លោក ត្រាំ ចប់ហើយ! ប្រធានសភាសហរដ្ឋអាមេរិកហៅលោក បៃដិន ថាជាប្រធានាធិបតីជាប់ឆ្នោត ទោះការរាប់សន្លឹកឆ្នោតមិនទាន់បញ្ចប់

//s11.kh1.co/cb/cb4dc5ea14fc9f38723fc6bfcd64f5c9729216cb.jpg
សង្គម

 ០៧-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

លោកស្រី ណាន់ស៊ី ផេឡូស៊ី ដែលជាប្រធានសភាតំណាងរាស្រ្តជាន់ខ្ពស់អាមេរិក មកពីគណបក្សប្រជាធិបតេយ្ បានហៅលោក ចូ បៃ ថាជាប្រធានាធិបតីជាប់ឆ្នោត

សហរដ្ឋអាមេរិក៖ លោកស្រី ណាន់ស៊ី ផេឡូស៊ី ជាប្រធានសភាតំណាងរាស្រ្តអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា បានហៅលោក ចូ បៃដិន ថាជាប្រធានាធិបតីជាប់ឆ្នោត បន្ទាប់ពីលោកបាននាំមុខ លោក ដូណាល់ ត្រាំ ចំពោះលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋសំខាន់ៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកស្រី ផេឡូស៊ី 
លោកស្រី ផេឡូស៊ី 

លោកស្រី ផេឡូស៊ី បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖

នៅព្រឹកនេះ វាច្បាស់ណាស់ដែរថា លោក បៃដិន និងលោកស្រី ហារីស នឹងឈ្នះនៅសេតវិមាន បន្ទាប់ពីលោក បៃដិន បានយកឈ្នះលោកប្រធានាធិបតី ត្រាំ នៅក្នុងរដ្ឋ Pennsylvania ជារដ្ឋដែលមានសក្ដានុពល ។

លោកស្រី ផេឡូស៊ី 

លោកស្រី បានបន្ថែមថា៖

ប្រធានាធិបតីជាប់ឆ្នោត បៃដិន មានអាណត្ដិដ៏រឹងមាំក្នុងការដឹកនាំប្រទេស។ វាជាថ្ងៃរីករាយសម្រាប់ប្រទេសយើង។ ចូ បៃដិន គឺជាអ្នកបង្រួបបង្រួមមួយរូប ព្រោះគាត់បានប្ដេជ្ញាថានឹងដឹកនាំប្រជាជនរួមគ្នា។

លោកស្រី ផេឡូស៊ី 

គួរឲ្យដឹងដែរថា រដ្ឋ Pennsylvania អាចនឹងធ្វើឲ្យលោក បៃដិន ទទួលបានអង្គបោះឆ្នោតលើសពី ២៧០ ដែលជាចំនួនកំណត់ថារវាងលោក និងលោក ត្រាំ តើនរណានឹងក្លាយជាប្រធានាធិបតី។ តែទោះជា​យ៉ាងណា ខណៈពេលនេះដំណើរការរាប់សន្លឹកឆ្នោត គឺមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។

លោក បៃដិន និងលោក ត្រាំ
លោក បៃដិន និងលោក ត្រាំ

តួយ៉ាង យោងតាមគេហទំព័រ Fox News នៅវេលាម៉ោង ៤ និង ០០ នាទីរសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃនេះ បានបង្ហាញថាលោក ចូ បៃដិន កំពុងនាំមុខលោក ដូណាល់ ត្រាំ ក្នុងលទ្ធផលអង្គបោះឆ្នោតចំនួន ២៦៤ ទល់នឹង ២១៤។ ដូច្នេះ ប្រសិនបើខាងបេក្ខជនណាមួយទទួលបានអង្គបោះឆ្នោតចំនួន ២៧០ មុន នោះនឹងទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនេះហើយ៕

សូមចុចទីនេះ ដើម្បីតាមដានលទ្ធផលនៃការបោះឆ្នោត

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T