ហ្វេនៗសរសើរគ្រប់គ្នា ពេលឃើញ ដួង ម៉ានិច ស្លៀកឈុតបុរាណបែបនេះ ពិតជាស្អាតខ្លាំង

//s11.kh1.co/78/785ccc92a2ce8176915fe7bf492f825f21517af4.jpg
តារា & កម្សាន្ដ

 ០៨-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

តារាសម្ដែង ដួង ម៉ានិច្ច នាពេលកន្លងមកយើងធ្លាប់តែឃើញភាពស្រស់ស្អាតរបស់នាងក្នុងសម្លៀកបំពាក់បែបសម័យ តែពេលស្លៀកបែបបុរាណបែបនេះ ក៏កាន់តែស្អាត មើលទៅទន់ភ្លន់គួរឲ្យស្រលាញ់ណាស់។

ភ្នំពេញ៖ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា ដួង ម៉ានិច គឺជាតារាសម្ដែងមួយរូប ដែលអាចបត់បែនការសម្ដែង បានគ្រប់ប្រភេទ មិនថាកាចឆ្នាស់ឆ្នើម ឬកម្សត់នោះទេ គឺនាងតែងតែទទួលបាននូវការគាំទ្រជាច្រើនពីសំណាក់ហ្វេនៗ ទៅលើសមត្ថភាពដ៏ពូកែរបស់នាងផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើនិយាយពីការនិយមលេងខ្លួនវិញ នាពេលកន្លងមក តារាស្រីរូបនេះ តែងតែធ្វើឲ្យគ្រប់គ្នាមានការពេញចិត្តជាខ្លាំងទៅលើការ លេងស្ទីលសម្លៀកបំពាក់បែបស៊ិចស៊ី ស៊ីវិល័យជាញឹកញាប់ ហើយពេលខ្លះទៀត នាងក៏បង្ហាញសម្រស់ដ៏លេចធ្លោរបស់នាង ក្នុងឈុតសម្លៀកបំពាក់បែបបុរាណច្រើនលើកច្រើនសារដែរ ដែលក្នុងនោះសុទ្ធសឹងតែទទួលបានការសរសើរពីមហាជនជារឿយៗផងដែរ។

ជាក់ស្ដែង ថ្មីៗនេះ ដួង ម៉ានិច ក៏ទើបតែបានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គម ជាមួយនឹងសម្លៀកបំពាក់បែបបុរាណមួយឈុត ពណ៌ក្រហមលាយនឹងពណ៌ទឹកក្រូច ដោយនាងបានធ្វើតុបតែងរៀបចំយ៉ាងស្រស់សោភា ឈរញញឹមញញឺមយ៉ាងទន់ភ្លន់ មើលទៅពិតជាសមសួនស្អាតគួរឲ្យស្រលាញ់ខ្លាំងមែនទែន។ ហើយតាមរយៈរូបភាពអស់ទាំងនោះដែរ ពេលដែលហ្វេនៗ និងអ្នកនិយមលេងបណ្ដាញសង្គមជាច្រើនបានឃើញហើយ ពួកគេក៏បាននាំគ្នាធ្វើការចែករំលែក ក៏ដូចជាខមិនពាក្យសរសើរពីនាងជាហូរហែរផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

 ដួង ម៉ានិច
 ដួង ម៉ានិច
 ដួង ម៉ានិច
 ដួង ម៉ានិច
 ដួង ម៉ានិច
 ដួង ម៉ានិច
រូបថ្មី ដួង ម៉ានិច
រូបថ្មី ដួង ម៉ានិច
រូបថ្មី ដួង ម៉ានិច
រូបថ្មី ដួង ម៉ានិច
រូបថ្មី ដួង ម៉ានិច
រូបថ្មី ដួង ម៉ានិច
ដួង ម៉ានិច
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T