កម្មកររោងចក្រទឹកដោះគោ ត្រូវបានចាប់ខ្លួន ក្រោយពីងូតទឹកក្នុងអាងទឹកដោះគោ (មានវីដេអូ)

//s11.kh1.co/02/0298071d4275af2ba928c426416b1e093b0c6391.jpg
សង្គម

 ០៩-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ថ្មីៗកន្លងទៅនេះ កម្មកររោងចក្រផលិតទឹកដោះគោ ចំនួនពីរនាក់ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយពីបង្ហោះវីដេអូងូតទឹកក្នុងអាងទឹកដោះគោ ទៅលើបណ្ដាញសង្គម។

តួកគី៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការហួសចិត្ត និងខឹងសម្បារយ៉ាងខ្លាំង ជុំវិញនឹងវីដេអូឃ្លីបមួយ ដែលត្រូវបានថតបង្ហោះចែកចាយនូវសកម្មភាព កម្មករម្នាក់ ដែលបម្រើការងារនៅរោងចក្រផលិតទឹកដោះគោ បានងូតទឹកក្នុងអាងទឹកដោះគោផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងកាលពីថ្មីៗនេះ នៅរោងចក្រផលិតទឹកដោះគោមួយកន្លែង ក្នុងប្រទេសតួកគី ហើយយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីប បង្ហាញឲ្យឃើញថា បុរសម្នាក់ដែលជាកម្មករ បានដេកត្រាំខ្លួនក្នុងអាងតូចមួយ ដែលផ្ទុកទៅដោយទឹកដោះគោ និងយកកែវជ័រមួយដួសទឹកដោះគោស្រោចពីលើក្បាលយ៉ាងព្រងើយ ខណៈពេលកម្មករម្នាក់ទៀត កំពុងឈរថតវីដេអូ។

យ៉ាងណាមិញ ក្រោយពីវីដេអូល្បីល្បាញរួចមក ខាងការិយាល័យរដ្ឋអាជ្ញាសាធារណៈរបស់ទីក្រុង Konya បានបញ្ជាក់ថា ខ្លួនបានបើកការស៊ើបអង្កេត និងអាជ្ញាធរមូលដ្ឋានក៏បានពិន័យរោងចក្រទឹកដោះគោផងដែរ។ ចំណែកកម្មករទាំងពីរនាក់ខាងលើវិញ ត្រូវបានប៉ូលិសចាប់ខ្លួន ហើយរោងចក្រក៏ត្រូវបានបិទទ្វារបណ្ដោះអាសន្ន ខណៈការស៊ើបអង្កេតកំពុងដំណើរការបន្ត៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពរបស់កម្មករ
សកម្មភាពរបស់កម្មករ
សកម្មភាពរបស់កម្មករ
សកម្មភាពរបស់កម្មករ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T