មិន​ស្មាន​សោះ​ថា​ គឹម​ ចាន់​ឌី​ លះ​បង់​ដល់​ថ្នាក់​នេះ​ ដើ​ម្បី​​ស្រ​វា​​យក​​​​តំ​​ណែង​​​​​តួ​ឯក​ក្នុង​​រឿង​ «កន្លង់​ចោម​ផ្​កា»

//s11.kh1.co/ff/ffbbd750e95295972c6acb8846a8315841479f7f.jpg
នារី

 ០៩-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

«អ្វីដែលធ្វើឳ្យខ្ញុំមានអារម្មណ៍ថាមិនយុត្តិធម៌​នោះគឺ តួអង្គប្រុសៗបានលេចមុខនៅក្នុងឆាកថតដោយស្លៀកពាក់យ៉ាងស្អាត ហើយមើលទៅលេចធ្លោទៀត ប៉ុន្តែ​តាំងពី​ដើមរឿងមកខ្ញុំត្រូវគប់ពងមាន់ និងម្សៅដាក់ ទម្រាំតែតួអង្គប្រុសចេញមក ហើយឆាក​ក៏ចប់ទៅ។ មើលទៅតួអង្គ​ប្រុស​បានទទួលអត្ថប្រយោជន៍ច្រើនណាស់»

នៅក្នុងភាគថ្មីមួយដែលទើបតែចេញក្តៅៗក្នុងកម្មវិធី «The manager » តារាសម្តែងស្រី Ku Hye Sun ដែលត្រូវគេ ស្គាល់ថាជាតួឯកស្រី គឹម ចាន់ឌី ក្នុងរឿង«កន្លង់ចោមផ្កា» ដែលបានសុំសិទ្ធិថតពីរឿង F4 ចិនដ៏ល្បីល្បាញនោះ បាន រៀបរាប់នូវរឿងពិតដែលនៅពីក្រោយភាពល្បីល្បាញរបស់រឿងមួយនេះខ្ទេចគ្មានសល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី ៧ នៅក្នុងភាគមួយនៃកម្មវិធីរបស់ប៉ុស្តិ៍ទូរទស្សន៍ MBC  តារាស្រីរូបនេះបានបង្ហាញខ្លួននៅលើកញ្ចក់ ទូរទស្សន៍ ដែលនេះគឺជាការបង្ហាញខ្លួនជាលើកដំបូងហើយរបស់តារាម្នាក់នេះ ក្រោយពីលែងលះគ្នារួច។ នៅក្នុង នោះផងដែរ Ku Hye Sun ក៏បានណែនាំអ្នកតំណាងនៃក្រុមហ៊ុនថ្មីរបស់ខ្លួនឈ្មោះថា  Kim Sung Hoon ដែលបាន ធ្វើការជាមួយខ្លួនអស់ជាច្រើនឆ្នាំមកហើយនៅក្នុងវិថីមួយនេះ។

នៅក្នុងបទសម្ភាសន៍នោះ Kim Sung Hoon បានរម្លឹកដល់ដំណាក់កាលដ៏លំបាកមួយ ទម្រាំតែខ្លួនអាចធ្វើឳ្យតារា ស្រីម្នាក់នេះបានទទួលដំណែងតួឯកក្នុងរឿងមួយនេះបាន ដោយបាននិយាយថា៖ «វាមានការប្រកួតប្រជែងខ្លាំង​ណាស់​ ដើម្បីបានសម្តែងរឿងមួយនេះ ក្រុមហ៊ុនជាច្រើនមានតួសម្តែងស្រីដែលសក្តិសម ហើយម្នាក់ៗ​សុទ្ធតែចង់​សម្តែង​​នៅក្នុងរឿងនេះយ៉ាងខ្លាំង ហើយខ្ញុំចំណាយពេលច្រើនខ្លាំងណាស់រង់ចាំឳ្យខាងផលិតករទាក់ទងមក វិលទៅ វិលមក ហើយក៏ជួបជាមួយអ្នកដឹកនាំរឿងជាច្រើនដង រហូតដល់ Ku Hye Sun អាចស្រវាយកតំណែងតួឯកបាន»។

ខណៈពេលកំពុង​ដែលញ៉ាំអាហារជាមួយនឹង Kim Sung Hoon ហើយនិងកូនប្រុសរបស់​គាត់ (ជាអ្នក​ចាត់​ការ​របស់​តារា​ ស្រីរូបនេះផងដែរ) គឹម ចាន់ឌី បានរអ៊ូលាយឡំនឹងអស់​សំណើច​ថា៖ «អ្វីដែលធ្វើឳ្យខ្ញុំមានអារម្មណ៍ថាមិនយុត្តិធម៌​នោះគឺ តួអង្គប្រុសៗបានលេចមុខនៅក្នុងឆាកថតដោយស្លៀកពាក់យ៉ាងស្អាត ហើយមើលទៅលេចធ្លោទៀត ប៉ុន្តែ​តាំងពី​ដើមរឿងមកខ្ញុំត្រូវគប់ពងមាន់ និងម្សៅដាក់ ទម្រាំតែតួអង្គប្រុសចេញមក ហើយឆាកក៏ចប់ទៅ។ មើលទៅតួអង្គ​ប្រុស​បានទទួលអត្ថប្រយោជន៍ច្រើនណាស់»។
ហើយ Kim Sung Hoon ក៏បានតបថា៖«ព្រោះតែបែបនេះហើយបានទស្សនិកជនស្រឡាញ់តួអង្គ គឹម ចាន់ឌី ព្រោះតែតួអង្គស្រីម្នាក់នេះ​ជួបនឹង​ការ​លំបាកជាច្រើន ហើយវាដូចជារឿងស៊ីនដឺរ៉េឡាអ៊ីចឹង»។

ឈុតមួយនៅក្នុងរឿង«កន្លង់ចោមផ្កា»
ឈុតមួយនៅក្នុងរឿង«កន្លង់ចោមផ្កា»
ឈុតមួយនៅក្នុងរឿង«កន្លង់ចោមផ្កា»
ឈុតមួយនៅក្នុងរឿង«កន្លង់ចោមផ្កា»
ឈុតមួយនៅក្នុងរឿង«កន្លង់ចោមផ្កា»
ឈុតមួយនៅក្នុងរឿង«កន្លង់ចោមផ្កា»

Ku Hye Sun ថែមទាំងបានរៀបរាប់ថាខ្លួនបានប៉ះទង្គិចនៅត្រង់ក្បាលទៀតផង នៅក្នុងវគ្គមួយដែលខ្លួនត្រូវដើរថយ ក្រោយរហូតធ្លាក់ចូលទៅក្នុងទឹក៖ «តែខ្ញុំត្រូវតែថតបន្ត បើខ្ញុំមិនថតបន្តទេរឿងនេះនឹងចាក់ផ្សាយមិនទាន់តាមកាល វិភាគនោះទេ ហេតុនេះហើយខ្ញុំបង្ខំខ្លួនឯងឳ្យថតបន្ត ហើយមួយអាទិត្យក្រោយមក ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាមិន ស្រួលខ្លួន ហើយវិលមុខ ថែមទាំងដួលសន្លប់នៅពេលកំពុងថតទៀតផង ដល់ថ្នាក់ត្រូវយកទៅមន្ទីរពេទ្យ»។

ឈុតមួយនៅក្នុងរឿង«កន្លង់ចោមផ្កា»
ឈុតមួយនៅក្នុងរឿង«កន្លង់ចោមផ្កា»
ឈុតមួយនៅក្នុងរឿង«កន្លង់ចោមផ្កា»
ឈុតមួយនៅក្នុងរឿង«កន្លង់ចោមផ្កា»

ក្រោមកទៀត Ku Hye Sun ក៏បាននិយាយទៀតថាខ្លួនថែមទាំងបានបែកគ្នាជាមួយនឹងមិត្តប្រុសរបស់ខ្លួនទៀតផង ដោយសារត្រូវទៅថតរឿងនោះនៅឯបរទេស ដោយតារារូបនេះបានបកស្រាយថានៅឯ New Caledonia គ្មានសេវា ទូរស័ព្ទនោះទេ ហើយខ្លួនត្រូវថតរឿងនៅលើកោះមួយនៅទីនោះ«ពេលនោះខ្ញុំមានមិត្តប្រុសម្នាក់ ហើយគាត់ទាក់ទងខ្ញុំ មិនបាន តែគាត់មិនជឿខ្ញុំទេ ពេលខ្ញុំប្រាប់ថាគ្មានសេវា គាត់គិតថាជាលេស ហេតុនេះហើយយើងក៏បែកគ្នា»៕

ឈុតមួយនៅក្នុងរឿង«កន្លង់ចោមផ្កា»
ឈុតមួយនៅក្នុងរឿង«កន្លង់ចោមផ្កា»
Ku Hye Sun
Ku Hye Sun
Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T