ធ្លាប់តែវិលជុំវិញព្រះអាទិត្យ ចុះបើវិលខុសគន្លងព្រះអាទិត្យ តើ​ផែន​ដី​នឹង​ទៅ​ជា​យ៉ាង​ណា​?​

//s11.kh1.co/77/7791bc893457f9e07aa69e32e8eb901699a3d9ea.jpg
សង្គម

 ០៩-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ធ្លាប់តែវិលជុំវិញព្រះអាទិត្យ ចុះបើវិលខុសគន្លងព្រះអាទិត្យ នោះផែនដីនឹងទៅជាយ៉ាងណា?

ផែនដីជាភពក្នុងប្រព័ន្ធព្រះអាទិត្យមួយ ដែលមានចលនាវិលជុំវិញព្រះអាទិត្យដោយប្រើរយៈពេល ៣៦៥ថ្ងៃ​នៃ​ភព​ផែន​ដី​ ក្នុង​១​ជុំ​។ ក្នុង​នោះ​ ផែន​ដី​មាន​នូវ​ភាវៈ​មាន​ជីវិត​ជា​ច្រើន​រស់​នៅ​ ដែលវាមានលក្ខណៈខុសប្លែកពីភពដទៃទៀត​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។ អ្វីដែលកាន់តែពិសេសនោះគឺ ដោយសារតែឥទ្ធិពលនៃកម្លាំងទំនាញ និងថាមពលពន្លឺព្រអាទិត្យ​បាន​បង្កើត​នូវ​ជីវ​ចម្រុះយ៉ាង​សម្បូរ​បែប​រាប់​គិតពីបាក់​តេរី សត្វធំតូចជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើនឹងមានអ្វីកើតឡើងចំពោះភាវៈនៅលើភពផែនដី ប្រសិនបើភពមួយឈប់វិលក្នុងគន្លងជុំវិញព្រះអាទិត្យ?

https://s11.kh1.co/__image/w=260,h=164,q=100/0c/0cb3eded774b8c8043dcc36df30ab8e12b1cef02.jpg

ជាការពិតណាស់ ព្រះអាទិត្យពិតជាមានសារសំខាន់សម្រាប់ជីវិតនៅលើភពផែនដី ព្រោះមិនថារុក្ខជាតិ មនុស្ស​ សត្វទេ សុទ្ធតែត្រូវការរស្មីពន្លឺព្រះអាទិត្យ។ កត្ដាមួយទៀតនោះ ព្រះអាទិត្យមានអានុភាពខ្លាំងអស្ចារ្យនៅក្នុងការទាញ​ឲ្យភព​ផែន​ដី និងភពផ្សេងៗទៀតវិញជុំវិញវា នៅក្នុងគន្លងមួយដែលត្រឹមត្រូវនឹងគ្មានការប៉ះទង្គិចគ្នាឡើយ។ ចំណែកឯ ផែនដីត្រូវវិលនៅជុំវិញព្រះអាទិត្យ បើពុំនោះសោតផែនដីនឹងរសាត់ទៅក្នុងលំហគ្មានព្រំដែន ហើយអ្វីៗគ្រប់យ៉ាង​នៅ​លើ​ភពផែនដីក៏ត្រូវរសាត់ទៅក្នុងលំហផងដែរ។

កត្តាមួយទៀតដែលនឹងកើតនៅពេលផែនដីបញ្ឈប់ចលនាវិលជុំវិញព្រះអាទិត្យនោះ បណ្ដាលឲ្យវាឡើង​កំដៅពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ ហើយធ្វើឲ្យជីវិតនៅលើភពដ៏ស្រស់បំព្រងនេះបាត់បង់បន្ដិចម្ដងៗរបស់ដល់អស់តែម្ដង​ហើយផែនដីក៏នឹង​អាច​ឆេះ​​ដោយសារការកើនកម្ដៅឡើងជាប្រចាំនោះផងដែរ៕

Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T