ទោះធ្លាប់បែកគ្នាជាមួយអ្នកមុន តែពេលផ្ដើមស្នេហ៍ជាមួយអ្នកក្រោយ តារាស្រីប៉ុន្មាននាក់នេះ ហាក់មានសុភមង្គលខ្លាំង

//s11.kh1.co/d0/d095b40a17bdf8b4bb5227eb032f852ac1676041.jpg
តារា & កម្សាន្ដ

 ០៨-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ជាការពិតណាស់ បន្ទាប់ពីបញ្ចប់ទំនាក់ទំនងជាមួយអ្នកមុន ព្រោះតែរស់នៅមិនចុះសម្រុង ក្រោយមកតារាស្រីប៉ុន្មាននាក់ខាងក្រោមនេះ ក៏សម្រេចចិត្តរៀបការ ក៏ដូចជាសាងស្នេហ៍ជាមួយអ្នកក្រោយ រស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខ។

ភ្នំពេញ៖ ជឿជាក់ថា ក្នុងជីវិតអាពាហ៍ពិពាហ៍ ឬជីវិតគូ អ្នកណាៗក៏តែងតែមិនចង់ជួបនូវការឈ្លោះទាស់ទែង ឬបែកបាក់គ្នានោះឡើយ ប៉ុន្តែធ្វើម៉េច បើមនុស្សពីរនាក់រស់នៅមិនយល់ចិត្តគ្នាទៅហើយ ដូច្នេះការបញ្ចប់ទំនងទំនងគឺជារឿងដែលល្អបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងដូចជា តារាស្រីប៉ុន្មាននាក់ខាងក្រោមនេះជាដើម ដោយកាលពីមុនពួកគេក៏ធ្លាប់បានរៀបការជាមួយមនុស្សដែលពួកគេស្រលាញ់ ប៉ុន្តែក្រោយមកក៏បានលែងលះគ្នាទៅវិញ ព្រោះតែរស់នៅមិនមានការចុះសម្រុងគ្នា ដោយសុខចិត្តស្ពាយឈ្មោះជាស្រ្ដីមេម៉ាយ ចិញ្ចឹមកូនតែម្នាក់ឯងយ៉ាងរឹងមាំ។

យ៉ាងណាមិញ ទោះបីជាជីវិតស្នេហាទីមួយរបស់ពួកគេកាលពីមុនមិនអាចជួបរឿងសមប្រកបក៏ពិតមែន ប៉ុន្តែនៅពេលដែលតារាស្រីប៉ុន្មាននាក់ខាងក្រោមនេះ បានសម្រេចចិត្តទទួលអ្នកក្រោយមកមើលថែ យើងសង្កេតឃើញថា ជីវិតគ្រួសាររបស់ពួកគេ គឺប្រែទៅជាមានភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមក មើលទៅពិតជាមានសុភមង្គលខ្លាំងជាងមុនគួរឲ្យកត់សម្គាល់ផងដែរ៕

តារាទាំងនោះមានដូចខាងក្រោម៖

១.សុខ សោម៉ាវត្តី និង លី វ៉ាហេត

បន្ទាប់ពីលែងលះជាមួយស្វាមីមុន សុម៉ាវត្តី ក៏បានចាប់់ផ្ដើមមានទំនាក់ទំនងជាមួយកីឡាកររូបសង្ហាម្នាក់នេះ ដោយមកទល់ពេលនេះ អ្នកទាំងពីរសស្រលាញ់គ្នាច្រើនឆ្នាំដែរមកហើយ។ ទោះមិនទាន់មានដំណឹងរៀបការ តែរាល់សកម្មភាពប្រចាំថ្ងៃរបស់អ្នកទាំងពីរពិតជាល្អូកល្អើននឹងគ្នាណាស់ ពិសេសគូស្នេហ៍របស់តារាស្រីរូបនេះ ស្រលាញ់មើលថែកូនស្រីនាងយ៉ាងយកចិត្តទុកដាក់ផងដែរ។

សុខ សោម៉ាវត្តី និង លី វ៉ាហេត
សុខ សោម៉ាវត្តី និង លី វ៉ាហេត

២.ពេជ្រ សោភា និង ឆឹម សក្កដា

តារាចម្រៀង ពេជ្រ សោភា ក៏ធ្លាប់បានរៀបការម្ដងដែរ ហើយក៏បានលែងលះគ្នាទៅវិញក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ ក្រោយមក នាងក៏បានកំពុងទាក់ទងលោក ឆឹម សក្កដា រហូតមកទល់សព្វថ្ងៃ។

ពេជ្រ សោភា និង ឆឹម សក្កដា
ពេជ្រ សោភា និង ឆឹម សក្កដា

៣.ចនច័ន្ទ លក្ខិណា និង ហេង ឡុង

ក្រោយលែងលះជាមួយស្វាមីមុន ចនច័ន្ទ លក្ខិណា ក៏បានចាប់ផ្ដើមជីវិតគ្រួសារថ្មីជាមួយលោក ហេង ឡុង និងបានរស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខ។

ចនច័ន្ទ លក្ខិណា និង ហេង ឡុង
ចនច័ន្ទ លក្ខិណា និង ហេង ឡុង

៤.ស៊ឹម សូលីកា និង អេង រិទ្ធី

មួយគូនេះ ក៏មិនខុសពីតារាៗខាងលើដែរ ដោយអ្នកនាង ស៊ឹម សូលីកា ក៏ធ្លាប់ស្ពាយឈ្មោះជាមេម៉ាយចិញ្ចឹមកូនស្រីម្នាក់ជាច្រើនឆ្នាំ បន្ទាប់មកក៏សម្រេចចិត្តរៀបការជាមួយស្វាមីក្រោយ រស់នៅយ៉ាងចុះសម្រុងគ្នាចាក់ទឹកមិនលេចនោះឡើយ។

ស៊ឹម សូលីកា និង អេង រិទ្ធី
ស៊ឹម សូលីកា និង អេង រិទ្ធី

៥.គង់ សុជាតិ និង ជាវិបុល

ពិធីការនី គង់ សុជាតិ និង ជាវិបុល ក៏ដូចតារាខាងលើៗដែរ ដោយកាលពីមុនអ្នកនាង គង់ សុជាតិ គឺជាស្រ្ដីមេម៉ាយចិញ្ចឹមកូនពីរនាក់តែម្នាក់ឯង។ តែក្រោយមកក៏បានរៀបការជាមួយ ជា វិបុល ហើយក៏មានកូនស្រីម្នាក់ទៀត រស់នៅជុំគ្នាយ៉ាងមានសុភមង្គល។

គង់ សុជាតិ និង ជាវិបុល
គង់ សុជាតិ និង ជាវិបុល
ពេជ្រ សោភាសុខ សោម៉ាវត្តីស៊ឹម សូលីកាចនច័ន្ទ លក្ខិណាគង់ សុជាតិជា វិបុលឆឹម សក្កដាហេង ឡុង
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T