ស្វីតណាស់! Anniversary ៧ឆ្នាំ គង់ សុជាតិ និងស្វាមី ថតរូបបែបជនបទ យ៉ាងមានក្ដីសុខ

//s11.kh1.co/14/14324f491eb3de6d241ee6d171fe95faa845f31d.jpg
តារា & កម្សាន្ដ

 ០៩-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

គូស្វាមីភរិយា អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល បើទោះបីមានវ័យកាន់តែជ្រេ តែចំណងស្នេហារវាងអ្នកទាំងពីនៅតែល្អូកល្អើននឹងគ្នាគ្មានថ្ងៃប្រប្រួលឡើយ។

ភ្នំពេញ៖ ពីធីករ ពិធីការិនីដ៏ល្បីប្រចាំប្រទេស អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល ជាគូស្វាមីភរិយាមួយគូ ដែលតែងតែធ្វើឲ្យទស្សនិកជនជាច្រើន លួចច្រណែននឹងជីវិតប្ដីប្រពន្ធអ្នកទាំងពីរ តាមរយៈសកម្មភាពស្វីតៗ និងយល់ចិត្តគ្នាផងនោះ។ មិនតែប៉ុណ្ណោះ​ បើទោះបី តារាប្រុសស្រីទាំងពីររូបនេះ មានវ័យកាន់តែជ្រេ ហើយមានកូនរួចយ៉ាងណាក្ដី ក៏អ្នកទាំងពីនៅតែល្អូកល្អើននឹងគ្នា មិនចាញ់គូស្នេហ៍ថ្មោងថ្មីឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត គ្រប់សកម្មភាពអ្នកទាំងពីរ តែងតែនៅក្បែរគ្នាជានិច្ច មិនថាទៅធ្វើការ ឬដើរកម្សាន្តនោះទេ ជាពិសេស ប្ដីប្រពន្ធមួយគូនេះ ក៏និយមថតរូបជាគូបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួតអ្នកទាំងពីរ បង្ហោះលើបណ្ដាញសង្គមផងដែរ។ ដោយឡែក បើងាកមកមើលពីជីវិតគូក្រោយរៀបការរួច ពេលនេះ តារាប្រុសស្រីមួយគូនេះ ឈានដល់គម្រប់ខួប ៧ឆ្នាំ ចំណែកក្រោយរៀបការបានជាច្រើនឆ្នាំមកនេះ អ្នកទាំងពីរទទួលបានចំណងដៃធំបំផុតក្នុងជីវិត គឺជាកូនស្រីជាទីស្រលាញ់ម្នាក់។ 

ជាក់ស្ដែង បន្ទាប់ពីដល់ខួបអាពាហ៍ពិពាហ៍ ៧ឆ្នាំ  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល បានដឹកដៃគ្នាទៅថតរូបទុកជាអនុស្សាវរីយ៍នៅឯជនបទ មានទេសភាពស្រស់ស្អាត ស្រស់បំព្រង អមនឹងបរិយាកាសស្រស់ស្រាយទៀតផង។ តែអ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ ស្វាមីភរិយាមួយគូនេះ បានជ្រើសយកនៅសម្លៀកបំបាក់សម័យបុរាណបែបខ្មែរ មកស្លៀក មើលទៅពិតជាស្រស់ស្អាត ស្រស់សង្ហាប្លែកភ្នែកតែម្ដង។ ក្រៅពីរូបភាពស្អាតហើយ គេក៏ឃើញអ្នកទាំងពីរ បានបង្ហាញនៅស្នាមញញឹម និងអារម្មណ៍សប្បាយរីករាយជាមួយគ្នាពោរពេញដោយក្ដីសុខតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល 
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល 
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល 
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល 
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល 
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល 
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល 
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល 
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល 
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល 
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល 
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល 
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល 
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល 
អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល 
អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល 
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល 
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល 
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល 
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល 
គង់ សុជាតិជា វិបុល
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T