អាយុកាន់តែច្រើន សុខ ពិសី ទោះបីតែងខ្លួនបែបណា ក៏មើលទៅឃើញស្អាតខ្លាំង

//s11.kh1.co/3f/3f549c53091376fdfe9302a167ee072ce7de39a1.jpg
តារា & កម្សាន្ដ

 ០៧-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

កប់សេរ៊ីណាស់! ចង់តុបតែងខ្លួនយ៉ាងម៉េចស្ទាយ៍អ្វីក៏ តារាចម្រៀង សុខ ពិសី តែងតែ ស្រស់ស្អាត ឃ្យូតនិង មើលទៅសមរម្យគួរឲ្យស្រលាញ់ផងដែរ។

ភ្នំពេញ៖ សុខ ពិសី គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពនិង មានឈ្មោះល្បីលំដាប់ជួរមុខម្នាក់ នៅក្នុងប្រទេសកម្ពុជាមួយរូប ដែលទទួល បានការគាំទ្រយ៉ាងច្រើនពីសំណាក់ហ្វេនៗជាច្រើននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រៅពីមានអាជីពជាតារាចម្រៀងដ៏មានទេពកោសល្យហើយ ម្ចាស់បទ «ស្រលាញ់បងមេ្តចឈឺចាប់ម្ល៉េះ» រូបនេះក៏មានសម្រស់ស្រស់ស្អាតខ្លាំងមិនធម្មតា ចំណែកឯរូបរាងវិញក៏តូចច្រឡឹងគួរឲ្យស្រលាញ់ណាស់ ទោះបីជាបច្ចុប្បន្ននេះ កញ្ញាមានអាយុរាងជ្រេហើយក្តីក៏ដោយចុះ។

ជាក់ស្តែងប៉ុន្មានម៉ោងមុននេះ សុខ ពិសី បានថតរូប ដោយស្លៀករ៉ូបពណ៍ស និងអង្គុយនៅលើសាឡុង ជាមួយទឹកមុខញញឹមពព្រាយ ដែលបង្ហាញពីភាពស្រស់ស្រាយ តាមរយៈរូបភាពមួយសន្លឹក ស្អាតឥតខ្ចោះផងដែរ។

ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនៗជាច្រើនក៏នាំគ្នា និយាយសរសើរអាយដលខ្លួន ក្រៅពីមានសម្លេងពីរោះ ក្រអួនក្រអៅអាចបំពេរអារម្មណ៍អ្នកគាំទ្រហើយ ថែមទាំងមានសម្រស់ស្រស់ស្អាត ឃ្យូត គួរឲ្យស្រលាញ់ថែមទៀតផង៕

សូមចូលមើលរូបភាពខាងក្រោម៖

សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
រូបដែលសុខ ពិសីទើបតែបង្ហោះ
រូបដែលសុខ ពិសីទើបតែបង្ហោះ
សុខ ពិសី
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T