លោក ត្រាំ ថតរូបជាមួយកូនក្រមុំយ៉ាងរំភើយ បន្ទាប់ពីបាត់បង់តំណែងជាប្រធានាធិបតី (មានវីដេអូ)

//s11.kh1.co/aa/aad7f4fd4ee573275c00a9befcbba95bbfa35d3a.jpg
សង្គម

 ០៨-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

យោងតាមសារព័ត៌មាន Yahoo បានចុះផ្សាយថាលោក ត្រាំ បានផ្ដល់កិត្ដិយសថតរូបជាមួយកូនក្រមុំ នៅឯច្រកចូលក្លិបកីឡាវាយកូនហ្គោលមួយកន្លែង។

សហរដ្ឋអាមេរិក៖ យោងតាមសារព័ត៌មាន Yahoo បានចុះផ្សាយថាលោក ដូណាល់ ត្រាំ បានផ្ដល់កិត្ដិយសថតរូបជាមួយកូនក្រមុំ នៅឯច្រកចូលក្លិបកីឡាវាយកូនហ្គោលមួយកន្លែង ក្នុងរដ្ឋ Virginia ដែល.សឲ្យឃើញថាប្រធានាធិបតីផុតអាណត្ដិរូបនេះ ហាក់ពុំសូវខ្វល់ខ្វាយនឹងលទ្ធផលនោះទេ ខណៈបណ្ដាញសារព័ត៌មានជាច្រើនចុះផ្សាយថាលោកចាញ់ឆ្នោត លោក ចូ បៃដិន សម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្វីបើមានមនុស្សទូទាំងប្រទេសបានអបអរពីភាពបរាជ័យនេះក៏ដោយ ក៏លោក ត្រាំ បានបង្ហាញនូវមោទកភាព រួមទាំងស្នាមញញឹម ខណៈពេលលោកកំពុងថតរូបជាមួយកូនក្រមុំនោះដែរ។ រីឯអ្នកឈរនៅជុំវិញនោះ ក៏បាននាំគ្នាទះដៃ និងស្រែកសរសើរដល់លោក ដោយស្ដ្រីម្នាក់បាននិយាយថា «អរគុណលោកប្រធានាធិបតី! យើងស្រលាញ់អ្នក»។ ជាមួយគ្នានេះ នៅពេលលោក ត្រាំ ដើរចេញទៅ លោកក៏បានងាកក្រោយ ហើយប្រាប់ពួកគេវិញថា «សូមសំណាងល្អក្នុងជីវិត។ អ្នកនៅក្មេង និងជាយុវជន យុវនារីដ៏ល្អ»។

យ៉ាងណាមិញ ក្រោយឃ្លីបវីដេអូនៃសកម្មភាពលោក ត្រាំ បានលេចឡើងនៅលើបណ្ដាញសង្គម Twitter មក ធ្វើឲ្យមនុស្សជាច្រើនបានបញ្ចេញមតិរៀងៗខ្លួន ដោយអ្នកខ្លះបានគាំទ្រសកម្មភាពនោះ និងខ្លះទៀតបានចំអកឡកឡឺយដល់លោកផងដែរ។

សូមជម្រាបថា ទោះខណៈនេះ ជ័យជម្នះរបស់គូប្រជែង បៃដិន ត្រូវបានផ្សព្វផ្សាយទូទាំងសកលលោកក៏ដោយ តែលោក ត្រាំ ហាក់បេ្ដជ្ញាចិត្ដថាមិនព្រមចុះចាញ់ងាយៗនោះឡើយ។ ជាក់ស្ដែង លោកបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖

ការបោះឆ្នោតនេះមិនទាន់ចប់ទេ។ ពាក្យបណ្ដឹងរបស់យើង នឹងចាប់ផ្ដើមជំនុំជម្រះនៅតុលាការ នាថ្ងៃចន្ទនេះ ដើម្បីធានាថាច្បាប់បោះឆ្នោតត្រូវបានគាំទ្រយ៉ាងពេញលេញ ហើយអ្នកឈ្នះពិតប្រាកដត្រូវបានតែងតាំងជាប្រធានាធិបតី៕

  លោក ត្រាំ

សូមទស្សនារូបភាពខាងក្រោម៖

លោក ត្រាំ ពេលថតរូប
លោក ត្រាំ ពេលថតរូប
លោក ត្រាំ ពេលថតរូប
លោក ត្រាំ ពេលថតរូប
លោក ត្រាំ នៅកន្លែងថតរូប
លោក ត្រាំ នៅកន្លែងថតរូប
លោក ត្រាំ នៅកន្លែងថតរូប
លោក ត្រាំ នៅកន្លែងថតរូប
លោក ត្រាំ នៅកន្លែងថតរូប
លោក ត្រាំ នៅកន្លែងថតរូប
លោក ត្រាំ នៅកន្លែងវាយកូនហ្គោល
លោក ត្រាំ នៅកន្លែងវាយកូនហ្គោល
លោក ត្រាំ នៅកន្លែងវាយកូនហ្គោល
លោក ត្រាំ នៅកន្លែងវាយកូនហ្គោល
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T