ក្រោយ​​ជាប់​ឆ្នោត​ អនុប្រ​ធា​នាធិបតី​ថ្មី​​អាមេរិក​ លោក​ស្រី​ Kamala ​Harris​ ដាក់​មួយ​ឃ្លា​​យ៉ាង​ចាក់​ដោត​

//s11.kh1.co/28/28435319f3e8dcbc3394c284dfae1df1107c885d.jpg
សង្គម

 ០៩-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

Kamala Harris ជាស្ដ្រីជនជាតិស្បែកខ្មៅទីមួយ ដែលបានក្លាយជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បានកំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជន ជាពិសេសពលរដ្ឋអាមេរិកកាំង

Kamala Harris ជាស្ដ្រីជនជាតិស្បែកខ្មៅទីមួយ ដែលបានក្លាយជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក កំពុងតែ​​ទទួលបាន​ការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជន ជាពិសេសពលរដ្ឋអាមេរិកកាំង។ ក្រោយពីចេញ​លទ្ធផល​បោះឆ្នោតនៅសហរដ្ឋអាមេរិក បញ្ជាក់ថាគណបក្សប្រជាធិបតេយ្យដែលមាន លោក ចូ បៃដិន (Joe Biden) ជាបេក្ខជនប្រធានាធិបតីបានឈ្នះឆ្នោត មហាជនហាក់ដូចជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង​ទៅលើ​អនុប្រធានាធិបតី​ថ្មី ​ គឺលោកស្រី Kamala Harris។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកស្រី Kamala Harris
លោកស្រី Kamala Harris

Kamala បានក្លាយជាស្ដ្រីទីមួយនៃប្រវត្តិសាស្រ្ដរបស់អាមេរិក ដែលបានក្លាយជាអនុប្រធានាធិបតី។ នៅលើអង្គវេទិកា​នៃការប្រកាសពីភាពឈ្នះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យ លោកស្រីបាននិយាយនូវពាក្យមួយឃ្លាដ៏ចាក់ដោត​ដល់​ប្រជាជនអាមេរិកកាំងទាំងមូលថា៖ «ខ្ញុំជាស្រ្ដីទីមួយ ដែលបានក្លាយជាអនុប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​  ក៏ប៉ុន្ដែមិនមែនជាស្ដ្រីចុងក្រោយទេ ព្រោះមានស្រ្ដី និងយុវតីជាច្រើនដែលកំពុងតែស្ដាប់នេះ នឹងអាច​កាន់​តំណែងនេះនាពេលអនាគត»។

លោកស្រី Kamala Harris
លោកស្រី Kamala Harris

ជាការពិតណាស់ ពាក្យមួយឃ្លានេះ បានធ្វើឲ្យស្ដ្រីជាច្រើនជុំវិញពិភពលោកមានការរំជើបរំជួលចិត្តជាខ្លាំង។ មួយវិញ​ទៀត វាក៏ជាកម្លាំងចិត្តមួយសម្រាប់ស្ដ្រីគ្រប់រូបថា គ្មានអ្វីដែលស្ដ្រីយើងធ្វើមិនបាននោះទេ សំខាន់លើការព្យាយាម និងការ​ប្ដេជ្ញាចិត្តរបស់យើងម្នាក់ៗ។ ក្នុងនាមជាស្ដ្រីម្នាក់ក្នុងសង្គម ជាម្ដាយ​ជាភរិយា និងជាកូនស្ដ្រីម្នាក់ បើទោះបី​ជាអ្នកអាចមានឧបសគ្គជាច្រើនដែលត្រូវប្រឈមមុខជាមួយយ៉ាងណា សូមកុំចុះចាញ់ និងកុំបោះបង់ ប្រសិន​បើអ្នក​ពិតជា​ចង់​ធ្វើ និងសម្រេចវា ​ ព្រោះគ្មានជោគជ័យឯណាដែលមិនមានការព្យាយាម និងការប្រឈមមុខ​នឹងបញ្ហា​នោះ​ទេ​។

​ក្នុងប្រវត្តិសាស្រ្ដនៃមនុស្សជាតិ ស្ដ្រីបានព្យាយាមយ៉ាងខ្លាំងនៅក្នុងយុទ្ធន្នាការតស៊ូទាមទារ នូវសិទ្ធិសេរីភាព សមភាព​នៅក្នុងការសម្រេចចិត្ត និងការបោះឆ្នោត តែពេលនេះលោកស្រីជាតំណាងមួយដែលបង្ហាញថា ស្ដ្រីអាចធ្វើបាន ជាពិសេស​សម្រាប់ស្ដ្រីជនជាតិស្បែកខ្មៅ។ ហើយលោកស្រី ក៏ជាគំរូមួយបង្ហាញពីវីរភាពរបស់ស្ដ្រីនៅក្នុង​ផ្នែក​នយោបាយ​ផងដែរ។

ជារួមមក តាមភាពជោគជ័យ និងអ្វីដែល Kamala មាននៅថ្ងៃនេះ បានបង្ហាញជាគំរូដ៏វិសេសសម្រាប់ស្ដ្រីគ្រប់រូបឲ្យ​ហ៊ានប្រឈមមុខនឹងបញ្ហា និងតស៊ូដើម្បីទទួលបានជោគជ័យ៕

Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T