កូវីដ១៩ ជួយ​​កាត់​​បន្ថយ​​ការ​​បំពុល​ខ្យល់​​ក្នុង​បរិយា​កាស ប៉ុន្ដែ​​បែរ​​ជា​​បង្កើន​នូវ​ការ​បំពុល​ទឹក​ និង​ដី​យ៉ាង​គំហុក​ទៅ​វិញ​

//s11.kh1.co/3c/3cb226e691c47e6b64178f8f41ff5920d13fd55f.jpg
យល់ដឹង

 ០៩-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

កូវីដ១៩ បានធ្វើឲ្យមនុស្សជាច្រើនបង្អាក់នូវសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន និងការធ្វើដំណើរផ្សេងៗ ដែលជាកត្តា​ជួយកាត់បន្ថយ​ការបំពុល​ខ្យល់នៅក្នុងបរិយាកាស ក៏ប៉ុន្ដែបែរទៅជាបង្កើននូវការបំពុលទឹក និងដីទៅវិញ។

អាស៊ី៖ កូវីដ១៩ បានធ្វើឲ្យមនុស្សជាច្រើនបង្អាក់នូវសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន និងការធ្វើដំណើរផ្សេងៗ ដែលជាកត្តា​ជួយកាត់បន្ថយការបំពុលខ្យល់នៅក្នុងបរិយាកាស ក៏ប៉ុន្ដែបែរទៅជាបង្កើននូវការបំពុលទឹក និងដីទៅវិញ។ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីត១៩មក មនុស្សគ្រប់រូបតម្រូវឲ្យពាក់ម៉ាស ឬឧបករណ៍សុវត្ថិភាព​ផ្សេងៗ​ទៀត​​សម្រាប់​ការពារមេរោគ។ ជាពិសេសសម្រាប់បុគ្គលិកសុខាភិបាល​ ដែលពួកគាត់ត្រូវនៅមើលថែព្យាបាលអ្នកជំងឺ តម្រូវឲ្យមានការស្លៀកនូវសម្លៀកបំពាក់ និងគ្រឿងបរិក្ខារការពារជាច្រើន ហើយត្រូវផ្លាស់ប្ដូរជាប្រចាំផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការផ្សព្វផ្សាយរបស់អង្គការសុខភាពពិភពលោក មនុស្សគ្រប់រូបតម្រូវឲ្យពាក់ម៉ាសជាចាំបាច់ នៅពេល​ពួកគេ​ចូលរួមកន្លែងមានមនុស្សច្រើនឆ្លងកាត់ ហើយត្រូវផ្លាស់ប្ដូរម៉ាសជាប្រចាំ ដើម្បីកុំឲ្យមេរោគតោងផងដែរ។ ដូច្នេះ មនុស្សម្នាក់ៗត្រូវប្រើប្រាស់នូវគ្រឿងបរិក្ខារជាច្រើន ដើម្បីការពារខ្លួន ដែលនេះជាហេតុធ្វើឲ្យពួកគេបង្កើននូវ​សម្រាមជា​ច្រើន​ដូចជា ស្រោមដៃ ម៉ាស សម្លៀកបំពាក់ការពារ របាំង ដែលសុទ្ធតែផលិតពីប្លាស្ទិច និងមិនអាចប្រើប្រាស់​សារជាថ្មី​បាន។ បើទោះបីជាកំឡុងពេលកូវីដ១៩ ការបំពុលខ្យល់ត្រូវបានកាត់បន្ថយ ក៏ប៉ុន្ដែវាបង្កជាការបំពុលទឹក និងដីយ៉ាង​ធ្ងន់ធ្ងរ​ទៅវិញ។

ជាក់ស្ដែង បើសង្កេតមើលតាមរយៈប្រតិកម្មរបស់អ្នកការពារបរិស្ថាននីមួយៗនៅលើប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា​មានការចាក់ចោលនូវសម្រាមជាច្រើននៅក្នុងមហាសមុទ្រ ដែលធ្វើឲ្យជីវៈចម្រុះជាច្រើនរងគ្រោះថ្នាក់ ហើយក៏មាននូវ​បរិមាណ​ម៉ាសដ៏សន្ធឹកដែលមនុស្សបានប្រើប្រាស់រួចហើយ។

https://s11.kh1.co/__image/w=650,h=341,q=100/58/581d6fbc1c3c5b85decb453db430745bb6b6deb7.jpg

ក្នុងនោះ អ្នកបច្ចេកទេសខាងបរិស្ថានបានបញ្ជាក់ថា​ ម៉ាសការពារមានផ្ទុកនូវសារធាតុផ្សំ Polypropylene ដែលជា​សារធាតុគីមីម៉្យាងតម្រូវឲ្យប្រើប្រាស់រយៈពេលរាប់រយឆ្នាំក្នុងការរំលាយវា។ បន្ថែមទៀតនោះ វាក៏បានបង្កើតនូវ​សារធាតុ​ល្អិតៗ (Microplastic) ដែលបង្កគ្រោះថ្នាក់ដល់ជីវៈចម្រុះនៅក្នុងទឹកផងដែរ។

ជំងឺកូវីដ១៩ ជាបញ្ហាផ្នែកសុខាភិបាលមួយដ៏ធំ តែប្រសិនបើបន្ដឲ្យមានការបំពុលបរិស្ថានបែបនេះតទៀត នោះ​មនុស្ស​ជាតិនឹងអាចប្រឈមមុខនឹងបញ្ហាបរិស្ថាននេះម្ដងទៀតនាពេលខាងមុខ៕

Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T