ឆ្នាំនេះសូម្បីតែ Google ក៏អបអរសាទរ ទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសកម្ពុជាដែរ

//s11.kh1.co/77/77b2cf6acbc2402b355c230406903d7b223d1469.jpg
បច្ចេកវិទ្យា

 ០៩-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

សម្រាប់ថ្ងៃនេះដែរ ប្រទេសកម្ពុជាបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា។

កម្ពុជា៖ វាមិនមែនជាលើកទីមួយនោះទេ ដែល Google បានអបអរសាទរទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសកម្ពុជា។ កន្លងមក នៅថ្ងៃបុណ្យឯករាជ្យជាតិនៃប្រទេសកម្ពុជា Google ធ្លាប់បានតាំងបង្ហាញរូប Doodle ដើម្បីបង្ហាញថ្ងៃទទួលបានឯករាជ្យរបស់ប្រទេសកម្ពុជា នៅថ្ងៃ៩ ខែវិច្ឆិកា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កន្លែងស្វែងរក Google ដែលបានអបអរទិវាបុណ្យឯករាជ្យជាតិ ឆ្នាំ២០២០
កន្លែងស្វែងរក Google ដែលបានអបអរទិវាបុណ្យឯករាជ្យជាតិ ឆ្នាំ២០២០

សម្រាប់ថ្ងៃនេះដែរ ប្រទេសកម្ពុជាបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (ឆ្នាំ១៩៥៣ - ២០២០) ដែលប្រទេសកម្ពុជាបានរួចផុតពីការត្រួតត្រារបស់អាណានិគមនិយមបារាំង។ ថ្ងៃនេះដែរ ក៏បង្ហាញពីការលះបង់ឈាមស្រស់សាច់ស្រស់ និងភាពអង់អាចក្លាហាននៃប្រជាជនកម្ពុជា ដើម្បីឲ្យប្រទេសមួយនេះទទួលបានសេរីភាពពេញបរិបូរ។

យ៉ាងណាមិញ Google ក៏ធ្លាប់តាំងបង្ហាញរូប doodle នៃថ្ងៃបុណ្យឯករាជ្យជាតិនៃប្រទេសកម្ពុជា ដូចជាឆ្នាំ២០១៥ ២០១៧ និង២០១៨។ សម្រាប់ឆ្នាំ២០២០ នៅពេលគេចូលទៅដល់កន្លែងស្វែងរករបស់ Google គេនឹងឃើញរូបទង់ជាតិរបស់ប្រទេសកម្ពុជា ដែលកំពុងបក់រវិចៗ ជាមួយពាក្យ Google នៅពីខាងក្រោមផងដែរ៕

រូប Doodle ឆ្នាំ២០២០
រូប Doodle ឆ្នាំ២០២០
រូប Doodle ឆ្នាំ២០១៨
រូប Doodle ឆ្នាំ២០១៨
រូប Doodle ឆ្នាំ២០១៧
រូប Doodle ឆ្នាំ២០១៧
រូប Doodle ឆ្នាំ២០១៥
រូប Doodle ឆ្នាំ២០១៥
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T