ចុម ម៉េចមុខអាយដល Dilraba កាន់តែចម្លែកបែបនេះ?

//s11.kh1.co/a0/a0a5f089b3bdcc213aed00951839acb602170050.jpg
តារា & កម្សាន្ដ

 ០៨-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ធ្វើឲ្យអ្នកគាំទ្រជាច្រើន មានភាពភ្ញាក់ផ្អើលសារជាថ្មី ក្រោយពេល ដែល តារាស្រី Dilraba បានលេចមុខនៅក្នុងវិដេអូឃោសនាមួយ ដែលបានបង្ហាញឲ្យពីមុខមាត់យ៉ាងចម្លែក ខុសឆ្ងាយពីមុនដាច់ ឲ្យពួកគេសឹងតែចំណាំមិនបាន។

ចិន៖​ ថ្មីៗនេះ កំពុងតែមានរូបភាពដ៏ចម្រូងចម្រាសបំផុតនៅលើបណ្តាញសង្គមចិន របស់ តារាស្រីដ៏មានប្រជាប្រិយភាព Dilraba ដែលបានលេចមុខចេញនៅក្នុងឃ្លីបឃោសនាមួយ ធ្វើឲ្យហ្វេនៗនឹកស្មានមិនដល់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ តារាស្រីរូបនេះ បានបង្ហាញឲ្យឃើញពី សម្រស់ និងមុខមាត់ យ៉ាងចម្លែក ស្ទើរតែឲ្យអ្នកគាំទ្រ និងទស្សនិកជនជាច្រើនទៀត ចំណាំមិនចង់បាន ដោយសារតែមានភាពខុសប្លែកពីមុនខ្លាំងពេក ទាំងម៉ូតសក់ និងតែងមុខ មើលទៅមិនមានភាពស្រស់ថ្លា ព្រមទាំងបានបង្ហាញពីសញ្ញានៃភាពចាស់ គួរឲ្យកត់សម្គាល់។

ទន្ទឹមនឹងការលេចមុខដ៏មិនគួរឲ្យជឿនេះ បណ្ដាអ្នកគាំទ្រមួយចំនួន បានសម្ដែងនូវការខកចិត្តនឹងសម្រស់របស់នាង ដែលទៅខ្វះភាពរឹងមាំ ឆាប់ចាស់ខ្លាំងបែបនេះ ។ គួរបញ្ជាក់ផងដែរថា កាលពីកន្លងទៅនេះ ក៏មានអ្នកសរសេរប្លុកមួយចំនួន បានលើកឡើង ពីការប្រៀបធៀបសម្រស់របស់នាង ដែលកាលពី ៤ ទៅ ៥ ឆ្នាំ​មុន ហើយនឹងបច្ចុប្បន្ននេះ នាងពិតជាមានការផ្លាស់ប្តូរច្រើន ដូចគ្នាផងដែរ៕​ 

សូមទស្សនារូបភាពខាងក្រោម៖ 

Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
ការបង្ហាញខ្លួនដ៏ប្លែក របស់ Dilraba
ការបង្ហាញខ្លួនដ៏ប្លែក របស់ Dilraba
ការបង្ហាញខ្លួនដ៏ប្លែក របស់ Dilraba
ការបង្ហាញខ្លួនដ៏ប្លែក របស់ Dilraba
ការបង្ហាញខ្លួនដ៏ប្លែក របស់ Dilraba
ការបង្ហាញខ្លួនដ៏ប្លែក របស់ Dilraba
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T