ចំនួនសរុបអ្នកដែល ប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ឡើងដល់៨៩២នាក់ ខណៈពេលនេះ អង្គរក្សការពារផ្ទាល់ជូនប្រតិភូហុងគ្រី ឆ្លងជំងឺកូវីដ១៩ ម្នាក់ហើយ

//s11.kh1.co/b4/b448e1a5ad66877bde3b2290cc964337a779e7b7.jpg
សង្គម

 ០៨-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

រឹកនេះ ក្រសួងសុខាភិបាល បានប្រកាស នៅក្នុងផេកផ្លូវការ ថាបានរកឃើញ ករណីរឃើញអ្នកជំងឺកូវីត១៩ម្នាក់ទៀតហើយ កាលពីម្សិលមិញនេះ ។

ភ្នំពេញ៖ ថ្ងៃទី០៧ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ព្រឹកនេះ ក្រសួងសុខាភិបាល បានប្រកាស នៅក្នុងផេកផ្លូវការ ថាបានរកឃើញ អ្នកឆ្លងជំងឺCOVID-19ថ្មីទៀតម្នាក់ និងមិនមានអ្នកជាសះស្បេីយពីជំងឺមួយនេះទេនៅក្នុងថ្ងៃនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក​ បុរសម្នាក់ដែលជាអង្គរក្សការពារផ្ទាល់ជូនប្រតិភូហុងគ្រី មានអាសយដ្ឋាននៅ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយសារតែគាត់ មានអាការៈគួរឲ្យសង្ស័យ ដូចជារមាស់បំពង់ករ ក្អក វត្ថុសំណាករបស់គាត់ត្រូវបានយកជាលើកទី២ ហើយលទ្ធផលដែលផ្តល់ដោយវិទ្យាស្ថានបា៉ស្ទ័រកម្ពុជា រាជធានីភ្នំពេញគឺវិជ្ចមានកូវីដ១៩ ដោយបច្ចុប្បន្ននេះអ្នកជំងឺកំពុងតែឲ្យសម្រាកនៅមន្ទីរពេទ្យខ្មែរសូវៀត។

ចំណែកឯការធ្វើតេស្តអ្នកប៉ះពាល់ជាឯកឧត្តមរដ្ឋមន្ត្រីការបរទេសនិង ពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃ០៧ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ម្សិលមិញនេះ មានចំនួន៤នាក់ ដោយទទួលបានលទ្ធផល វិជ្ជមាន១នាក់(ដែលជាការធ្វើតេស្តលើកលើកទី២)និង អវិជ្ជមាន៣នាក់(ដែលជាការធ្វើតេស្តលើកទី១) ដោយចំនួនសរុបអ្នកដែល ប៉ះពាល់គឺមាន ៨៩២នាក់។

បច្ចុប្បន្ននេះក្រសួង​ កំពុងបន្តធ្វេីតេស្ត​ និងស្រាវជ្រាវរកអ្នកប៉ះពាល់ជាបន្តទៀត​ និងបន្តជូនព័ត៌មាន​ នៅពេលទទួលបានលទ្ធផលតេស្ត។

គួរបញ្ជាក់ផងដែរថា ខណៈពេលនេះ ប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន២៩៥នាក់ (មានស្រ្តី៦០នាក់ បុរស២៣៥នាក់) ចំណែកឯអ្នកជាសះស្បើយ ២៨៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ចំនួន៧នាក់ (បុរសជនជាតិខ្មែរ៣នាក់ ស្ត្រីជនជាតិខ្មែរ២នាក់ ស្ត្រីជនជាតិបារាំង១នាក់ បុរសជនជាតិប៉ាគីស្ថាន១នាក់និង បុរសជនជាតិឥណ្ឌា១នាក់)

សូមចូលមើលរូបភាព៖

សេចក្តីថ្លែងការណ៍របស់ក្រសួង
សេចក្តីថ្លែងការណ៍របស់ក្រសួង
សេចក្តីថ្លែងការណ៍របស់ក្រសួង
សេចក្តីថ្លែងការណ៍របស់ក្រសួង
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T