ព្រាប​ សុវត្ថិ កាន់តែសី្វតនឹងភរិយា ធ្វើឲ្យហ្វេនចង់លើសជាតិស្ករ (មានវីដេអូ)

//s11.kh1.co/d0/d0fd193587bedefbcad27b76005df67ce5df3428.jpg
តារា & កម្សាន្ដ

 ០៨-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

វ័យកាន់តែជ្រេរៀងៗខ្លួនទៅហើយ តែចំណងស្នេហាប្ដីប្រពន្ធ លោក ព្រាប សុវត្ថិ នៅតែផ្អែមល្ហែម ស្វីត មិនឲ្យចាញ់គូស្នេហ៍ក្មេងៗប៉ុន្មាននោះទេ។

ភ្នំពេញ៖ អាចនិយាយបានថា បច្ចុប្បន្ន កំពូលតារាចម្រៀងប្រុសដ៏ល្បីលោក ព្រាប សុវត្ថិ ជោគជ័យគ្រប់ផ្នែក គ្រប់រឿងតែម្ដង មិនថា ការងារសិល្បៈ ជំនួញ ឬជីវិតប្ដីប្រពន្ធនោះទេ។ បើងាកមកមើល ការរស់នៅប្រចាំថ្ងៃជាមួយគ្រួសារវិញ គេតែងតែឃើញតារារូបនេះ បង្ហាញភាពស្វីតៗដាក់ភរិយាជានិច្ច។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បើទោះបី តារារូបនេះ មានភាពមមាញឹកជាមួយការងារច្រើនយ៉ាងណាក្ដី ក៏លោកនៅតែឆ្លៀតពេល នៅក្បែរគ្រួសារ និងផ្ដល់ភាពស្និទស្នាលជាមួយភរិយា និងកូនៗ ជាពិសេស គ្រប់សកម្មភាពរបស់តារារូបនេះ តែងតែធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរពីជីវិតប្ដីប្រពន្ធលោកគ្រប់គ្នា។ លើសពីនេះទៅទៀត មួយរយៈចុងក្រោយនេះ លោក ព្រាប សុវត្ថិ និងភរិយា ក៏ឧស្សាហ៍ថតវីដេអូ បង្ហោះលើបណ្ដាញសង្គមឲ្យហ្វេនបានឃើញពីទំនាក់ទំនងប្រពន្ធអ្នកទាំងពីរផងដែរ។ 

ជាក់ស្ដែង ថ្មីៗនេះ តារាចម្រៀងប្រុសរូបនេះ បានថតវីដេអូនឹងភរិយាសាជាថ្មី តែអ្វីដែលគេគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងនោះ ក្នុងវីដេអូថ្មីនេះ គេឃើញលោក និងភរិយា បានបង្ហាញនៅក្ដីស្រលាញ់ចំណោះគ្នាខ្លាំងឡើង ថែមទាំងបានអោបគ្នាយ៉ាងស្អិតរមួតតែម្ដង។ មិនតែប៉ុណ្ណោះ បើមើលតាមទឹកមុខអ្នកទាំងពីរ បានបង្ហាញនៅស្នាមញញឹមយ៉ាងមានក្ដីសុខចំពោះគ្នាទៅវិញទៅមកទៀតផង។ ក្នុងនោះដែរ ក្រោយទស្សនិកជនជាច្រើន បានឃើញនៅវីដេអូថ្មីតារារូបនេះរួច មានហ្វេនៗជាច្រើនប៉ងចង់បានជីវិតគូដូចតារារូបនេះគ្រប់ៗគ្នាតែម្ដង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖​

លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
វីដេអូ លោក ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T