ទោះស្លៀកឈុតបែបនេះដើរលេងនៅមាត់សមុទ្រ ក៏ Min Pechaya នៅតែស្រស់ស្អាត

//s11.kh1.co/e2/e2e72537ca94a630835b3fce6a4ba72487f361f4.jpg
នារី

 ០៩-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ស្ងាត់ៗ Minpechaya បង្ហាញខ្លួនយ៉ាងសាមញ្ញនៅមាត់សមុទ្រ

ថៃ៖ ប្រិយមិត្តដែលតែងតែនិយមគាំទ្រនិងទស្សនាភាពយន្តថៃប្រាកដជាបានស្គាល់រួចមកហើយនូវតារាស្រីដែលពោរពេញទៅដោយទេពកោសល្យនិងភាពបុិនប្រសប់មិនថា ដើរតួសម័យឬបុរាណនោះទេគឺសម្ដែងបានយ៉ាងល្អធ្វើឱ្យហ្វេនៗលង់ទៅតាមសាច់រឿងនោះគឺ នាង Min Pechaya ។ នាងមិនត្រឹមតែមានទេពកោសល្យប៉ុណ្ណោះទេ ​តែថែមទាំងមានរូបសម្រស់ស្រលស់ស្អាត និងទាក់ទាញយ៉ាងខ្លាំង បើទោះបីតារារូបនេះ ស្លៀកពាក់សាមញ្ញ ក៏ឃើញថានាងនៅតែស្អាតផូរផង់ដដែល ជាពិសេស គ្រប់រូបភាពតារារូបនេះបង្ហោះម្ដងៗ តែងតែធ្វើឲ្យអ្នកគាំទ្រលង់ស្នេហ៍ បាក់ចិត្តលើរូបសម្រស់នាងគ្រប់គ្នាតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ពេលកន្លងទៅនេះនាងបានទៅលំហែកាយនៅឯសមុទ្រ ពោលនាងមិនបានស្លៀកឈុតប៊ីគីនីនោះទេ តែនាងស្លៀករ៉ូបចំរុះពណ៌សខៀវធម្មតា តែមើលទៅពិតជាស្រស់ស្អាតនិងទាក់ទាញយ៉ាងខ្លាំង។ ក្រោយពេលបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមរួចមក ហ្វេនៗសរសើរមិន​ដាច់ពីមាត់ឡើយនៅសម្រស់របស់នាងគឺស្អាតបែបសុភាពតែម្ដង ដោយគ្រប់ពេលគេធ្លាប់តែឃើញតារាស្រីរូបនេះតុបតែងខ្លួនបែបឃ្យូតៗ និងស៊ីវិល័យ តែពេលស្លៀកឈុតថ្មីនេះរួច កាន់តែបង្កើនសម្រស់នាងទ្វេដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

Minpechaya
Minpechaya
Minpechaya
Minpechaya
Minpechaya
Minpechaya
In vanda
In vanda (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T