តើអ្នកដឹងទេ? លោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីទី៤៦ ដែលមានវ័យចំណាស់ជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិក

//s11.kh1.co/e1/e123f0f3b11f6ce7f30245da1a3217a58ce4f0ad.jpg
សង្គម

 ០៨-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

លោក បៃដិន នឹងក្លាយជាប្រធានាធិបតីចាស់ជាងគេ នៅថ្ងៃស្បថចូលកាន់តំណែង ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

អាមេរិក៖ លោក ចូ បៃដិន បានយកឈ្នះលោក ដូណាល់ ត្រាំ ហើយនឹងក្លាយជាប្រធានាធិបតីវ័យចំណាស់ជាងគេបំផុត ក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក ដែលកាលពីមុនប្រធានាធិបតីវ័យចំណាស់ជាងគេ បានទៅលើលោក រ៉ូណាល់ រីហ្គែន។ ប្រធានាធិបតីជាប់ឆ្នោត លោក បៃដិន នឹងឈានចូលវ័យ៧៨ឆ្នាំ នៅថ្ងៃទី២០ ខែវិច្ឆិកា ដោយរូបលោកបានកើតនៅក្នុងឆ្នាំ១៩៤២ នៅសម័យសង្គ្រាមលោកលើកទី២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីមុន លោក រ៉ូណាល់ រីហ្គែន គឺជាប្រធានាធិបតីអាមេរិក ដែលមានវ័យចំណាស់ជាងគេ ដែលមានអាយុ៧៧ឆ្នាំ នៅពេលគាត់លាលែងពីតំណែង នៅឆ្នាំ១៩៨៩។ លោក បៃដិន នឹងក្លាយជាប្រធានាធិបតីចាស់ជាងគេ នៅថ្ងៃស្បថចូលកាន់តំណែង ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

 លោក ចូ បៃដិន
 លោក ចូ បៃដិន

ចំពោះលោក ដូណាល់ ត្រាំ ក្នុងពេលបច្ចុប្បន្នមានអាយុ៧៤ឆ្នាំ ក៏ស្ថិតនៅក្នុងវ័យចំណាស់ផងដែរ ដែលធ្លាប់បានកាន់តំណែងជាប្រធានាធិបតីរបស់អាមេរិក។ គួរបញ្ជាក់ផងដែរថា លោក ត្រាំ​ មានអាយុ៧០ឆ្នាំ នៅថ្ងៃស្បថចូលកាន់តំណែង ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។

ចំពោះប្រធានាធិបតីអាមេរិក ដែលមានវ័យចំណាស់ជាងគេបំផុត កាលពីមុន នៅថ្ងៃស្បថចូលកាន់តំណែង គឺលោក រ៉ូណាល់ រីហ្គែន មានវ័យ៦៩ឆ្នាំ នៅក្នុងឆ្នាំ១៩៨១។ ប្រធានាធិបតីដែលមានវ័យក្មេងជាងគេ បានទៅលើលោក Theodore Roosevelt ដែលមានវ័យ៤២ឆ្នាំ នៅក្នុងឆ្នាំ១៩០១ នៅពេលដែលលោកចាប់ផ្ដើមអាណត្តិដំបូងក្នុងចំណោម២អាណត្តិរបស់លោក នៅសេតវិមាន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · ២០ នាទីមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៥ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T