ល្បីពេញអ៊ីនធឺណេត! ក្រោយឈ្នះឆ្នោត គេប្រៀបធៀបលោក បៃដិន និង ត្រាំ ទៅនឹងតួអង្គក្នុងរឿង Avengers: Endgame (មានវីដេអូ)

//s11.kh1.co/89/894106fc18f8acc8908707ba652fdbd72d9468d6.jpg
សង្គម

 ០៨-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

នៅក្នុងវីដេអូកំប្លែង លោក បៃដិន ដែលជា Captain America កំពុងស្ថិតក្នុងឈុតឆាកប្រយុទ្ធគ្នាជាមួយ Thanos ដែលជាលោក ត្រាំ។

បរទេស៖ លទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ២០២០ ប្រាកដជាដំណឹងមួយដែលមានការទន្ទឹងរង់ចាំបំផុត ក្នុងពេលបច្ចុប្បន្ននេះ។ លោក ចូ បៃដិន បានយកឈ្នះលើលោក ដូណាល់ ត្រាំ ហើយលោក បៃដិន នឹងឈានឆ្ពោះទៅកាន់តំណែង ជាប្រធានាធិបតីទី៤៦របស់អាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាក៏ដោយ ស្របពេលជ័យជម្នះរបស់លោក បៃដិន ក៏មានការបង្កើតវីដេអូកំប្លែងមីម (meme) នៅលើបណ្ដាញសង្គម Twitter ដោយលោក បៃដិន ត្រូវបានប្រៀបធៀបទៅនឹងតួអង្គ Steve Rogers ដែលជា Captain America ហើយចំណែកលោក ត្រាំ ត្រូវបានគេប្រៀបធៀបទៅនឹង Thanos នៅក្នុងរឿង Avengers: Endgame។

លោក បៃដិន ជាតួអង្គ Captain America វ័យចំណាស់
លោក បៃដិន ជាតួអង្គ Captain America វ័យចំណាស់
លោក ត្រាំ ជាតួអង្គ Thanos
លោក ត្រាំ ជាតួអង្គ Thanos

នៅក្នុងវីដេអូកំប្លែង លោក បៃដិន ដែលជា Captain America កំពុងស្ថិតក្នុងឈុតឆាកប្រយុទ្ធគ្នាជាមួយ Thanos ដែលជាលោក ត្រាំ។ វីដេអូនេះមានការចែកចាយបន្តនិងមានអ្នកចូលទស្សនារាប់លាននាក់ ក្នុងរយៈពេលដ៏ខ្លី។ បើចង់ដឹងថា ភាពច្នៃប្រឌិតរបស់អ្នកបង្កើតមានលក្ខណៈ គួរឲ្យអស់សំណើចដល់កម្រិតណា៎ សូមទស្សនាវីដេអូខាងក្រោមនេះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T