ទន្លេមួយនៅរុស្ស៊ី ប្រែពណ៌ទៅជាក្រហមឆ្អិនឆ្អៅ យ៉ាងអាថ៌កំបាំង

//s11.kh1.co/83/83be3056aee0dc87f0d939ad5cfbf163e1062d88.jpg
សង្គម

 ០៨-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ដៃទន្លេមួយក្នុងប្រទេសរុស្ស៊ី បានប្រែពណ៌ទៅជាក្រហមឆ្អិនឆ្អៅយ៉ាងចម្លែក ដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាជនក្នុងតំបន់ និងអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនផងដែរ។

រុស្ស៊ី៖ កាលពីពេលថ្មីៗនេះ រូបភាពប៉ុន្មានសន្លឹកបានបង្ហាញពីដៃទន្លេមួយក្នុងប្រទេសរុស្ស៊ី បានប្រែពណ៌ទៅជាក្រហមឆ្អិនឆ្អៅយ៉ាងចម្លែក ដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាជនក្នុងតំបន់ និងអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ដៃទន្លេនោះមានឈ្មោះថា Iskitimka ស្ថិតនៅតំបន់ Kemerovo ភាគខាងត្បូងប្រទេសរុស្ស៊ី និងភាគខាងជើងនៃប្រទេសកាហ្សាក់ស្ថាន។ ហើយចំពោះមូលហេតុនៃការប្រែពណ៌ ត្រូវបានគេជឿថាបណ្ដាលមកពីការលេចធ្លាយនៃសារធាតុអ្វីម៉្យាង ដែលបង្កផលប៉ះពាល់ដល់មនុស្ស និងសត្វ។ តែទោះជាយ៉ាង អ្នកស្រុករួមទាំងមន្ដ្រីក្នុងតំបន់ មិនទាន់រកឃើញមូលហេតុនៅពីក្រោយការលេចធ្លាយនេះឡើយ។

បន្ទាប់ពីបានឃើញដូចនេះ អ្នកស្រុកម្នាក់បាននិយាយថា វាមើលទៅដូចជាស៊ុប borscht អីចឹងដែរ ប៉ុន្ដែវាប្រហែលមានជាតិពុលខ្លាំងជាង។ ម្នាក់ទៀត បាននិយាយដែរថា មិនមានសត្វទាណាមួយ អាចចុះហែលក្នុងទឹកទន្លេនោះបានទេ ដោយពួកវាទាំងអស់នាំគ្នានៅលើច្រាំង។

ជុំវិញបញ្ហាខាងលើ មន្ដ្រីបរិស្ថានបាននិយាយថា ទឹកពណ៌ក្រហមបណ្ដាលមកពីការបង្ហូរកកស្ទះ ប៉ុន្ដែមិនមាននរណាម្នាក់ដឹងឡើយថា សារធាតុពណ៌នោះគឺជាអ្វីទេ។ ទន្ទឹមនេះ អភិបាលរងក្នុងតំបន់ លោក Andrei Panov បាននិយាយដែរថា ប្រព័ន្ធបង្ហូរចេញពីទីក្រុង អាចជាប្រភពនៃទឹកកង្វក់នេះ ហើយពេលនេះ ប៉ូលិសកំពុងតាមវែកមុខជនបង្ក និងនាំខ្លួនពួកគេទៅកាន់តុលាការ៕

សូមទស្សនារូបភាពខាងក្រោម៖

ទឹកទន្លេ ដែលប្រែទៅជាពណ៌ក្រហម
ទឹកទន្លេ ដែលប្រែទៅជាពណ៌ក្រហម
ទឹកទន្លេ ដែលប្រែទៅជាពណ៌ក្រហម
ទឹកទន្លេ ដែលប្រែទៅជាពណ៌ក្រហម
ទឹកទន្លេ ដែលប្រែទៅជាពណ៌ក្រហម
ទឹកទន្លេ ដែលប្រែទៅជាពណ៌ក្រហម
ទឹកទន្លេ ដែលប្រែទៅជាពណ៌ក្រហម
ទឹកទន្លេ ដែលប្រែទៅជាពណ៌ក្រហម
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T