាន រ៉ូហានី

គួរជម្រាបថា លោក ​បៃឌិន ធ្លាប់បានសន្យាថានឹងចូលរួមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ជាមួយប្រទេសមហាអំណាចចំនួន៦ ដែលជាកិច្ចព្រមព្រៀងមួយត្រូវបានយល់ព្រមដោយទីក្រុងវ៉ាស៊ីនតោន គឺនៅពេលដែលលោកធ្វើជាអនុប្រធានាធិបតីអាមេរិក៕

​ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស់សាន រ៉ូហានី
​ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស់សាន រ៉ូហានី
លោក ចូ បៃឌិន ដែលទើបឈ្នះការបោះឆ្នោតជាប្រធានាធិបតី អាមេរិក
លោក ចូ បៃឌិន ដែលទើបឈ្នះការបោះឆ្នោតជាប្រធានាធិបតី អាមេរិក
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T