វ៉ាវ! បទ​ «ភូមិខ្ញុំ update» កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំង នៅក្នុង TikTok (មានវីដេអូ)

//s11.kh1.co/56/566bfc568cf328b1999b3fc9f9b418e53c138c79.jpg
តារា & កម្សាន្ដ

 ០៧-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

«ភូមិ ខ្ញុំ update» មិនត្រឹមតែជាបទចម្រៀងពេញនិយមខ្លាំងក្នុងខែនេះ របស់ផលិតកម្ម Galaxy Navatra លើបណ្ដាញយូធូប ប៉ុណ្ណោះទេ បើយើងងាកមកមើលលើបណ្ដាញសង្គមដ៏ពេញនិយម Tik Tok វិញ គេឃើញមានអ្នកលេងលើបណ្ដាញនេះ យកទៅច្រៀងតាម ឬ Cover ជាច្រើន។

ភ្នំពេញ៖ «ភូមិ ខ្ញុំ update» មិនត្រឹមតែជាបទចម្រៀងពេញនិយមខ្លាំងក្នុងខែនេះ របស់ផលិតកម្ម Galaxy Navatra លើបណ្ដាញយូធូប ប៉ុណ្ណោះទេ  បើយើងងាកមកមើលលើបណ្ដាញសង្គមដ៏ពេញនិយម TikTok វិញ  គេឃើញមានអ្នកលេងលើបណ្ដាញនេះ យកទៅច្រៀងតាម ឬ Cover ជាច្រើន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក ព្រាប សុវត្ថិ 
  លោក ព្រាប សុវត្ថិ 

នៅក្នុងនោះមានគណនី TikTok មួយក្នុងចំណោម  TikTok ជាច្រើនលាននាក់ ដែលកំពុងពេញនិយមនៅប្រទេសកម្ពុជា ជាគណនីតារាចម្រៀងជនពិការភ្នែក ឈ្មោះ PL កម្សាន្ត បានយកបទ «ភូមិ ខ្ញុំ update» ទៅ Cover ច្រៀងធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង គួបផ្សំគាត់ច្រៀងកាឡៃ បែបសប្បាយៗ ចំរដូវទឹកជំនន់ផងនោះ។

តាមការបង្ហាញបទ ច្រៀង «ភូមិ ខ្ញុំ update»  ដែលគណនី TikTok  PL កម្សាន្ត យកទៅច្រៀងនោះ មានអ្នកឲ្យបេះដូងរហូតដល់ទៅជាង 330.3k និងមានអ្នកចូល Comment ក៏ដូចជាការ Share សរសើរជាច្រើនពាន់នាក់។

រូបភាពពីវីដេអូនៅក្នុង TikTok 
រូបភាពពីវីដេអូនៅក្នុង TikTok 

ទន្ទឹមគ្នានោះដែរ នៅតាមភូមិស្រុក ធុងបាស់ អកកេស អកកាដង់ ផាប់ ឬបៀរកាឌិនជាដើម បទចម្រៀង របស់ផលិតកម្ម Galaxy Navatra កំពុងតែវាយលុយខ្លាំង នៅកន្លែងណាក៏មានការចាក់ ឬច្រៀងបទចម្រៀងរបស់ផលិតកម្មមួយនេះដែរ។ 

សូមបញ្ជាក់ផងដែរថា បទ «ភូមិ ខ្ញុំ update» ជាស្នាដៃនិពន្ធដោយ កញ្ញា តន់ ចន្ទសីម៉ា និពន្ធ ជូនកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បច្ចុប្បន្ននេះកំពុងផ្ទុះខ្លាំង ដោយមិននឹកស្មានដល់។ មកដល់បច្ចុប្បន្នបទចម្រៀងមួយបទនេះមានអ្នកចូលទស្សនា ជិត8លានដង ក្នុង រយៈពេលត្រឹមតែ១ខែ នៅក្នុងបណ្ដាញយូធូប៕

  កញ្ញា តន់ ចន្ទសីម៉ា
  កញ្ញា តន់ ចន្ទសីម៉ា
  លោក ព្រាប សុវត្ថិ  និង កញ្ញា តន់ ចន្ទសីម៉ា
លោក ព្រាប សុវត្ថិ  និង កញ្ញា តន់ ចន្ទសីម៉ា

ខាងក្រោមនេះ ជាវីដេអូដែលកំពុងទទួលបានការចាប់អារម្មណ៍នៅក្នុង TikTok ៖ 

វីដេអូ​
ព្រាប សុវត្ថិតន់ ច័ន្ទសីម៉ា
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T